មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/02/2019 - 14:48

ក្តីរីករាយជនបទថ្មីនៅអាងហ៊ីប

អាង​ហ៊ីប គឺ​ជាឃុំ​លំ​បាក​ពិ​សេស មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅជាង​៦៥%​របស់​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​។ ដោយ​ការ​ខិត​ខំប្រឹង​ប្រែង​ រយៈ​ពេល​៨​ឆ្នាំ​កន្លង​ ឃើញ​ថា​ឃុំ​អាង​ហ៊ីប បាន​អ​នុ​វត្ត​សម្រេច​លក្ខ​ឋាន​ទាំង​១៩ ហើយ​បាន​ទទួល​ស្គាល់​ជា​ឃុំសម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។

អនុ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់​ ឃុំ​អាង​ហ៊ីប​ បានទ​ទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​។

ឆ្នាំ​២០១៩ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំ​អាង​ហ៊ីប​ ទ​ទួលឆ្នាំ​ថ្មី​ដោយ​ក្តី​រីក​រាយ​យ៉ាង​ក្រៃ​លែង​ នោះ​គឺ​ឃុំ​បាន​ទទួល​ស្គាល់សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ តាម​ប្រ​សាសន៍​លោក​​ង្វៀន​វ៉ាន់​ហូវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​ហ៊ីប ឲ្យ​ដឹង​៖  កាល​ពីឆ្នាំ​២០១០ នៅ​ពេល​ចាប់​ផ្តើម​ក​សាង​ជន​បទ​ថ្មី  អាង​ហ៊ីបសម្រេច​បាន​តែ​៥/១៩​លក្ខ​ឋាន​ប៉ុណ្ណោះ ​ ដូច្នេះ​គ្រួ​សារ​ក្រី​ក្រ ស្រូប​អត្រា​ជាង​១៧%​ ហើយ​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើម​នុស្ស​ម្នាក់​ៗ​សម្រេច​ត្រឹម​១៦​លាន​ដុង​/​ម្នាក់​/ឆ្នាំ​។ល។ ដើម​ឆ្នាំ២០​១៨ ឃុំ​នៅ​លក្ខ​ឋាន​​ចំ​នួន​៣ ដែល​មិន​ទាន់​បាន​សម្រេច​ដូច​៖ ប្រាក់​ចំ​​ណូល ​​គ្រួ​សារ​ក្រី​ក្រ​ និង​ផ្ទះ​។  អា​ស្រ័យ​ហេតុ​នោះ អាង​ហ៊ីប​បាន​ផ្តុំ​កម្លាំង​ចង្អុល​ការ​ បង្កើន​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ផ្សារ​ភ្ជាប់​នឹង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជន​បទ​ អភិ​វឌ្ឍផ​លិត​កម្ម​ផ្សារ​ភ្ជាប់​នឹង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ក​សិ​កម្ម​ ផ្តុំកម្លាំង​ចលនា​ប្រ​ជា​ជន​ក​សាង​វាល​ស្រែ​គំ​រូ​ខ្នាត​ធំ ដោយ​មានផ្ទៃ​ដី​ចំ​នួន​១.៣០៧​/២.១៦៧​ហិ​ក​តា កែ​ប្រែ​ចម្ការ​​ចាស់ ដោយ​ងាក​មក​ដាំ​ដំ​ណាំ​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​។ល។​ ពិ​សេស​ឃុំ​ក៏​បាន​ឆ្លៀត​យក​ប្រ​ភព​ដើម​ទុនពី​កម្ម​វិ​ធី​ គម្រោង​នា​នា ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ដល់​គ្រួ​សារខ្មែរ​ក្រី​ក្រ​បាន​បុល​ដើម​ទុន​ ឧបត្ថម្ភ​ពូជ ឈើ​ដំ​ណាំ​ និង​សត្វចិញ្ចឹម​ជា​ដើម​។ ហេតុ​ដូច្នោះ លុះ​ដល់​ចុង​ឆ្នាំ​២០១៨  ឃើញ​ថាអត្រា​គ្រួ​សារ​​ក្រី​ក្រ​របស់​ឃុំ​កាត់​បន្ថយ​ចុះ​នៅ​តែ​៣,៤%​ប៉ុណ្ណោះ ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ សម្រេច​ជាង​៤២លាន​ដុង​/ម្នាក់​/ឆ្នាំ​ អត្រា​អ្នក​មាន​ការ​ងារ​ធ្វើ​ខ្ជាប់​ខ្ជួន​ សម្រេច​៩៣,៤%​។

ដោយ​កំ​ណត់​ច្បាស់ ប្រ​ជា​ជន​គឺ​ជា​កត្តា​សំ​ខាន់​​ក្នុង​ការ​ក​សាងជន​បទ​ថ្មី ម្ល៉ោះ​ហើយ​អាង​ហ៊ីប​ក៏​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការផ្សព្វ​ផ្សាយ​លក្ខ​ឋាន​ ក​សាង​ជន​បទ​ថ្មី​ទាំង​១៩​ និង​ខ្លឹម​សារ​១១យ៉ាង​របស់​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ខេត្តសុក​ត្រាំង​។ ផ្តើម​ពី​នោះ ប្រ​ជា​ជន​មាន​ការ​យល់​ដឹង​និង​ជ្រាប​ច្បាស់​ពី​អត្ថ​ន័យ​ ថា​តើ​លក្ខ​ឋាន​​ណា​ខ្លះ​ដែល​ខ្លួន​ត្រូវ​អនុ​វត្ត ម្ល៉ោះ​ហើយ​ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ ក​សាងសំ​ណង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​តែ​ម្តង​។ ក្នុង​ដំ​ណាក់​កាល​ក​សាងជន​បទ​ថ្មី ប្រ​ជា​ជន​ឃុំ​អាង​ហ៊ីប បាន​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ជាង២០​ពាន់​លាន​ដុង​។ បង​យ័ញ​ភិ​រិន្ទ​ នៅ​ភូមិ​ពាង​សំ​រឹទ្ធិ​ បានប​រិច្ចាគ​​ដី​ជាង​១​កុង​ដើម្បី​ក​សាង​សំ​ណង់​ជន​បទ​ ឲ្យ​ដឹង​៖ “សំណង់​ទាំង​ឡាយ​ដូច​៖ ផ្លូវ​ថ្នល់ ប្រ​ឡាយ​ជា​ដើម​ សុទ្ធ​តែ​បម្រើ​ផលប្រ​យោជន៍​ដល់​មា​មីង​ទាំង​អស់​។ ហេតុ​នោះ នៅ​ពេល​ដឹង​ថាសំ​ណង់​ក​សាង​កាត់​​ទ​ទឹង​ គ្រួ​សារ​ខ្ញុំ​ក៏​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​តែ​ម្តង​។ សព្វ​ថ្ងៃ​ ដង​ផ្លូវ​ស្ទើរ​តែ​ទាំង​អស់​តែង​បាន​ក​សាង​បេ​តុង​​ថ្មី អាច​បើក​បរ​ទោច​ក្រ​យាន​យន្ត​មក​ដល់​ផ្ទះ​។  ម្យ៉ាង​ទៀត​ ក​សិ​ករមាន​ទឹក​សាប​បង្ក​បង្កើន​ផល​ខួប​ប្រាំង​វស្សា​ មាន​អគ្គិស​នី​ ទឹក​ស្អាត​ប្រើ​ប្រាស់​​ចុះ​ដល់​ជន​បទ​។ ពិ​សេស​ ​គឺ​​​ប្រ​​ជា​​ជ​ន​មានការ​ងារ​ធ្វើ​គ្រប់​គ្នា អាច​លក់​ដូរ ដាំ​ដំ​ណាំ​រួម​ផ្សំ​ និង​ចិញ្ចឹម​សត្វ​។ល​។ រ​ក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ សង់​ផ្ទះ​​ឥដ្ឋ​ស្ទើ​តែ​ទាំង​អស់​”។

បច្ចុ​ប្បន្ន ឃុំ​អាង​ហ៊ីប គ្រួ​សារ​ប្រ​ជា​ជន​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ជាង​៩៩​% មាន​អគ្គិស​នី​ប្រើ​ប្រាស់​​ទាំង​១០០​% មាន​៥/៦​មណ្ឌលសា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ ដំ​ណាក់​សុ​ខា​ភិ​បាល​ត្រូវ​បាន​វិ​និយោគ​ក​សាង​សម្រេច​បទ​ដ្ឋាន​ មាន​វេជ្ជ​បណ្ឌិត​បម្រើ​ការ​បាន​ល្អក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​។ល។ លោក​ង្វៀន​វ៉ាន់​ហូវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​ហ៊ីប ឲ្យ​ដឹង​៖ “អាង​ហ៊ីប សម្រេច​​បទ​ដ្ឋាន​ជន​បទ​​ថ្មី គឺ​អា​ស្រ័យ​ការ​ខ្នះ​ខ្នែង​រួម​វិ​ភាគ​​ទានរបស់​ប្រ​ជា​ជន​ផង​ដែរ​។ រយៈ​ពេល​ខាង​មុខ ឃុំ​នឹង​ជំ​រុញ​ការផ្សព្វ​ផ្សាយ និង​មាន​វិ​ធាន​ការ​បន្ត​ការ​រក្សា​លើក​កម្ពស់​គុណភាព​លក្ខ​ឋាន​ដែល​សម្រេច​។ ជា​ពិ​សេស​ គឺ​លក្ខ​ឋាន​ស្តី​ពី​ប្រាក់ចំ​ណូល​​គ្រួ​សារ​ក្រី​ក្រ​ បរិ​ស្ថាន​និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​​”៕

                    លីធាន-លីសៀ

ចែករំលែកអត្ថបទ