|
លោកណាំខែម អស់ពីចិត្តជាមួយនឹងប្រជាជននៅភូមិ១០។ |
មកកាន់ភូមិ១០ ឃុំឡឿងង៉ៀ ស្រុកឡុងមី ខេត្តហូវយ៉ាង សួររកលោកឡឹមខែម ប្រជាជននៅទីនេះស្គាល់លោកសឹងគ្រប់គ្នា។ លោកល្បីឈ្មោះដោយមានសន្តានចិត្តល្អ ជួយមាមីងនិងរួមចំណែកកសាងជនបទភូមិ១០ ម៉្លោះហើយតែងបានមាមីងហៅឈ្មោះដោយភាពជិតស្និទ្ធគឺលោក”ណាំខែម”។
កើតនិងធំដឹងក្តីនៅភូមិ១០ និងធ្លាប់បម្រើការងារជាច្រើនឆ្នាំនៅភូមិនេះ ម្ល៉ោះហើយលោកជ្រាបច្បាស់ពីស្ថានភាពរបស់ប្រជាជននៅទីនេះ។ ព្រោះហេតុនោះ ជាច្រើនឆ្នាំមកនេះ លោកតែងចលនាមាមីងភូមិភាគរួមជាមួយរដ្ឋអំណាច កសាងផ្លូវគមនាគមន៍ជនបទក្នុងភូមិ ដើម្បីមាមីងងាយស្រួលធ្វើដំណើរទៅមក។ អាស្រ័យហេតុនោះ បច្ចុប្បន្ន ផ្លូវគមនាគមន៍ជនបទនៅភូមិ១០ ត្រូវបានចាក់បេតុងរួចរាល់។ ពិសេស គ្រួសារលោកបានបរិច្ចាគដីជាង១កុងនិងចលនាមាមីងរួមចំណែកបន្ថែម១កុង ជូនរដ្ឋ កសាងសាលាបឋមសិក្សាឡឿងង៉ៀ២ ជាសាលាសម្រេចបទដ្ឋានជាតិ បង្កលក្ខណសម្បត្តិឲ្យកូនចៅមាមីងក្នុងភូមិទៅរៀនមានភាពងាយស្រួល។ លោកណាំខែម ឲ្យដឹង៖ “ពីដើមភូមិ១០ក្រណាស់ ផ្លូវដី ក្មួយៗទៅរៀនពិបាកណាស់ ម៉្លោះហើយក្នុងភូមិតិចមានអ្នករៀនសូត្រ។ ឃើញដូច្នោះ ខ្ញុំបរិច្ចាគដី១កុង ដើម្បីសង់សាលាឲ្យកូនចៅបានរៀនសូត្រ និងទៅដល់ផ្ទះចលនាមាមីងនាំកូនចៅចុះឈ្មោះចូលរៀន។ល។ ឥឡូវ កម្រិតប្រជាបញ្ញាខ្ពស់ជាងភូមិនានាក្នុងឃុំ”។
ជាច្រើនឆ្នាំមកនេះ លោកណាំខែម បានមាមីងទំនុកចិត្តបោះឆ្នោតជ្រើសរើសជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ។ ពិសេស លោកណាំខែម “មានប្រិយភាព” ក្នុងការសម្របសម្រួលនៅភូមិភាគ ដូច៖ ករណីវិវាទដីធ្លី ទំនាស់ក្នុងគ្រួសារ។ល។ លោកចូលរួមសម្របសម្រួល បានសម្រេចជាច្រើនករណី។ បងយ័ញហា នៅភូមិ១០ ឲ្យដឹង៖ “មុននេះ៩ឆ្នាំ មកពីខ្ញុំមិនគិតគូរធ្វើការរកស៊ី ដើរផឹកស៊ីមកផ្ទះរករឿងជេរប្រពន្ធកូន ដូច្នេះគ្រួសារគ្មានសុភមង្គល។ ពេលបានលោកណាំខែម ជួយដឹកនាំបង្ហាញពីកំហុសខុសឆ្គងរបស់ខ្ញុំ ម៉្លោះហើយខ្ញុំកែប្រែកំហុស។ ផ្តើមពីនោះ ខ្ញុំសូមទោសគ្រួសារនិងបានប្រពន្ធអធ្យាស្រ័យ។ អាស្រ័យចោលស្រា ខំប្រឹងធ្វើការរកស៊ី ឥឡូវគ្រួសារមានជីវភាពធូរធារ សុភមង្គល ខ្ញុំគោរពលោកណាំខែម ដូចឪពុកបង្កើតដែរ”។
សាលាបឋមសិក្សាឡឿងង៉ៀ២ អាស្រ័យគ្រួសារលោកណាំខែម បរិច្ចាគដី និងចលនាមាមីងក្នុងភូមិបរិច្ចាគដីកសាង។
លោកជាមនុស្សស្មោះត្រង់ និយាយបាន ធ្វើបាន និងធ្វើចប់ចុងចប់ដើម ម៉្លោះហើយបានប្រជាជនភូមិភាគស្រឡាញ់ គោរពរាប់អាន ជឿទុកចិត្ត។ ទន្ទឹមនឹងនោះ នៅក្នុងភូមិលោកណាំខែម ព្រមទាំងគ្រួសារគឺជាគំរូល្អ។ ផ្តើមពីគ្រួសារក្រីក្រ ជាច្រើនឆ្នាំយកចិត្តទុកដាក់ធ្វើការរកទទួលទាន ឥឡូវគ្រួសារលោកក្លាយជាគ្រួសារធូរធារនៅភូមិភាគ។ ពិសេស កូនទាំង៤នាក់របស់លោក សុទ្ធតែរៀនចប់មហាវិទ្យាល័យ ក្លាយជាវេជ្ជបណ្ឌិត វិស្វករ។ “ជាច្រើនឆ្នាំមកនេះ ការងារអ្វីមានប្រយោជន៍សម្រាប់មាមីង គឺខ្ញុំធ្វើត្រឹមត្រូវ ធ្វើបានសាច់ការ ព្យាយាមពន្យល់ វែកញែក អ្វីត្រូវ អ្វីខុស អ្វីមានប្រយោជន៍ គ្មានប្រយោជន៍ ដើម្បីមាមីងជ្រាបច្បាស់ ទើបមាមីងជឿទុកចិត្ត អនុវត្តតាម” លោកណាំខែម ចែករំលែកដូច្នេះ។
បច្ចុប្បន្ន លោកណាំខែម មានអាយុ៧៣ឆ្នាំ ប៉ុន្តែលោកនៅតែខ្នះខ្នែងចូលរួមការចលនានៅភូមិភាគ។ ហាក់ដូចរាល់ការចលនានៅភូមិ១០ ពេលផ្សព្វផ្សាយអនុវត្ត មានលោកណាំខែម ចូលរួមតែងសម្រេចល្អប្រសើរ។ លោកហ្វិញហ្វាងដែ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡឿងង៉ៀ ឲ្យដឹង៖ “ពាក្យសម្តីរបស់លោកណាំខែម មានតម្លៃចំពោះប្រជាជននៅភូមិ១០។ ព្រោះហេតុនោះ ពេលផ្សព្វផ្សាយចលនានៅភូមិ១០ យើងខ្ញុំតែងអញ្ជើញគាត់ចូលរួមស្តាប់របាយការណ៍ដើម្បីជ្រួតជ្រាប និងផ្សព្វផ្សាយដល់មាមីង។ អាស្រ័យការរួមចំណែកយ៉ាងសកម្មរបស់លោក ម៉្លោះហើយ មាមីងនៅភូមិ១០ រស់នៅសាមគ្គី ខ្នះខ្នែងចូលរួម នឹងរដ្ឋអំណាចអនុវត្តនូវសំណង់កសាងជនបទ និងរាល់ការចលនារបស់ភូមិភាគបានល្អ”៕
លីធាន-មុនី