ឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ ទើបបានទទួលកិត្តិនាម "ឃុំសម្រេចបទដ្ឋានជនបទថ្មី"។
ខ្លោងទ្វារចូលទៅកាន់ឃុំលឿងហ្វាA។
ឃុំលឿងហ្វា A ត្រូវបានចែកចេញពីឃុំលឿងហ្វាកាលពីឆ្នាំ២០០៤ ជាឃុំចំណុះកម្មវិធី១៣៥ របស់រដ្ឋាភិបាល។ អស់រយៈពេល១៥ឆ្នាំកសាងនិងអភិវឌ្ឍ ក្នុងនោះ រយៈពេល៨ឆ្នាំដែលផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ ក្នុងការកសាងជនបទថ្មី លឿងហ្វាA ចលនាទឹកប្រាក់បានប្រមាណ២៤០,៥ពាន់លានដុង (ដើមទុនពីមជ្ឈិមបាន១២៣ពាន់លានដុង ដើមទុនរបស់ខេត្ត បាន២៧ពាន់លានដុង ស្រុក២៩ពាន់លានដុង ដើមទុនរួមផ្សំ៣,៥ពាន់លានដុង ដើមទុនប្រជាជនរួមវិភាគទាន រួមមាន៖ ទឹកប្រាក់ ដីធ្លី ដំណាំរួមផ្សំ និងកម្លាំងពលកម្ម។ល។ គិតជាតម្លៃទឹកប្រាក់៥៨ពាន់លានដុង) សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ មកទល់ពេលនេះ ទូទាំងឃុំ គ្រួសារមានអគ្គិសនីប្រើប្រាស់និងផលិតកម្មចំនួន២.៣៨៨គ្រួសារ សម្រេច៩៩,៧% តម្លៃ ផលិតកម្ម កសិកម្មសម្រេចជាង១៦៤លានដុង/ហិកតា/ឆ្នាំ (កើនជាង៩០លានដុង បើប្រៀបធៀបកាលពីឆ្នាំ២០១១)។ លុះចុងឆ្នាំ២០១៨ ប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់ក្នុងឃុំសម្រេច៤១,៦លានដុង/ម្នាក់/ឆ្នាំ (កើន៣២លានដុង បើប្រៀបនឹងឆ្នាំ២០១១) អត្រាគ្រួសារក្រីក្រ កាត់បន្ថយ៣២%នៅឆ្នាំ២០១១ ថយចុះនៅតែ២,៥% នៅចុងឆ្នាំ២០១៨។ មកទល់ពេលនេះ ទូទាំងឃុំមានគ្រួសារសម្រេចបទដ្ឋានជាគ្រួសារវប្បធម៌ និងជនបទថ្មីជាង៩២% ភូមិសម្រេចបទដ្ឋានវប្បធម៌ជនបទថ្មី១០០%៕
សឺនម៉ាល័យ-លីសៀ