មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/07/2019 - 08:30

ហា​តៀង បុ​រី​ថ្មី​

ក្រុង​ហា​តៀង ខេត្ត​គៀង​យ៉ាង​ ទើប​បាន​ទទួល​ស្គាល់​ជា​ក្រុង​កាល​ពី​ចុង​ឆ្នាំ​២​០​១​៨​។​ មិន​ត្រឹម​ តែ​ជា​រម​ណីយ​ដ្ឋាន​ល្បី​ឈ្មោះ​របស់​តំ​បន់​ដីសណ្ត​ទន្លេ​គឺ​វឡុង​ប៉ុណ្ណោះ​ទេ ក្រុង​ហា​តៀងនៅ​ថែ​ម​ទាំង​ជាទី​តាំង​ភូមិ​សាស្រ្ត​ដ៏​សំ​ខាន់​ នៅ​ពេល​មានផ្លូវ​ព្រំ​ដែន​ដី​គោ​ក១​៣​,៧គីឡូ​ម៉ែត្រ​ មាត់​សមុទ្រ​ ប្រ​វែង​២​៦​គីឡូ​ម៉ែត្រ​។

រថ​យន្ត​ដឹក​អ្នក​ដំណើរ​ កំពុង​ចុះ​សា​ឡាង​ឆ្ពោះ​ពី​កំ​ពង់​ផែ​ហាតៀង​​ទៅ​កាន់​កោះ​ភូ​ក្វឹ​ក។​

តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​ថាញ់ញ៉ាង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ក្រុង​ហា​តៀង ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ ភូមិ​ភាគ​បាន​អំ​ពាវ​នាវ​ការ​បណ្តា​ក់​ទុន៣​.៧៩​៤​ពាន់​លាន​ដុង និង​អនុ​វត្ត​បាន​២​.២​៣​១​ពាន់​លាន​ដុង​ ម្ល៉ោះ​ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ភូមិ​សាស្រ្ត​មាន​ភាព​វិវឌ្ឍ​យ៉ាង​ច្បាស់​ក្រឡែត។​ ជា​មួយ​នឹង​ផ្ទៃ​ដី​សរុប​ ១​០​០​,៤​៩​គីឡូ​ម៉ែត្រ​ការ៉េ​ ក្រុង​ហា​តៀង​បាន​ចែក​ជា៧​​អង្គ​ភាព​រដ្ឋ​បាលរួម​មាន​សង្កាត់​ប៊ិ​ញសាង ដុង​ហោ មី​ឌឹក ផាវ​ដាយ តូចូវ​ និង​ឃុំ​ទ្វឹង​អៀង តៀង​ហាយ។​ ល្បឿន​កំ​ណើន​សេដ្ឋ​កិច្ច​មធ្យម​ភាគ​របស់​ក្រុង​សម្រេច​១​៤​,៨​៥​% ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​ជាង​៦​៨​លាន​ដុង​/ឆ្នាំ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​តាម​លក្ខ​ឋាន​ថ្មី​ថយ​ចុះ​នៅ​ក្រោម​៤​,៥​%។​ ក្រុង​ហា​តៀង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​សឹង​តែ​គ្រប់​សង្កាត់​លើ​ភូមិ​សាស្រ្ត​។​       

ទិដ្ឋ​ភាព​ជ្រុង​មួយ​នៃ​ក្រុង​ហា​តៀង។​

ក្រុង​ហា​តៀង មាន​ការ​ស្រូប​ទាញ​ភ្ញៀវ​ទេស​ចរ​ ដោយ​សារ​នៅ​តាម​រមណីយ​ដ្ឋាន​សុទ្ធ​សឹង​ជា​កេរដំ​ណែល​ល្បី​ឈ្មោះ​ មាន​ដូច៖ កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ពន្ធ​នា​គារ​ហា​តៀង កេរ​ដំ​ណែល​រមណី​យដ្ឋាន​ថាច់​ដុង ម៉ុយ​ណាយ ប៊ិ​ញ​សាង ដា​យឹង កេរ​ដំ​ណែល​ស្លាក​ស្នាម​សង្រ្គាម​វត្ត​កោះ​ចន្លុះ​ កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វប្បធ​ម៌​វត្ត​ភូ​យ៉ុង វត្ត​តាម​បាវ។​ល។​ ប្រ​ការ​ដែល​រមណីយ​ដ្ឋាន​ទាំង​នេះ​បាន​ស្រូប​ទាញ​ភ្ញៀវ​ទេស​ចរ​ ក៏​ជា​កត្តា​ជួយ​ជំរុញ​ផ្នែក​សេវា​កម្ម​នា​នា​រី​កចម្រើន​តាម​ផង​ដែរ​។​ នៅ​ក្រុង​ហា​តៀង សណ្ឋា​គារ​ភោជ​នីយ​ដ្ឋាន​កាន់​តែ​ផុស​ឡើង​ច្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ បង​ង្វៀន​តៀង​ដួក ផ្ទះ​នៅ​ស្រុក​ផុងដៀង ក្រុង​កឹងធើ​ ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ច្រើន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ក្រុង​ហា​តៀង ដ្បិតអីនៅ​ទី​នេះ​មាន​ទាំង​សមុទ្រ​ ទាំង​ព្រៃ​ ភ្នំ​ សម​ស្រប​នឹង​ការ​នាំ​កុមារ​ទៅ​ទស្ស​នា​កម្សាន្ត​។​ ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ​ ក្រុង​ហាតៀងមានការ​ផ្លាស់​ប្ដូរ​យ៉ាង​ច្រើន​ ដូចជា​៖ ផ្លូវ​ថ្នល់មានការ​បើក​ទូលាយ​ រាល់​ផ្គត់​ផ្គង់​សេ​វា​បម្រើ​ភ្ញៀវ​ទេស​ចរ​ក៏​មាន​ការ​បង្កើន​កម្រិត​ បើ​ប្រៀប​នឹង​ពីមុន ភ្ញៀវ​ទេសចរ​ក៏​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ហូប​ចុក កន្លែង​សម្រាក​កម្សាន្ត​ជា​ដើម​។​ ជា​ពិ​សេស​ ផ្ទះ​សំ​ណាក់​ក្នុង​មណ្ឌល​ជាប់​មាត់​សមុទ្រ​ ស្នាក់​នៅ​ប្រ​កប​ដោយ​ ផា​សុក​ភាព អាច​គយ​គន់​ទេស​ភា​ព​ស​មុទ្រ​ដ៏​ស្អាត​ទៀត​ផង​”។​

វិ​ស័យ​ទេស​ចរ​ណ៍​មាន​ការ​រីក​ចម្រើន​ បាន​បង្ក​ការ​ងារ​ធ្វើ​សម្រាប់​ពល​ករ​ជា​ច្រើន​នៅ​ទី​នេះ​។​ បងស្រី​ធីហ៊ុង ផ្ទះ​នៅ​សង្កាត់​ ប៊ិ​ញ​សាង ឱ្យ​ដឹង​៖ “តាំង​ពី​មាន​សា​ឡាង​ចាប់​ពី​ក្រុង​ហាតៀងឆ្ពោះ​ទៅ​កាន់​កោះ​ភូក្វឹ​កបើក​ដំ​ណើរ​ការ នាង​ខ្ញុំ​បាន​ប្តូរ​មុខ​របរ​ដើរ​លក់​ផ្លែ​ឈើ​មក​លក់​កាហ្វេ​អធ្រាត្រ។​ ធម្ម​តា​ រថយន្ត​ដឹក​អ្នក​ដំ​ណើរ​មក​ពី​គ្រប់ទិស​ទី​  នឹង​ចេញ​ដំណើរ​នៅ​ពេល​រាត្រី​ដើម្បី​ទាន់ពេល​ចុះ​ សាឡាង (កំពង់​ផែ​ថាញ់​ក្វើយ ហាតៀង) ដែល​ចេញ​ដំ​ណើរ​ដំបូង​បង្អស់​នៅ​ម៉ោង​៧និង​៣​០​នាទី​ ម្ល៉ោះ​ហើយ​ រថយន្ត​ដឹក​អ្នក​ដំណើរ​តែ​ងតែ​មកដល់​ ហាតៀងរវាង​ម៉ោង​៣​ដល់​ម៉ោង​៤​ព្រឹក​។​ ពេល​នោះ​ ហាង​លក់​ដូរ​ពុំទាន់​បើក​ទ្វារ​ ម្ល៉ោះ​ហើយ​ប្តី​ប្រ​ពន្ធ​ ខ្ញុំ​លក់​កាហ្វេ​ មានភ្ញៀវ​យ៉ាង​កុះករ​។​ អាស្រ័យ​ហេតុ​នោះ​ ប្រាក់​ចំ​ណូល​រកបាន​លំនឹង​ ជីវ​ភាព​កាន់​តែ​ធូរ​ធារ​”៕

                              ហាថាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ