ច្រើនឆ្នាំមកនេះ អ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិចនៅខេត្តសុកត្រាំង បានអនុវត្តល្អតួនាទី ភារកិច្ចក្នុងការងារផ្សព្វផ្សាយចលនា អប់រំជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ពិសេស អ្នកមានប្រជាប្រិយភាពជាគំរូឈានមុខ និងក្លាយជាស្ពានតភ្ជាប់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចជាមួយនឹងប្រជា ជន។
|
១. រយៈពេលជាង៤ឆ្នាំកន្លង នៅពេលបាន មាមីងខ្មែរទំនុកចិត្ត និងរដ្ឋអំណាចភូមិភាគ បោះឆ្នោតជាអ្នកមានប្រជាប្រិយភាពក្នុងភូមិ។ លោកលីហើស នៅភូមិអាងដិញ ទីប្រជុំជនកេសាច់ ស្រុកកេសាច់ គឺជាគ្រួសារគំរូមួយ ដោយធ្លាប់ ចូលរួមរាល់ការចលនាភូមិភាគបានបំផុសឡើង។ រៀងរាល់ឆ្នាំ លោក លីហើស សុទ្ធសឹងបានគណៈជនជាតិខេត្តផ្តល់ព័ត៌មានស្ដីពីគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋ; ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរបស់ខេត្ត; ផលិតផលសារព័ត៌ មានគ្រប់ប្រភេទ។ល។ ក្រៅពីនោះ លោកលី ហើស នៅទាំងបានទៅទស្សនកិច្ចសិក្សាទម្រង់អភិវឌ្ឍសេដ្ឋកិច្ចនៅបណ្តាខេត្ត ក្រុងទូទាំងប្រទេសទៀតផង។ ក្នុងឱកាសបុណ្យទានម្ដងៗ លោកលីហើស តែងបានរដ្ឋអំណាចចុះទៅសួរសុខទុក្ខនិងជូនអំណោយជាដើម។ ជាពិសេស លោកត្រូវបានហ្វឹកហាត់ បំពាក់បំប៉នចំណេះ ដឹងអំពីគោលនយោបាយ ច្បាប់របស់រដ្ឋ ម្ល៉ោះហើយគាត់មានការយល់ដឹងអំពីច្បាប់ និងរាល់គោលនយោបាយសម្រាប់ជនរួមជាតិខ្មែរ។ ផ្តើមពីនោះ លោកលីហើស ខ្នះខ្នែងផ្សព្វផ្សាយ ចលនា មាមីងខ្មែរអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ លោក លីហើស ចលនាគ្រួសារក្រីក្រ គ្រួសារប្រកៀក បន្ទាត់ក្រក្នុងភូមិ ប្រើប្រាស់ប្រិតសំចៃ ខ្នះខ្នែងធ្វើការងាររកស៊ី មិនទន្ទឹងរង់ចាំ ឬផ្អែកលើជំនួយរបស់រដ្ឋ។ ចលនាមាមីងខ្មែរអនុវត្តល្អច្បាប់សុវត្ថិភាពចរាចរ ជៀសវាងបាបគ្រោះសង្គម។ល។
ក្រៅពីនោះ លោកលីហើស នៅទាំងចូលរួម ជាមួយនឹងរដ្ឋអំណាច អង្គការមហាជនភូមិភាគកែប្រែចម្ការចាស់ ចម្ការមិនសូវបានផល ប្តូរមកដាំឈើហូបផ្លែផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់។ល។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់ជីវភាពរបស់ជន រួមជាតិខ្មែរនៅភូមិអាងដិញ។ តាមប្រសាសន៍របស់លោកលីហើស ដើម្បីអនុវត្តល្អតួនាទីអ្នកមានប្រជាប្រិយភាព ខ្លួនឯងផ្ទាល់និងគ្រួសារត្រូវធ្វើជាគំរូ មានកិត្យានុភាព យល់ដឹងច្រើនអំពីគោលនយោបាយ ច្បាប់របស់រដ្ឋ។ល។
|
២. ក្នុងតួនាទីជាអ្នកមានប្រជាប្រិយភាពផង ជាសមាជិកគណៈប្រតិបត្តិការនៃសាខាស មាគម ព្រះសង្ឃស្នេហាជាតិក្រុងផង លោក យ័ញភុងឡុង នៅអនុសង្កាត់វិញថាញ់ សង្កាត់វិញភឿក បានពង្រីកល្អតួនាទី ភារកិច្ចរបស់អ្នកមានប្រជា ប្រិយភាព ហើយបានព្រះសង្ឃ ពុទ្ធបរិស័ទនិង រដ្ឋអំណាច ជឿទុកចិត្ត។ ចំណែកខ្លួនលោកយ័ញ ភុងឡុង ធ្លាប់ជាអ្នកបួសរៀន ជាគំរូឈានមុខរាល់ការចលនាភូមិភាគ; ឧស្សាហ៍រៀនបទពិសោធន៍ និងស្រាវជ្រាវសៀវភៅកាសែតជាច្រើន ដើម្បីមានចំណេះដឹងឆ្លើយតបនឹងការងារនៃអ្នកមានប្រជាប្រិយភាព។ មានការយល់ដឹងទូលាយ លោកយ័ញភុងឡុង តែងបានទំនុកចិត្តពីសំណាក់ព្រះសង្ឃនិងមាមីងខ្មែរ។ រៀងរាល់ខែ ក្នុងឱកាសមាមីងយកចង្ហាន់ទៅវត្តធ្វើបុណ្យសុន្ទរ៍ទាន លោកយ័ញភុងឡុង តែងគួបផ្សំផ្សព្វផ្សាយគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋដើម្បីមាមីងអនុវត្តបានល្អ។ ទន្ទឹមនឹងនោះ លោកយ័ញភុងឡុង នៅទាំងសហការជាមួយនឹងសាខាសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិក្រុងវិញចូវ ដាក់ចេញផែនការអនុវត្តផ្នត់រស់នៅវប្បធម៌; គ្រប់គ្រង និងអប់រំ ព្រះសង្ឃប្រតិបត្តិល្អនូវធម៌អាថ៌វិន័យ។ លោកយ័ញភុងឡុង ក៏ចលនាព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែររស់នៅសាមគ្គី ប្រុងប្រយ័ត្នចំពោះរាល់ឧបាយកល់បំបែកបំបាក់របស់អានុភាពខាងក្រៅសំដៅបំបែកធ្លុងមហាសាមគ្គីរបស់សាសនា ជនជាតិ។ល។
ក្នុងការកសាងជនបទថ្មី លោកយ័ញភុងឡុង បានខ្នះខ្នែងចលនាប្រជាជនបរិច្ចាគដី ដើមដំណាំ ដើម្បីរដ្ឋអំណាចកសាងសំណង់ជនបទ។ ក្រៅពីនោះ គាត់នៅទាំងចលនាសប្បុរសជន អ្នកមានសទ្ធាជ្រះថ្លាមកជូនអំណោយរាប់រយចំណែកដល់អ្នកក្រ បញ្ជូនមនុស្សរាប់រយនាក់ទៅវះកាត់ភ្នែកឡើងបាយនៅក្រុងហូជីមិញ។ល។ ជាពិសេស បុណ្យចូលឆ្នាំថ្មី លោកយ័ញ ភុងឡុង នៅទាំងចលនាមាមីងទទួលអំណរបុណ្យដោយក្តីរីករាយ សុវត្ថិភាព ប្រិតសំចៃ អនុវត្តល្អច្បាប់សុវត្ថិភាពចរាចរផ្លូវគោក អប់រំកូនចៅជៀសវាងបាបគ្រោះសង្គម ចូលរួមអនាម័យផ្លូវថ្នល់ ផ្ទះសម្បែង វត្តអារាម ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី៕
លីធាន-ធី