គណៈកម្មាធិការជនជាតិ កំពុងដាក់សំណើកសាងអនុក្រឹត្យ ស្តីពីគោលនយោបាយដាច់ដោយឡែកឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់ជនជាតិភាគតិចក្រីក្រនៅតំបន់វាលរាបទន្លេគឺវឡុង។
លោកស្រីវ៉ធីហុងអាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជូនអំណោយដល់បុគ្គលគំរូជាជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៩។
តាមគណៈកម្មាធិការជនជាតិជាច្រើនឆ្នាំកន្លង បក្សនិងរដ្ឋបានផ្តោតការយកចិត្តទុកដាក់យ៉ាងពិសេស ចង្អុលការវិនិយោគ និងឧបត្ថម្ភតំបន់វាលរាបទន្លេគឺវឡុង អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសគឺការយកចិត្តទុកដាក់ដល់គោលនយោបាយជនជាតិ។ បក្ខភាគ រដ្ឋអំណាច និងប្រជាជនក្នុងតំបន់ បានខិតខំកៀរគរប្រភពកម្លាំងជាច្រើន បង្កជំហានវិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ អាស្រ័យហេតុនោះ ជីវភាព សម្ភារៈ និងស្មារតីរបស់ជនរួមជាតិបានលើកកម្ពស់ជាសន្សឹមៗ អត្រាគ្រួសារក្រីក្រថយចុះគួរឲ្យកត់សម្គាល់។ ថ្វីត្បិតតែដូច្នោះក្តី លទ្ធផលកាត់បន្ថយភាពក្រីក្រមិនទាន់ចីរភាព អាស្រ័យកត្តាអត្តនោម័តិនិងបរានុម័តិលាយឡំគ្នា ធ្វើឲ្យថយចុះប្រសិទ្ធភាពនៃកម្មវិធីឧបត្ថម្ភ។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន តំបន់ជនរួមជាតិខ្មែរនៅមានភាពខ្វះចន្លោះឱនថយមួយចំនួន ដូចជា៖ អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនជាតិភាគតិចនៅមានកម្រិតខ្ពស់ ចំនួនប្រជាជនជាជនជាតិភាគតិចស្រូបអត្រាប្រមាណតែ ៨% ក្នុងទូទាំងតំបន់ ប៉ុន្តែអត្រាគ្រួសារក្រីក្រជាជនជាតិភាគតិចស្រូបអត្រាដល់ទៅ១៩,៩៣% នៃចំនួនគ្រួសារក្រីក្ររួមរបស់តំបន់។ ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយផលិតកម្មនៅខ្វះនិងខ្សោយ; ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើដល់ជនរួមជាតិភាគតិច បំផុតគឺរបរក្រៅកសិកម្មមិនទាន់ពង្រីកប្រសិទ្ធភាពខ្ពស់; ការផ្លាស់ប្តូរមុខរបរនៅមានកម្រិត; បម្រែបម្រួលអាកាសធាតុ អាកាសធាតុរាំងស្ងួត ផ្នែកអវិជ្ជមានរបស់យន្តការទីផ្សារ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតកម្មនិង ជីវភាពប្រជាជនលើគ្រប់វិស័យ បំផុតគឺមុខសញ្ញាកសិករក្រីក្រ (សំខាន់គឺជនរួមជាតិខ្មែរ) គឺជាអ្នករងផលប៉ះពាល់ច្រើនបំផុត។ រយៈពេលជាច្រើនឆ្នាំអនុវត្តនូវគោលនយោបាយ ខ្លឹមសារអំពីដីធារផ្ទះសម្រាប់គ្រួសារជនរួមជាតិភាគតិចក្រីក្រ មិនទាន់បានដោះស្រាយដាច់ស្រេច។ ក្រៅពីនោះ បញ្ហាកខ្វក់បរិស្ថានកំពុងប្រឈមមុខនឹងការអភិវឌ្ឍដោយចីរភាពរបស់តំបន់វាលរាបទន្លេគឺវឡុង ប៉ុន្តែប៉ុន្មានឆ្នាំជិតៗនេះ បរិស្ថានកំពុងរងការគំរាមកំហែង មានពេលខ្លះនិងកន្លែងខ្លះឈានដល់កម្រិតធ្ងន់ធ្ងរ រងផលប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពនិងសុខភាពរបស់ប្រជាជន។ គ្រួសារជនរួមជាតិខ្មែរជាច្រើនដែលខ្វះដីផលិតកម្ម មិនទាន់ប្រកៀកជិតនឹងគោលនយោបាយឧបត្ថម្ភ បង្វែរទម្រង់ផលិតកម្ម ស្របនឹងភាពបម្រែបម្រួលអាកាសធាតុ។
ផ្តើមពីភាពជាក់ស្ដែងនៃជីវភាពសេដ្ឋកិច្ច វប្បធម៌សង្គម របស់ជនជាតិភាគតិចដូចពោលខាងលើ តម្រូវការដាក់ចេញ ត្រូវតែពិនិត្យពិច័យមានគោលនយោបាយអនុគ្រោះដាច់ដោយឡែក ដើម្បីបង្កលក្ខណៈដល់គ្រួសារជនជាតិភាគតិចក្រីក្រ មានលក្ខណសម្បត្តិអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលជាសន្សឹមៗឈានឡើងចាកផុតពីភាពក្រីក្រ សំដៅធានាលំនឹងជីវភាព ជាសន្សឹមៗស៊ីចង្វាក់ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពទូទាំងតំបន់វាលរាបទន្លេគឺវឡុង សុាំនឹង បម្រែបម្រួលអាកាសធាតុ។ រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយតំបន់ជនជាតិភាគតិចនិយាយដោយឡែក និងតំបន់វាលរាបទន្លេគឺវឡុងនិយាយរួម។ អាស្រ័យហេតុនោះ ការកសាងអនុក្រឹត្យរបស់រដ្ឋាភិបាលអំពីគោលនយោបាយដាច់ដោយឡែក ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់ជនជាតិភាគតិចក្រីក្រ តំបន់វាលរាបទន្លេគឺវឡុង គឺជាការចាំបាច់ ណាស់៕
យោង៖ http://baochinhphu.vn-វិមាន