កសិករនៅស្រុកថ្កូវ ខេត្តត្រាវិញ កំពុងឈានចូលរដូវប្រមូលផលអំពៅឆ្នាំ២០១៨-២០១៩។ ប៉ុន្តែតម្លៃដែលឈ្មួញប្រមូលទិញនាពេលបច្ចុប្បន្ន ឃើញថាកសិករគ្មានចំណេញ។ ព្រោះហេតុ នោះ ផ្ទៃដីដាំអំពៅជាច្រើន ត្រូវបានកសិករបង្វែរមកអនុវត្តទម្រង់ផលិតកម្មផ្សេងវិញ ដូចជា៖ ចិញ្ចឹមត្រីស្លាត ចិញ្ចឹមបង្គាទឹកភ្លាវ និងដាំដំណាំរួមផ្សំជាដើម។
កសិករង្វៀនតឹងត្រេវ។
រដូវអំពៅឆ្នាំ២០១៨-២០១៩ ស្រុកថ្កូវ ចុះពូជ បាន៣.៦៥០ហិកតា។ ដល់ដើមខែមីនា ឆ្នាំ ២០១៩ កសិករប្រមូលផលបាន១.៣២៧ហិកតា។ អាស្រ័យរងផលប៉ះពាល់ពីតម្លៃអំពៅចុះថោកពេក (តម្លៃស្ថិតក្នុងរង្វង់៨០០ដុង/គីឡូក្រាម ចំពោះអំពៅមានកម្រិតស្ករ១០% ចុះតម្លៃ១៦០ដុង/គីឡូក្រាម បើប្រៀបនឹងរដូវអំពៅឆ្នាំ២០១៦-២០១៧) ម្ល៉ោះហើយក្រោយពីប្រមូលផលអំពៅ កសិករជាច្រើនបានបង្វែរមកចិញ្ចឹមជលផល និងដាំដំ ណាំរួមផ្សំវិញ។ ឆ្លងតាមរយៈនោះ ផ្ទៃដីដាំអំពៅរដូវថ្មីទើបបានតែ១៧៤ហិកតា ស្រូបអត្រា១៣,១% បើប្រៀបនឹងផ្ទៃដីអំពៅដែលបានប្រមូលផលរួចហើយ។
នៅភូមិថ្កូវ ឃុំគឹមសើុង ចាប់ពីឆ្នាំ២០១៨ មកទល់ពេលនេះ មានផ្ទៃដីដាំអំពៅជាង៥ហិកតា បានបង្វែរមកចិញ្ចឹមជលផល។ លោកកៀងសម្បូរ នៅភូមិថ្កូវ ឲ្យដឹង៖ “ឆ្នាំ២០១៧ គ្រួសារខ្ញុំបាន បង្វែរផ្ទែដីដាំអំពៅ១ហិកតា មកចិញ្ចឹមត្រីស្លាត។ ខ្ញុំចិញ្ចឹមត្រីស្លាតចំនួន២ស្រះ ក្នុងមួយស្រះព្រលែង ៦០.០០០កូន បច្ចុប្បន្នត្រីស្លាតមានតម្លៃ៥៥.០០០ ដុង/គីឡូក្រាម។ ត្រីស្លាត១គីឡូក្រាមត្រូវចំណាយ ដើមទុនប្រមាណពី៤០.០០០-៤៤.០០០ដុង រយៈពេលចិញ្ចឹម៩ខែទើបប្រមូលផល អ្នកចិញ្ចឹម ចំណេញប្រមាណ១០.០០០ដុង/គីឡូក្រាម ប៉ុណ្ណោះ”។ កសិករង្វៀនតឹងត្រេវ នៅភូមិថ្កូវ ឲ្យដឹង៖ “គ្រួសារខ្ញុំមានផ្ទៃដីដាំអំពៅ២កុង។ ជាមួយនឹងតម្លៃអំពៅនាបច្ចុប្បន្នប្រមាណ៨០០ដុង/គីឡូក្រាម ចំពោះអំពៅមានកម្រិតស្ករ១០% មិនចំពោះតែគ្រួសារខ្ញុំទេ គ្រួសារដាំអំពៅដទៃទៀតក៏សុទ្ធសឹងតែ”ត្រដាបត្រដួស”។ តាមប្រសាសន៍បង ង្វៀនតឹងត្រេវ ឆ្នាំនេះ ថ្លៃឈ្នួលកម្មករ ថ្នាំជីឡើងថ្លៃខ្ពស់ ក្រោយពីទូទាត់រួចស្រេច អ្នកដាំអំពៅ នៅចំណេញពី១៨-២០លានដុង/ហិកតា ហើយរយៈពេលពីដាំរហូតដល់ប្រមូលផលជាង១០ខែឯណោះ។ ដូច្នេះ ក្នុងមួយខែអ្នកដាំអំពៅចំណេញ តែ២០០.០០០ដុង/កុង។ គ្រួសារដាំអំពៅបានស្នើផ្នែកកសិកម្ម គប្បីមានការណែនាំ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងការបង្វែរទៅចិញ្ចឹមជលផលផ្សេងៗទៀត រកច្រកចេញនិងបង្កើនប្រាក់ចំណូលដល់កសិករ។
ឃុំដាយអាង គឺជាភូមិភាគដែលមានផ្ទៃដីបង្វែរ ពីដាំអំពៅមកចិញ្ចឹមជលផលនិងដាំដំណាំរួមផ្សំជាច្រើន។ ឆ្នាំ២០១៥ ទូទាំងឃុំមានផ្ទៃដីដាំអំពៅ១៧៥ហិកតា ប៉ុន្តែដល់រដូវអំពៅឆ្នាំ២០១៨- ២០១៩ នៅត្រឹមតែ៦៨,៧ហិកតាប៉ុណ្ណោះ។ លោកតាំងវ៉ាន់ហីវ ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយអាង ឲ្យដឹង៖ “ប៉ុន្មានឆ្នាំជិតៗនេះ តម្លៃអំ ពៅចុះថោកពេក អ្នកដាំអំពៅមិនសូវចំណេញ។ ទន្ទឹមនឹងនោះ ផ្ទៃដីអំពៅដែលនៅខាងក្នុង គ្មានផ្លូវដឹកជញ្ជូន ថវិកាផលិតកើនឡើង (កម្មករកាប់និងដឹកជញ្ជូនអំពៅជាដើម) និងបង្អែកទៅលើឈ្មួញជាសំខាន់ (កំណត់ពីកម្រិតស្ករ និងតម្លៃជាដើម)។ ចំពោះស្ថានភាពខាងលើ គ្រួសារដាំអំពៅបានបង្វែរមកចិញ្ចឹមជលផល ធ្វើស្រែ; ប្រមូលផ្តុំនៅតាមភូមិផ្នោដូង យ៉ុងយឿជាដើម ឬទុកដីចោលទំនេរប្រមាណ១៨,៥ ហិកតា។
លោកហ្វិញវ៉ាន់ថាវ ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកថ្កូវ ឲ្យដឹង៖ “ឆ្នាំ២០១៩ ផ្ទៃដីដាំអំពៅថយចុះយ៉ាងគំហុក ប្រសិនបើតម្លៃអំពៅមិនបានកែលម្អនៅឆ្នាំខាងមុខ ផ្ទៃដីដាំអំពៅរបស់ស្រុកថ្កូវ នឹងនៅថយចុះទៀត។ ផ្ទៃដីអំពៅ ដែលនៅរក្សាបាន គឺអាស្រ័យមានលក្ខណៈនៅក្បែរផ្លូវគមនាគមន៍(ស្រួលដឹកជញ្ជូន) តំបន់ដីចាប់ជាតិប្រៃ ឬក៏គ្មានប្រភពទឹកសាបជាដើម។ ផ្តើមពីនោះ កសិករមិនអាចបង្វែរបានចាំបាច់ ត្រូវតែ “ច្បាម”អំពៅ។ ក្នុងឆ្នាំ២០១៩ មានផ្ទៃដីជាច្រើននៅតំបន់ដាំអំពៅបានបង្វែរមកធ្វើស្រែ ដូចជា៖ ដាយអាង លឺវង៉េបអាញ់ ថាញ់សើុង ជាដើម”៕
សើុងម៉ាល័យ-វិមាន