លោកង៉ោហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនលិខិតសរសើរដល់បុគ្គលដែលស្ម័គ្រចិត្តបរិច្ចាគឈាមពី២០លើកឡើងទៅ។
សមាគមកាកបាទក្រហមខេត្តសុកត្រាំង បានរៀបចំលើកសរសើរគំរូស្ម័គ្រចិត្តបរិច្ចាគឈាម។ សមាគមកាកបាទក្រហមខេត្ត ឲ្យដឹង មកទល់ពេលនេះ ទាំងខេត្តមានក្លឹបស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន១៩ ដោយមានសមាជិកជាង៤៩០នាក់។ ជាមួយនឹងប្រធានបទ "បេះដូងមាំមួន - បរិច្ចាគឈាមសង្គ្រោះជីវិតមនុស្ស" "បរិច្ចាគឈាមមួយតំណក់ - សង្គ្រោះជីវិតមនុស្សម្នាក់" "ចែករំលែកឈាមមួយតំណក់-ជួយដល់ជីវិតមនុស្សម្នាក់" គណៈចង្អុលការស្រុក ទីរួមខេត្ត ក្រុងក្នុងខេត្ត បានសហការជាមួយនឹងមន្ទីរពេទ្យលោហិតសាស្រ្ត-បញ្ចូលឈាមកឹងធើ ចាត់តាំងបរិច្ចាគឈាមដោយស្ម័គ្រចិត្តបាន២៧លើក។ រយៈពេល៦ខែដើមឆ្នាំ២០១៩ ទូទាំងខេត្តមានអ្នកចុះឈ្មោះស្ម័គ្រចិត្តបរិច្ចាគឈាម៥.៦២០នាក់ ទទួលយកឯកតាឈាមបាន៥.៤១៩ សម្រេចភាគកម្រិតនៃផែនការ៥០,៦%។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់បុគ្គលគំរូ៤៦រូបដែលស្ម័គ្រចិត្តបរិច្ចាគឈាមពី២០លើកឡើងទៅសមាគមកាកបាទក្រហមខេត្ត ជូន លិខិតសរសើរដល់បុគ្គល១០០រូប ដែលសកម្មចូលរួមក្នុងការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តច្រើនលើក៕
យ្វីអាញ់-វិមាន