នៅហាណូយ គណៈកម្មាធិការបក្សនៃស្ថាប័នគណៈកម្មាធិការជនជាតិ បានរៀបចំសន្និសីទព័ត៌មានក្រោមប្រធានបទ តស៊ូច្រានចោលរាល់បទអត្ថាធិប្បាយប្រាសចាកការពិតរបស់អមិត្ត ដើម្បីការពារមូលដ្ឋានគ្រឹះនៃឧត្តមគតិរបស់បក្ស។ សាស្រ្តាចារ្យ បណ្ឌិតលឺវវ៉ាន់ស៊ុង-អតីតនាយកវិទ្យាស្ថានវិទ្យាសាស្រ្តនយោបាយនៃវិទ្យាស្ថាននយោបាយជាតិហូជីមិញ គឺជាអ្នកធ្វើសេចក្តីរាយការណ៍នៅក្នុងសន្និសីទ។
សាស្រ្តាចារ្យបណ្ឌិត លឺវវ៉ាន់ស៊ុង- ឧទ្ទេសនាមពីខ្លឹមសារព័ត៌មានក្នុងអង្គសន្និសីទនិងអ្នកតំណាងទាំងឡាយចូលរួម។
តាមប្រសាសន៍សាស្រ្តាចារ្យ បណ្ឌិតលឺវវ៉ាន់ស៊ុង ប៉ុន្មានឆ្នាំមកនេះ នៅលើពិភពលោកកើតមានបញ្ហាថ្មីៗជាច្រើនលឿនរហ័ស ស្មុគស្មាញ ពិបាកប៉ាន់ស្មាន ពិសេសគឺការផ្ទេរសិទ្ធិ អំណាច ជាតិនិយមជ្រុល និន្នាការគាំពារ និយមកំពុងផុសឡើង ជះឥទ្ធិពលលើគ្រប់វិស័យក្នុងទូទាំងជីវភាពសង្គម។ នៅក្នុងប្រទេស ស្ថានភាពឱនថយនៃសតិអារម្មណ៍នយោបាយ សីលធម៌ ផ្នត់រស់នៅ ទម្លាប់ការិយាធិបតេយ្យ ពុករលួយ ខ្ជះខ្ជាយ មានការប្រែប្រួល យ៉ាងស្មុគស្មាញ និងកលល្បិចកិច្ចសព្វបែបយ៉ាង។
ឆ្លៀតយកស្ថានភាពនោះ ពួកអានុភាពអមិត្ត រឹតតែឆក់ឱកាសជំរុញការអនុវត្ត “ប្រែប្រួលសន្តិភាព” កាន់តែវាយប្រហារដោយបញ្ចេញទស្សនៈប្រាសចាកការពិត អត្ថាធិប្បាយមួលបង្កាច់ បំណងដើម្បីបំផ្លិចបំផ្លាញមូលដ្ឋានគ្រឹះនៃឧត្តមគតិរបស់បក្ស បដិសេធន៍តួនាទីថ្នាក់ដឹកនាំបក្ស ធ្វើឱ្យកម្មាភិបាល បក្ខជននិងប្រជាជនយើង ប្រាសចាកទិសដៅទាំងនយោបាយ ទាំងសតិអារម្មណ៍ អាស្រ័យហេតុនោះ ដើម្បីធានាមូលដ្ឋានគ្រឹះនៃឧត្តមគតិនិងតួនាទីដឹកនាំរបស់បក្ស ត្រូវតែបង្កើនការប្រឆាំងចំពោះការរិះគន់រាល់ទស្សនៈប្រាសចាកការពិត និងទ្រឹស្តីមួលបង្កាច់ គឺទាមទារធ្វើយ៉ាងណាត្រូវមានភាពបរានុម័តិ ភារកិច្ចជាបន្ទាន់ចំពោះមុខ ទន្ទឹមនឹងនោះ ក៏ជាភារកិច្ចចាំបាច់ជាសារវ័ន្តនិងយូរអង្វែង។ សាស្រ្តាចារ្យបណ្ឌិត លឺវវ៉ាន់ស៊ុង គូសបញ្ជាក់ចំពោះទ្រឹស្តីដែលអំណះអំណាងពីតួនាទីដឹកនាំដ៏ត្រឹមត្រូវរបស់បក្សយើង ក្នុងដំណាក់កាលការពារ កសាងនិងអភិវឌ្ឍប្រទេសជាតិ នឹងជួយដល់បក្ខជនជ្រាបច្បាស់រាល់ទិសដៅ ព្រមទាំងឧត្តមគតិរបស់បក្ស។ ផ្តើមពីនោះ ពង្រឹងមាំគោលជំហរ សតិអារម្មណ៍ មិនស្តាប់តាមទ្រឹស្តីប្រាសចាកការពិត។ល។
តាមប្រសាសន៍សាស្រ្តាចារ្យ បណ្ឌិតលឺវវ៉ានស៊ុង ដំណោះស្រាយដើម្បីបង្កើនការតស៊ូច្រានចោលពីទស្សនៈប្រាសចាកការពិត និងបទអត្ថាធិប្បាយមួលបង្កាច់ថ្នាក់ ដឹកនាំរបស់បក្សយើងនោះគឺ៖ ជានិច្ចកាលមិនត្រូវងាករេទិសដៅ និងតួនាទីដឹកនាំរបស់បក្ស ត្រូវផ្លាស់ថ្មីជាប្រចាំ រៀបចំបក្សឲ្យបានត្រឹមត្រូវ យល់ដឹងឱ្យបានជ្រៅជ្រះនិងទាន់ហេតុការណ៍ពីឧបាយកលធ្វើ សកម្មភាព “ប្រែប្រួលសន្តិភាព” ជានិច្ចកាលត្រូវតស៊ូច្រានចោលរាល់ទស្សនៈប្រាសចាកការពិត ការអត្ថាធិប្បាយមួលបង្កាច់ប្រឆាំងនឹងបក្សយើង ជឿទុកចិត្តទៅលើបុព្វហេតុរបស់បក្សយើង រួមចំណែកកសាង ពង្រឹងបក្សពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតស្អំ រឹងមាំ៕
យោង៖ http://cema.gov.vn -ប្រែសម្រួល៖ លីសៀ