មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/02/2019 - 08:11

ទង្វើ​ដ៏​ប្រ​ពៃ​នៃ​គ្រួ​សារ​ខ្មែរ​បរិច្ចាគ​ដី​ក​សាង​ផ្លូវ​

ដើម​ឆ្នាំ​២០១៩ ដង​ផ្លូវ​នៅ​ភូមិ​ថើយ​ធ្វឹង​ B ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ​ ស្រុក​ថើយ​ឡាយ (កឹងធើ) បាន​ក​សាង​សម្រេច​និង​បើក​ឲ្យ​ប្រើ​ប្រាស់​។ ដង​ផ្លូវ​​នេះ មាន​ប្រ​វែង​ប្រ​ហែល​២​គី​ឡូ​មែ៉ត្រ​ ប៉ុន្តែ​បាន​ប្រ​ជា​ជន​បរិច្ចាគ​ដី​១,៥​គី​ឡូមែ៉ត្រ​សម្រាប់​ក​សាង​។  ជា​ពិ​សេស​ មាន​ក្រុម​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​មួយ​ចំ​នួន​ ដូច​ជា​គ្រួ​សារ​លោក​ថាច់​ហើយ​ និង​គ្រួ​សារ​បង​ស្រី​ថាច់​ធី​ចូវ​។ល។ ស្ម័​គ្រ​ចិត្ត​បរិច្ចាគ​ដី​រាប់​រយ​ម៉ែត្រ​កា​រ៉េ ដើម្បី​ប្រ​យោជន៍​រួម​។

បង​ស្រី​​ថាច់​ធី​ចូវ​ បាន​បរិច្ចា​គ​ដីនិង​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​មា​មីង​ក​សាង​ផ្លូវ​។

លោក​ថាច់​ហើយ​ ចែក​រំ​លែក​៖ ‍“ទី​ណា​មាន​ផ្លូវ​បេ​តុង​មុខ​ផ្ទះ​ ទី​នោះ​​សុខស្រួល​ ហើយ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ក៏អភិ​​វឌ្ឍ​ទៅ​តាម​នោះ​ដែរ​។ ហេតុនេះ​ហើយ​ ពេល​ដឹង​ថា​រដ្ឋ​អំណាច​ភូមិ​ភាគ​បើក​ផ្លូវ​ទទឹង​២​ម៉ែត្រ​ កាត់ឆ្លង​ដី​៥០​ម៉ែត្រ​របស់​គ្រួ​សារ​ ខ្ញុំ​ក៏​ស័្មគ្រ​ចិត្ត​បរិ​ច្ចាគ​​ភ្លាម​។ ឥ​ឡូ​វ​នេះ​ ដងផ្លូវ​ក​សាង​បាន​សម្រេច​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ មាន​ផ្លូវ​បេ​តុង​នេះហើយ​ ការ​លក់​ដូរ​ ឬ​ធ្វើ​ដំ​ណើរ​ទៅ​មក​ក៏​ងាយ​ស្រួល​​ជាង​”។ មិន​ត្រឹម​តែបរិ​ច្ចាគ​ដី​ប៉ុណ្ណោះ លោក​នៅ​ទាំង​ចូល​រួម​ជា​ទឹក​ប្រាក់​១៥​លាន​ដុង សម្រាប់​បូម​​ខ្សាច់​ធ្វើ​ធារ​ដើម្បី​អង្គ​ភាព​ក​សាង​ផ្លូវ​ចាក់​ក្រួស​ខ្សាច់​។ ក្រៅពី​ប្រាក់ចំ​ណូល​ពី​ស្រែ​៨​កុង​ លោក​ថាច់​ហើយ​ នៅ​ទាំង​ចិញ្ចឹម​សត្វ​និងលក់​ដូរ​កំ​ប៉ិក​កំប៉ុ​ក​នៅ​ផ្ទះ​​។ ទោះ​បី​ជីវ​ភាព​គ្រួ​សារ​មិន​ធូរ​ធារ​ប៉ុន្មាន​ ប៉ុន្តែ​ទង្វើ​រ​បស់​លោក​ តែង​ទទួ​ល​បាន​ការ​គាំ​ទ្រ​ពី​ប្រ​ព័ន្ធ​កូន​។ “ប្រ​ពន្ធនិង​កូន​ៗ​បាន​និ​យាយ​​ថា ​ខ្ញុំ​ធ្វើ​អ្វី​មាន​ប្រ​យោជន៍​ដល់​ញាតិ​មិត្ត​ជិត​ខាង ឋិត​ក្នុង    ​ស​មត្ថ​ភាព​របស់​គ្រួ​សារ​ គឺ​ធ្វើ​ចុះ​ថ្ងៃ​ក្រោយ បើ​ដង​ផ្លូវ​នេះ​មានការ​ពង្រីក​ថែម​ទៀត​ ខ្ញុំ​នៅ​តែ​ស័្មគ្រ​ចិត្ត​ចូល​រួម​ចំ​ណែក​និង​អំ​ពាវ​នាវ​មាមីង​ចូល​រួម​ក​សាង​ ដើម្បី​ឲ្យ​ដង​ផ្លូវ​កាន់​តែ​ស្អាត​ និង​ទូ​លាយ​ថែម​ទៀត​។ល។”​។​ លោក​ថាច់​ហើយ​ បាន​បង្ហើប​ឲ្យ​ដឹង​ដូច្នេះ​។

រៀង​រាល់​ថ្ងៃ​ បង​ស្រី​ថាច់​ធី​ចូវ​ តែង​ក្រោក​ឡើង​​តាំង​ពី​ម៉ោង​៣​ព្រឹក​ដើម្បី​ដាំ​បាយ​ដំ​ណើប​ យក​ទៅ​ទី​ប្រ​ជុំ​ជន​លក់​។  ​ចំ​ណែក​ប្តី​គាត់​រត់​ម៉ូ​តូ​ឌុប​។ បង​ស្រី​ថាច់​ធី​ចូ​វ បាន​ឲ្យ​ដឹង​៖ “ប្ដីប្រ​ពន្ធ​ខ្ញុំ​មាន​ផ្ទៃ​ដី​ប្រ​ហែល​១០០០ម៉ែត្រ​កា​រ៉េ​ ចំ​ណូល​របស់​គ្រួ​សារ​​មិន​ទៀង​ទាត់​  ប៉ុន្តែ​យើង​ខ្ញុំ​បាន​ស័្មគ្រ​ចិត្ត​បរិ​ច្ចាគ​ដី​ធ្វើ​ផ្លូវ​ជាង​២៤០​ម៉ែត្រ​កា​រ៉េ​​ដែ​រ​។ ផ្ទះ​ខ្ញុំ​នៅ​ជ្រៅ​ខាង​ក្នុង រាល់​ថ្ងៃ​ឃើញ​ក្មួយ​ៗធ្វើដំ​ណើរ​ទៅ​រៀន​តាម​ផ្លូវ​ដី​រដិប​រដុប​គួរ​ឲ្យ​អា​ណិត​។ ម៉្យាង​បើ​មាន​ផ្លូវ​បេ​តុង​ ខ្ញុំ​ទៅ​លក់​ដូរ​រាល់​ថ្ងៃ​ ក៏​មិន​សូវ​​លំ​បាក​ដែរ​។ មិន​ខ្លាច​រ​អិល​បះ​ដៃ​បះ​ជើង​ ខ្ចាយ​បាយ​ដំ​ណើប​ចុះ​អណ្ដូង​ដូច​ពី​មុនទៀត”​។

លោក​ហ្វិញ​វ៉ាន់​តាយ​ លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការប្រ​ជា​ជន​ភូមិ​ថើយ​ធ្វឹង​ B ឲ្យ​ដឹង​៖ ដង​ផ្លូវ​ពី​ភូមិ​ថើយ​ធ្វឹង​B ទៅ​ដល់​ភូមិ​ថើយធ្វឹង​A ជា​ផ្លូវ​ដី​។ ពេល​រដូវ​ភ្លៀង​គឺ​បែក​ល្បាប់​ ដល់​​ពេល​ទឹក​ជំ​នន់​លិច​ធ្វើដំ​ណើរ​ទៅ​មក​មិន​បាន​។ ក្នុង​ភូមិ​មាន​៥៨៥​គ្រួ​សារ​ ក្នុង​នោះ​មាន​ជនជាតិ​​ខ្មែរ​ជា​ង១​៥០​គ្រួ​សារ​។ ជីវ​ភាព​របស់​ប្រ​ជាជ​ន​នៅ​​ទី​នេះ ​សំ​ខាន់​គឺប្រ​កប​មុខ​របរ​ធ្វើ​ស្រែ​និង​លក់​ដូរ​កំ​ប៉ិក​កំប៉ុ​ក​។ល។ ហេតុ​នេះ ការ​ចល​នា​ក​សា​​ង​ផ្លូវបេ​តុង​ជា​ច្រើន​ឆ្នាំ​កន្លង​ ឃើញ​ថាលំ​​បាក​ណាស់​។ ប៉ុន្តែដោយ​ការ​ព្យា​យាម​ចលនា​របស់​រដ្ឋ​អំ​ណាច់​ភូមិ​ភាគ​​មក​ដល់​សព្វ​ថ្ងៃមាន​គ្រួ​សារ​ជា​ច្រើន​បាន​ស័្មគ្រ​ចិត្ត​បរិ​ច្ចាគ​ដី​ ក្នុង​នោះ​មាន​គ្រួ​សារ​របស់​លោក​ថាច់​ហើយ ​និង​គ្រួសារ​បង​ស្រី​ថាច់​ធី​ចូវ​ ជា​ជន​ជាតិ​ខ្មែរ​ឈាន​មុខក្នុង​ការ​បរិច្ចាគ​ដី​ និង​ស​កម្ម​ចលនា​មា​មីង​ឯ​ទៀត​រួម​កម្លាំង​គ្នា​ក​សាង​ផ្លូវ​។ រ​ដ្ឋ​​អំ​ណាច​ភូមិ​ភាគ​បាន​កត់​ត្រា​នូវ​ទឹក​ចិត្ត​ និង​ទង្វើ​ដ៏​ល្អ​ប្រពៃ​របស់មា​មីង​៕

         លី​សូ​ខែន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ហើយ​