លោកថាច់អែម នៅភូមិចុងផ្នោទី២ ឃុំហ្វាតឹង ស្រុកកូវកែ ខេត្តត្រាវិញ ជាអ្នកមានប្រជាប្រិយភាពនៅភូមិភាគ។ លោកតែងបានសហគមន៍លើកតម្កើង ពីព្រោះគាត់តែងឈានមុខនូវរាល់ការចលនា រួមចំណែកជាមួយនឹងបក្ស រដ្ឋក្នុងការគិតគូរជីវភាពសម្ភារៈ ស្មារតីជូនប្រជាជននៅភូមិភាគ។
ផ្លូវដានដែលលោកថាច់អែម ចលនាមាមីងកសាង។
លោកថាច់អែម ឲ្យដឹង៖ “ភូមិចុងផ្នោទី២ ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រា៩៦,៣៥%។ ជីវភាពប្រជាជននៅជួបការលំបាកច្រើន ពីព្រោះមាមីងនៅមានទម្លាប់ផលិតកម្មឱនថយ។ ហេតុនេះ ដើម្បីជំរុញសេដ្ឋកិច្ចភូមិភាគរីកចម្រើនការងារត្រូវធ្វើគឺផ្លាស់ប្តូរគំនិត្យរបស់ប្រជាជនពីការផលិតឯកជនប្តូរមកសហការ នេះគឺជាបញ្ហាមួយដ៏លំបាកដោះស្រាយចំពោះរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់”។
លោកថាច់អែម អនុវត្តល្អតួនាទីលើកទឹកចិត្តកូនចៅខ្នះខ្នែងចូលរួមពង្រីកសេដ្ឋកិច្ច បង្វែរ រចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមសមស្រប អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផល បង្កើតទម្រង់ដាំដុះ ចិញ្ចឹមសត្វជាច្រើន នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លោកថាច់អែម ចែករំលែក៖ “ដោយឃើញផលិតស្រូវទិន្នផលមិនលំនឹង គ្រួសារខ្ញុំសម្រេចចិត្តបង្វែរផ្ទៃដី១ហិកតាធ្វើស្រែពុំសូវបានផលលើកចម្ការដាំឈើហូបផ្លែ២ប្រភេទ គឺក្រូចឆ្មារអត់គ្រាប់ និងដូងខ្ទិះ។ ដើម្បីការផលិតពង្រីកបានប្រសិទ្ធភាព ខ្ញុំឆ្លៀតយកផ្ទៃដីទំនេរដាំខ្ទឹមស្លឹក គូឆាយនិងបន្លែបង្ការ។ល។ ដើម្បីអនុវត្តតាមគោលលំនាំយកខ្លីចិញ្ចឹមវែង ជារៀងរាល់ខែ គ្រួសារខ្ញុំរកបានប្រាក់ចំណូលពីការដាំដំណាំរួមផ្សំមធ្យមភាគប្រមាណពី២,៨ដល់៣,២លានដុង”។
លោកថាច់អែម នៅទាំងចលនាគ្រួសារមានផ្ទៃដីនៅក្បែរៗក្នុងភូមិនិងភូមិនៅជិតខាងអនុវត្ត បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទម្រង់ដូចពោលខាងលើនិងសម្រេចបានប្រសិទ្ធភាព តួយ៉ាងដូច៖ គ្រួសារលោកគីមសុង គីមកៀង និងអ្នកមីងថាច់ធីស៊ុយ។ល។ មកទល់នឹងបច្ចុប្បន្ន គ្រួសារទាំងនេះរកបានប្រាក់ចំណូលលំនឹង កែលម្អជីវភាពគួរឲ្យកត់សម្គាល់។ លោកគីមសុង នៅភូមិចុងផ្នោ ឲ្យដឹង៖ “ពូថាច់អែម ជាអ្នកមានប្រជាប្រិយភាព និងខ្នះខ្នែងជួយគិតគូរជីវភាពឲ្យប្រជាជននៅទីនេះ ចលនាមាមីងបរិច្ចាគដី កសាងផ្លូវដាន ផ្លូវកៅស៊ូ សង់ផ្ទះមេត្តាធម៌ជូនមាមីងក្រីក្រ...”។
លោកង្វៀនឡេវិញ ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាតឹង បញ្ចាក់៖ “ពូថាច់អែម ជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរនៅភូមិចុងផ្នោទី២ បានមាមីងស្រឡាញ់ រាប់អាននិងគាំទ្រនូវទង្វើរបស់ពូ បំផុសចលនា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ”៕
សឺនម៉ាល័យ-មុនី