24/04/2019 - 11:12

មិន​គប្បី​ប្រើ​ថ្នាំ​”ប៉ូវ​ឈាម​” ហួស​កម្រិត​

ជាតិ​ដែក​ គឺ​ជា​សារ​ធាតុ​ដ៏​សំ​ខាន់​ម្យ៉ាង​ក្នុង​ការ​បង្កើត​ឈាម​ និង​ធ្វើ​រូប​បរិ​វត្តន៍​។ កង្វះ​ជាតិ​ដែក​នឹង​បង្ក​ឲ្យ​ខ្វះ​ឈាម​និង​រង​ផល​ប៉ះ​ពាល់​ដល់​ស​កម្ម​ភាព​រូប​បរិ​វត្តន៍​នៃ​រាង​កាយ​។ ផ្ទុយ​មក​វិញ​ បើ​រាង​កាយ​ផ្ទុក​ជាតិ​ដែក​ច្រើន​ពេក​ ក៏​បង្ក​ឲ្យ​ជាតិ​ដែក​ស្តុក​ទុក​នៅ​លើ​កោ​សិ​កា​ ដូច​ជា​៖ បេះ​ដូង​ ថ្លើ​ម​ ក្រ​ពេញ​អន្តោម​ញ្ច័ន​។ល។ ធ្វើ​ឲ្យ​វិ​បត្តិ​ជា​ទម្ងន់​មុខ​ងារ​របស់​ស​រី​រាង្គ​ទាំង​នេះ​។

វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​លោ​ហិត​សាស្រ្ត​-បញ្ចូល​ឈាម​កឹង​ធើ​ កំ​ពុង​ពិនិត្យ​ជំ​ងឺ​ដល់​អ្នក​ជំ​ងឺ​។

លើស​ជាតិ​ដែក​ដោយ​សារ​ប្រើ​ថ្នាំ​ហួស​កម្រិត​

ម​ន្ទីរ​ពេទ្យ​លោ​ហិត​សាស្រ្ត​-បញ្ចូល​​ឈាម​ក្រុង​កឹង​ធើ​ តែង​ទ​ទួល​និង​ព្យា​បាល​អ្នក​ជំ​ងឺ​កើន​ជាតិ​ដែក​ (ឬ​ហៅ​ថា​អ្នក​ជំ​ងឺ​ លើស​ជាតិ​ដែក​ ស្តុក​ជាតិ​ដែក​​)។​

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេស​ I យ័ញ​ចឿង​ ប្រ​ធាន​ផ្នែក​ព្យា​បាល​​៖ អ្នក​ជំ​ងឺ​លើស​​ជាតិ​ដែក​ជា​ច្រើន​ ដោយ​សារ​ប្រើ​ថ្នាំ​ជាតិ​ដែ​ក​ ហួសកម្រិត​ ពិ​សេស​គឺ​ស្រី្ត​មាន​ផ្ទៃ​ពោះ​។ ក្នុងរយៈ​ពេលព​ពោះ​ តម្រូវ​ការ​ជាតិ​ដែក​ក្នុង​រាង​កាយ​កើន​ឡើង​ ដើម្បី​បង្កើត​ឈាម​ចិញ្ចឹម​គភ៌​ ម្ល៉ោះ​ហើយ​ផឹក​ជាតិ​ដែក​៣​B​ និង​សារ​ធាតុ​បំ​​ប៉ន់​បន្ថែម​។ល។ គឺ​ត្រឹម​ត្រូវ​ណាស់​។ ប៉ុន្តែ​ អ្នក​ជំ​ងឺ​មួយ​ចំ​នួន​ដែល​ផ្ទុក​ហ្សែន​មាន​ជំ​ងឺ​ (មិន​ទាន់​បង្ហាញ​ឲ្យ​ឃើញ​រោគ​សញ្ញា​) លើស​ជាតិ​ដែក​ហើយ​ផឹក​ថ្នាំ​ជាតិ​ដែក​បន្ថែម​នោះ​ គឺ​កាន់​តែ​បង្កើន​ការ​ស្តុក​ជាតិ​ដែក​កាន់​តែ​គ្រោះ​ថ្នាក់​ និង​​ពួក​គាត់​មិន​បាន​ដឹង​ខ្លួន​។ ថ្នាំ​ជាតិ​ដែក​មាន​​ច្រើន​ប្រ​ភេទ​ សម្បូរ​បែប​ តម្លៃ​ថោក​ ងាយ​​ស្វែង​រក​ទិញ​ ម្ល៉ោះ​ហើយ​ក៏​ងាយ​នឹង​ប្រើ​ថ្នាំ​​ហួស​កម្រិត​ ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​ពិ​គ្រោះ​យោ​បល់​ពី​អ្នក​ឯក​ទេស​។

ការ​ពូន​ផ្តុំ​ជាតិ​ដែក​ក្នុង​រយៈ​ពេល​យូរ​នឹង​ បណ្តាល​ឲ្យ​វិ​បត្តិ​ដល់​ស​រី​រាង្គ​ បង្ក​​ឡើង​រោគ​​សញ្ញា​ស្បែក​ឡើង​ជាំ​ ខ្សោយ​ថ្លើម​ ក្រិន​ថ្លើម​ ម​ហា​រីក​ថ្លើម​ ខ្សោយ​បេះ​ដូង​ និង​ទឹ​ក​នោម​​ផ្អែម​​​ជា​ដើម​ អាច​នឹង​គម្រាម​ដល់​អា​យុ​ជី​វិ​ត​។​ អា​ការៈ​នៃ​ជំ​ងឺ​លើស​ជាតិ​ដែក​ ដូច​ជា​៖  ឈឺក្បាល​    រ​សេះ      ​រ​សោះ​ អស់​កម្លាំង​ សម្រក​ទម្ងន់​ ស្បែក​ឡើង​ជាំ​ ឈឺ​សន្លាក់​ ជ្រុះ​សក់​ ទឹក​នោម​​ផ្អែម​ ថ្លើម​រីក​ធំ​ ផាល​រីក​ធំ​ កាត់​បន្ថយ​ចំ​ណង់​​ផ្លូវ​ភេទ​ជា​ដើម​។

គប្បី​អនុ​វត្ត​តាមវេជ្ជ​បញ្ជា​

មូល​ហេតុ​នៃ​ជំ​ងឺ​ លើស​ជាតិ​ដែក​មាន​ច្រើន​​យ៉ាង​​៖ អា​ស្រ័យ​បម្រែប​ម្រួល​ហ្សែន​គ្រប់​គ្រង​ ប​រិ​មាណ​ជាតិ​ដែក​ ដែល​ស្រូប​ពី​ប្រ​ភព​ម្ហូប​ អា​ហារ​ ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​ជាតិ​ដែក​ច្រើន​ហួស​ប្រ​មាណ​ពី​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​ ឬ​អា​ស្រ័យ​ការ​ហូប​ចុក​ម្ហូប​អា​ហារ​ផ្ទុក​ជាតិ​ដែក​​ច្រើន​​ពេក​។​ អា​ស្រ័យ​ប្រើ​ប្រាស់​ឧប​ករណ៍​ តម្កល់​ទឹក​ តម្កល់​ស្រា​ បិត​ស្រា ​ ឬក៏​ផឹក​​ទឹក​ដែល​ផ្ទុក​សារ​ធាតុ​ដែក​ខ្ពស់​រយៈ​ពេលយូ​រ​ ម្ល៉ោះ​ហើយ​បន្សល់​ទុក​ជាតិ​ដែក​និង​ក្លាយ​ជា​ជំ​ងឺ​លើស​ជាតិ​ដែក​។

​តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​យ័ញ​ចឿង​ គប្បី​អនុ​វត្ត​នូវ​វិ​ធាន​ការ​ដូច​ខាង​ក្រោម​ ដើម្បី​កាត់​បន្ថយ​សារ​ធាតុ​ដែក​ផ្ទុក​ក្នុង​រាង​កាយ​ ដូច​៖ កាត់​ បន្ថយ​ប​រិ​មាណ​ម្ហូប​អា​ហារ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ដែក​ ម្ហូប​អា​ហារ​ផ្ទុក​ vitamin C ច្រើន​ ពី​ព្រោះ vitamin C បង្កើន​ការ​ស្រូប​យក​សារ​ធាតុ​ដែក​ក្នុង​ម្ហូប​អា​ហារ​។ គប្បី​ទ​ទួល​ទាន​ ​បន្លែ​ ផ្លែ​ឈឺឲ្យ​បាន​ច្រើន​ ពីព្រោះ​មាន​ជាតិ​ កាក​សរ​សៃ​ធ្វើ​ឲ្យ​កាត់​បន្ថយ​ការ​ស្រូប​យក​សារ​​ធាតុដែក​។ល។ ក្រៅ​ពី​នោះ ​គួប​ផ្សំ​នឹង​ពួក​ម្ហូប​អា​ហារ​រា​រាំង​ការ​ស្រូប​យក​សារ​ធាតុ​ដែក​ចូល​រាង​កាយ​ ដូច​ជា​៖ អា​ហារ​ដែល​សម្បូរ​ជាតិ​ កាល់​ស្យូម​ (ទឹក​ដោះ​ ទឹក​ដោះ​ជូរ​ ហ្រ្វូ​ម៉ា​ជា​​ដើម​) ពួក​អា​ហារ​សម្បូរ​ដោយ​ជាតិ​ផូស្វ័រ​ អា​ហារ​ផ្ទុក​ oxalate; ឧស្សាហ៍​លេង​កី​ឡា​អប់​រំ​​កាយ ពិ​និត្យ​សុខ​ភាព​តាម​កំ​ណត់​ គ្រប់​គ្រង​​រោគ​សញ្ញា​ ដើម្បី​ព្យា​បាល​ឲ្យ​បាន​ទាន់​ពេល​។​

ចំ​ពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ក្រោយ​ពី​សម្រាល​​កូន ក្រោយ​ពី​មាន​រដូវ​ អ្នក​កង្វះ​ឈាម​ (ស្លេកស្លាំង​     រ​សេះ​រសោះ ​ ធុញ​អា​ហារ​ ហ៊ឹង​ត្រ​ចៀក​ អា​រម្មណ៍​មិន​មូល​ជា​ដើម​) មុន​ពេល​ផឹក​សារ​​ធាតុ​ដែក​ គប្បី​ទៅ​ពិ​និត្យ​នៅ​មន្ទីរ​ពេទ្យ​ឯក​ទេស​​លោ​ហិត​សាស្រ្ត​។ ក្រោយ​មក​ផឹក​សារ​ធាតុ​ដែក​ ក៏​មិន​យឺត​ពេល​ដែរ​ មិន​គប្បី​ផឹក​ថ្នាំ​ខណៈ​​ពេល​មិន​ទាន់​ដឹង​ប្រ​ភេទ​ជំ​ងឺ​ច្បាស់​លាស់​៕

​ ហ្វែ​ហ្វា-​វិ​មាន

ចែករំលែកអត្ថបទ