ជាច្រើនឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពនៅខេត្តសុកត្រាំង បានអនុវត្តល្អនូវតួនាទី ចលនា ផ្សព្វផ្សាយប្រជាជន បំផុតឝឺជនរួមជាតិខ្មែរ អនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ តាំងពីនោះ រួមចំណែកកសាងតំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅកុះករ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរជាងទៀត ។ល។
គណៈជនជាតិខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់អ្នកមានប្រជាប្រិយភាពអនុវត្តល្អការងារចលនា ផ្សព្វផ្សាយប្រជាជនអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។
ទូទាំងខេត្ត មានអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិជាជនជាតិភាគតិច៦៦៦នាក់ ក្នុងនោះ ជនជាតិខ្មែរមាន៥៧០នាក់។ ឆ្នាំ២០១៨ អ្នកមានប្រជាប្រិយភាពបានចលនាប្រជាជននិងសប្បុរសជនចូលរួមវិភាគទានបានជាង៤៨ពាន់លានដុង កសាងស្ពានជនបទ៥៣ខ្សែ ផ្លូវដាន១៥០ម៉ែត្រ សង់ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី១៦ខ្នង ជូនអំណោយជាង៦៧ពាន់ចំណែកដល់គ្រួសារក្រីក្រ គ្រួសារមានជីវភាពលំបាក ចែកជូនអង្ករជិត១០០តោន។ ទទឹ្ទមនឹងនោះ ក៏ចាត់តាំងពិនិត្យ ព្យាបាលជម្ងឺ វះភ្នែក និងផ្តល់ថ្នាំ ដោយឥតគិតថ្លៃជូនប្រជាជនជាង១.១០០នាក់ ជូនរទេះជនពិការ និងកង់ចំនួន៣៤៩គ្រឿង និងជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រជាង៨៧១ចំណែក។ល។ ឆ្លងតាមរយៈនោះ ក៏រួមចំណែកនឹងរដ្ឋអំណាចភូមិភាគអនុវត្តល្អ កម្មវិធីសុខុមាលភាពសង្គម រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន។
តួយ៉ាងដូចលោកលីហើស នៅភូមិអាងឌិញ ទីប្រជុំជនកេសាច់ ស្រុកកេសាច់។ គាត់សកម្មចលនាមាមីងខ្មែរ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ចលនា សាច់ញាតិនិងសប្បុរសជនរួមចំណែកកសាងជនបទថ្មី។ បច្ចុប្បន្ន ទោះជាមានអាយុច្រើនក៏ដោយ ប៉ុន្តែរៀងរាល់ថ្ងៃ លោកតែងចុះទៅគ្រប់ភូមិដើម្បីចលនាមាមីងខ្មែរសកម្មពលកម្ម ផលិត ដឹកនាំកូនចៅទៅរៀនសូត្រ ចលនាប្រជាជនចូលរួមកសាងស្ពានបេតុងចំនួន២ខ្សែ កាប់ឆ្ការព្រៃស៊ុបទ្រុបតាមដងផ្លូវជនបទជាង៨គីឡូម៉ែត្រ។ល។ លោកលីហើស សំណេះសំណាល៖ “ខ្ញុំជាគ្រូបង្រៀនចូលនិវត្តន៍ បានជ្រើសជាអ្នកមានប្រជាប្រិយភាព មាមីងកាន់តែទុកចិត្ត។ ម្យ៉ាងវិញទៀត កូនចៅក្នុងគ្រួសារខ្ញុំសុទ្ធតែបានរៀនសូត្រត្រឹមត្រូវ ជាគំរូឈានមុខក្នុងចលនាភូមិភាគ ហេតុនេះមាមីងតែងគោរពរាប់អាន។ ដូច្នេះ ងាយស្រួលក្នុងការងារចលនាផ្សព្វផ្សាយនូវគោលនយោបាយច្បាប់របស់រដ្ឋ និងចលនាមាមីងកសាងជនបទថ្មី” ។
ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពនៅមូលដ្ឋាន លោកថាច់សយ នៅភូមិតាអុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ ផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ។ ពិសេស លោកខ្នះខ្នែងចលនាមាមីងខ្មែរ ចូលរួមវិភាគទានជាង៥០០លានដុងដើម្បីកសាងស្ពានបេតុងជនបទ៤ខ្សែ ផ្លូវដានជាង៤០ម៉ែត្រ និងរបង៘ រួមចំណែកកសាងភូមិតាអុងកាន់តែមានសោភណភាព។ លោកថាច់សយ ឲ្យដឹង៖ “ បច្ចុប្បន្ន រដ្ឋបានវិនិយោគកសាងផ្លូវ សាលារៀន ដំណាក់សុខាភិបាល។ល។ បានគ្រប់សព្វ។ ចំពោះតំបន់ជ្រៅ នៅមានផ្លូវស្ពានមួយចំនួនដែលរដ្ឋមិនទាន់វិនិយោគដល់ ទើបខ្ញុំចលនា មាមីងចូលរួមវិភាគទាន។ មាមីងណាមានទ្រព្យបរិច្ចាគទ្រព្យ មានកម្លាំងចូលរួមកម្លាំង ធ្វើយ៉ាងណាដើម្បីកសាងបានស្ពាន ផ្លូវឲ្យជ្រះស្អាត កុំគិតតែរង់ចាំសំអាងទៅលើរដ្ឋ។ មាមីងសាមគ្គី រួមគ្នានឹងរដ្ឋអំណាចបញ្ចេញកម្លាំងកសាង ទើបជនបទស្រុកភូមិកាន់តែបានល្អស្អាត។ ដើម្បីធ្វើបានដូច្នេះ ខ្លួនខ្ញុំផ្ទាល់តែងតែរក្សាកិត្យានុភាព និយាយគឺធ្វើ ធ្វើចប់ចុងចប់ដើម “។
លោកង៉ោហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឲ្យដឹង៖ “អ្នកមានប្រជាប្រិយភាពបានរួមចំណែកយ៉ាងសកម្មក្នុងការរួមមតិយោបល់ជាក់ស្តែងជាច្រើននឹងរដ្ឋអំណាចក្នុងការកសាងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កសាងជនបទថ្មី។ ខ្នះខ្នែងចលនាប្រជាជនសាមគ្គី លប់បំបាត់ទម្លាប់ហួសសម័យ ប្រឆាំងអំពើហិង្សា គ្រួសាររាល់សកម្មភាពបំផ្លិចបំផ្លាញ បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងប្រជាជន ហេតុដូច្នោះ អ្នកមានប្រជាប្រិយភាពតែងតែជាអ្នកមានឥទ្ធិពលយ៉ាងខ្លាំង សម្ដីនិយាយមានប្រិយភាពក្នុងជនរួមជាតិភាគតិច។ រយៈពេលខាងមុខ ខេត្តសុកត្រាំង នឹងអនុវត្តគ្រប់របបគោលនយោបាយ សម្រាប់អ្នកមានប្រជាប្រិយភាព ដើម្បីពួកគាត់ជាទី ” បង្អែក ” រឹងមាំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ រួមចំណែកកសាងមាតុភូមិសុកត្រាំងកាន់តែសម្បូរសប្បាយ” ៕
យ្វីអាញ់ - លេងមី