មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/02/2019 - 09:05

អូ​រ​ឡឹម​ជម្រុញ​ខ្លាំង​ក្លា​ចលនា​កសិ​ករ​ផ​លិត​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ

អូរ​ឡឹម​ជា​ឃុំ​មួយ​ជួប​ការ​លំ​បាក​ ហើយ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅកុះ​ករ​របស់​ស្រុក​ទ្រី​តូង​ ខេត្ត​អាន​យ៉ាង​។ ទូ​ទាំង​ឃុំ​មាន​ប្រ​ជា​ជន​រស់​នៅ​ប្រ​មាណ​៣.០២៣​គ្រួ​សារ​ ក្នុង​នោះ​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា៩៧,៤​%។ ប្រ​ជា​ជន​ជាង​៨៥​% រស់​នៅ​ប្រ​កប​របរ​ដាំ​ដុះ ​និង​ចិញ្ចឹម​សត្វ ​ហេតុ​​នោះ ឃុំ​បាន​កំ​ណត់​ការ​ជម្រុញ​ខ្លាំង​ក្លា​ចលនា​ក​សិ​ករ​ផ​លិត​និងធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ជា​គន្លឹះ​ដ៏​សំ​ខាន់​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​ជូន​ប្រ​ជា​ជន​។​

លោក​ចៅ​រៀន​​នៅ​​ភូ​មិ​ភឿក​-ថ ជា​ក​សិ​ករ​គំ​រូ​ក្នុង​ចលនា​ក​សិ​ករ​ផ​លិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​នៅ​ឃុំ​អូរ​ឡឹម​។

លោក​ប៊ូយ​ស្វឹង​ដៀង​ នៅ​ភូមិ​ភឿក​​ឡុក​ មាន​ផ្ទៃ​ដី​១១​ហិក​តា​ ដាំ​​ស្វាយ​និង​ក្រូច​ឃ្វិច​។ ពី​មុន​ការ​ដាំ​ដុះ​របស់​លោក​ គ្មាន​ប្រ​សិទ្ធ​ភាព​ “ ក្រោយ​ពីប​រា​ជ័យ​ជា​ច្រើន​ឆ្នាំ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​រួម​រាល់​ពិ​ធី​សិក្ខា​សា​លា​ ឬថ្នាក់​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្តប​ច្ចេក​ទេស​ អា​ស្រ័យ​ស​មា​គមក​សិ​ករ​ឃុំ​ចាត់​តាំង​។ ចំ​ណេះ​ដឹង​ដែល​រៀន​បាន​ ខ្ញុំ​យក​មក​អនុ​វត្ត​ជាក់​ស្តែង​  ​ក៏​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​មុន​។ បច្ចុ​ប្បន្ន​  ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​ខ្ញុំ​ប្រ​មាណ​៧៦០​លាន​​ដុង​/ឆ្នាំ។​ ក្រោយ​ពី​ទូរ​ទាត់​ប្រាក់ចំ​ណាយ​រួច​ ខ្ញុំ​នៅ​ចំ​ណេញ​ជាង​២០០​លាន​ដុង​” លោក​ប៊ូយ​ស្វឹង​​ដៀងបាន​ឲ្យ​ដឹង​ដូច្នះ​។ ជា​មួយ​នឹង​ផ្ទៃ​ដី​ផ​លិត​​ជាង​២,២​ហិក​តា​ ផ​លិត​ស្រូវ​៣រ​ដូវ​ ចិញ្ចឹម​គោ ​និង​ធ្វើ​សេ​វា​ម៉ា​ស៊ីន​ភ្ជួរ​នៅ​ភូមិ​ភាគ​ លោក​ចៅ​រៀន​ ក៏​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​២០០​លាន​ដុង​/ឆ្នាំ​។ លោក​ចៅ​រៀន​បាន​ឲ្យ​ដឹង​៖ ​“ យើង​គប្បី​អនុ​វត្ត​​​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ការ​​ផលិត​ ពិ​សេស​គឺ​ត្រូវ​ឧស្សាហ៍​ ស៊ូ​ទ្រាំ​ហត់​នឿយ​ សិក្សា​ស្រាវ​ជ្រាវ​។ល។ ទើប​ក​សិ​ករ​អាច​លើក​កម្ពស់​បាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផ​លិត​”។

លទ្ធ​ផល​នៃ​ការ​ពិនិត្យ​ជម្រើស​តាំង​ពី​ឆ្នាំ​២០១៦​-២០១៨​ ទូ​ទាំង​ឃុំ​មាន​ក​សិ​ករ​ផ​លិត​និង​ធ្វើ​អា​ជីវ​​កម្ម​ពូ​កែ​ថ្នាក់​ខេត្ត​៤០​នាក់​ ថ្នាក់​ស្រុក​១២២នាក់​ ថ្នាក់​ឃុំ​៣៦៣​នាក់​។ ក្នុង​ចំ​នួន​នេះ មាន​ក​សិ​ករ​​ខ្មែរ​ជាង​៩០​%។​ លោក​តីវដិញ​ហីវ​ញឹង​ហូវ​ ប្រ​ធាន​ស​មា​គម​កសិ​ករ​ឃុំ​អូរ​ឡឹម​     ឲ្យ​ដឹង​៖       ច​ល​នា​ក​សិ​ករ​ផ​លិត​ និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​វេ​ទិការ​មួយ​ដ៏​ធំ​ ដើម្បី​មាន​លក្ខណ​​សម្បត្តិ​រៀន​សូត្រ​ ដោះ​ដូរ​បទ​ពិ​សោធន៍​ សាម​គ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ផ​លិត​ លុប​បំបា​ត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ ក​សាង​និង​​អ​ភិ​វឌ្ឍ​ជន​បទ​ថ្មី​។ ព្រោះ​ហេតុ​នោះ ចលនា​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ចុះ​ដល់​សា​ខា​​ក្រុម​ស​មា​គម​ និង​​បានស​មា​ជិក​ស​មា​គម​ និង​ក​សិ​ករ​គាំ​ទ្រ​យ៉ាង​​ពេញ​ទំ​ហឹង​។ កន្លង​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ចលនា​មាន​ការ​កើន​ឡើង​ទាំង​ប​រិ​មាណ​និងគុណ​ភាព​​កាន់​តែបញ្ជាក់​ពី​ប្រ​សិទ្ធ​ភាព​ និង​ភាព​ទាក់​ទាញ​​ចំ​ពោះ​ក​សិ​ករ​។

ផ្តើម​ពី​ចលនា​កសិ​ករ​ផ​លិតនិង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ មាន​ក​សិ​ករ​ជា​ច្រើនមិន​ត្រឹម​តែ​ឈាន​ឡើង​​ធ្វើ​មាន​ ដោយ​រក​បាន​ប្រាក់​ចំ​ណូល​ពី១​៨៦លាន​​ដុង​ដល់​១​ពាន់​លាន​ដុង​/ឆ្នាំ​ នៅ​ទាំង​បង្កើត​បាន​ការ​ងារ​ធ្វើ​ជាប្រ​ចាំ​ជូន​ពល​ករ​ជន​បទ​រាប់​រយ​នាក់​​ទៀត​ផង​។ តួ​យ៉ាង​ដូច​ជាលោ​ក​​ចៅសុខ​រេត​ និង​លោក​ចៅ​សឿន​ នៅ​ភូមិ​ភឿក​ឡើយ​ លោក​ចៅ​ចួក​ នៅ​ភូមិភឿក​-ថ​ លោក​ចៅ​ហឿន​ នៅ​​ភូមិ​ភឿក​ឡុង​។ល។ លោក​តី​វ​ដិញ​ហីវ​ញឹង​ហូវ​ មាន​ប្រ​សាសន៍​៖ ក​សិ​ករ​ផ​លិត​និង​ធ្វើ​អា​ជីវ​កម្ម​​ពូ​​កែ គឺ​ជា​ក​សិ​ករ​ដែល​ស៊ូ​ទ្រាំ​នឿយ​ហត់​ ឧស្សាហ៍​​សិក្សា​ស្រាវ​ជ្រាវ​ និង​អនុ​វត្ត​វិ​ទ្យាសាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ការ​ផ​លិត​។ ក្តោប​ក្តាប់​​បាន​ព័ត៌មាន​​ទី​ផ្សារ​ មាន​ភាព​ស្វា​ហាប់​ ចេះ​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ផ​លិត​ និង​ជ្រើស​រើស​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​សម​ស្រប​នឹង​លក្ខណៈ​នៃ​តំ​បន់​ រួមចំ​ណែក​ជម្រុញ​ខឿន​ផ​​លិត​កម្ម​មុខ​ទំ​និញ​របស់​ឃុំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​មាន​ការ​រី​ក​ចម្រើន​និង​​ប្រ​កប​ដោយ​ចីរ​ភាព​៕ ​   

     ថាញ់​ឡុង​-សុ​ផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ប៊ូយ​ស្វឹង​ដៀង