ប៉ុន្មានឆ្នាំកន្លង សង្កាត់ទី៩ ក្រុងត្រាវិញ ខេត្តត្រាវិញ បានជំរុញមាំការផ្សព្វផ្សាយ ចលនាកសិករបង្វែររចនាសម្ព័ន្ធដំណាំដាំដុះស្របតាមទិសដៅសុវត្ថិភាព ប្រសិទ្ធភាពនិងចីរភាព រួមចំណែកការពារបរិស្ថានទីក្រុង។
កសិករថាច់សាងកំពុងឧទ្ទេសនាមផលិតផលផ្សិតអំបោះ។
ដើម្បីអនុវត្តបានល្អ បញ្ហាដាក់ចេញខាងលើ សង្កាត់ទី៩ បានសហការជាមួយផ្នែកពាក់ព័ន្ធ រៀបចំបើកវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសបង្កបង្កើនផល និងកសិកម្មទីក្រុង។ ដើម្បីបង្កលក្ខណសម្បត្តិជូនកសិករ ពិសេសគឺកសិករខ្មែរចូលរួមសិក្ខាសាលា ក្រោមបធានបទ “សិក្សាស្រាវជ្រាវជាក់ស្តែង និងលើកសំណើពីលទ្ធភាពនៃការអភិវឌ្ឍទម្រង់កសិកម្មមួយចំនួននៅទីក្រុង” អាស្រ័យដោយការិយាល័យ សេដ្ឋកិច្ចក្រុងរៀបចំ។ល។ ដើម្បីជួយឲ្យកសិករមានឱកាសដោះដូររៀនសូត្រពីការអភិវឌ្ឍបង្កបង្កើនផលកសិកម្មទីក្រុង តាំងពីរបៀបថែទាំ ប្រើប្រាស់ជី បង្ការសត្វល្អិតលើដំណាំ ដើម្បីសម្រេចទិន្នផលនិងប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ សង្កាត់ទី៩ ថែមទាំងផ្សព្វផ្សាយទម្រង់ដាំបន្លែសុវត្ថិភាពក្នុងរោងសំណាញ់ ស្របតាមទិសដៅសុវត្ថិភាពអនាម័យម្ហូបអាហារ មកទល់ពេលនេះ លើភូមិសាស្រ្តសង្កាត់ទី៩ មានកសិករប្រមាណ ២៦គ្រួសារចូលរួម (គ្រួសារខ្មែរ១០០%) លើផ្ទៃដី៧ហិកតា។ ម្យ៉ាងទៀត គ្រួសារភាគច្រើនដាំត្រសក់ ស្ពៃផ្កា សាឡាត់ និងគូឆាយ។ល។ ពិសេស សព្វថ្ងៃនេះគ្រួសារខ្លះបានជ្រើសបណ្ដុះផ្សិតអំបោះ ពីព្រោះមានឈ្មួញធានាទិញផលិតផល រកបានប្រាក់ចំណេញខ្ពស់ផង។ កសិករថាច់សាង នៅអនុសង្កាត់ទី៩ ឲ្យដឹង៖ “គ្រួសារខ្ញុំក៏ដូចគ្រួសារឯទៀតក្នុងអនុសង្កាត់ តែងបានរដ្ឋអំណាចភូមិភាគ បង្កលក្ខណៈឲ្យបុលដើមទុនអភិវឌ្ឍផលិតកម្ម ណែនាំវិទ្យាសាស្រ្តបច្ចេកទេសអំពីការដាំដំណាំរួមផ្សំគ្រប់ប្រភេទ ក្នុងនោះ មានការបណ្ដុះផ្សិតអំបោះផងដែរ ម្ល៉ោះហើយ ខ្ញុំមិនរារែកងាកមកដាំដំណាំណាដែលសមស្របនឹងដីធ្លី ឬបរិស្ថានទីក្រុង។
កសិករសង្កាត់ទី៩ ក្រុងត្រាវិញ កំពុងថែទាំដំណាំរួមផ្សំ។
តាមប្រសាសន៍លោកង្វៀនហ្វីវ៉ូវ កម្មាភិបាលកសិកម្មសង្កាត់ទី៩ ឲ្យដឹង៖ បច្ចុប្បន្ន លើភូមិសាស្រ្តអនុសង្កាត់ទី៩ មានកសិករ៧គ្រួសារបានចូលរួមបណ្ដុះផ្សិតអំបោះ។ តម្លៃជាមធ្យមភាគ ចាប់ពី៣៥-៤៥ពាន់ដុងក្នុងមួយគីឡូក្រាម ទូទាត់រួចស្រេចគ្រួសារទាំងនេះរកបានប្រាក់ចំណេញ៦០លានដុង/ឆ្នាំ/១០០ម៉ែត្រការ៉េ។ មិនត្រឹមតែគ្រួសារប្អូនថាច់សាងប៉ុណ្ណោះទេ កសិករខ្មែរស្ទើរទាំងអស់នៅសង្កាត់ទី៩ តែងបង្វែរផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប មកដាំដំណាំរួមផ្សំគ្រប់ប្រភេទដែលសមស្របនឹងបរិស្ថានទីក្រុង មិនត្រឹមតែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកការពារបរិស្ថានទៀតផង៕
សើុងម៉ាល័យ-លីសៀ