ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/01/2019 - 08:37

សុក​ត្រាំង​៖

ពិ​ធី​ជួប​ជុំ​ ភាព​សុខ​ដុម​បុណ្យ​ចូល​ឆ្នាំ​ថ្មី

សហ​ព័ន្ធ​ពល​ករ​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ពិ​ធី​ជួប​ជុំ កម្ម​វិ​ធីភាពសុខ​ដុម​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០១៩ នៅ​មណ្ឌល​ឧស្សា​ហ​កម្ម​អាង​ហ៊េប​ របស់​ខេត្ត​។

លោក​វ៉វ៉ាន់​ទឿង  ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ​ លេ​ខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​ឃោស​នា​​អប់​រំ​​មជ្ឈិម​ អញ្ជើញ​ចូល​រួម​និង​ជូន​អំ​ណោយដល់​កម្ម​ករ​-កា​រិ​នី​ ក្នុង​ពិ​ធី​ជួប​ជុំ​ "ភាព​សុខ​ដុម​បុណ្យ​ចូល​ឆ្នាំ​ថ្មី​" ២០១៩​។

កម្ម​វិ​ធី​ "ភាព​សុខ​ដុម​បុណ្យ​ចូល​ឆ្នាំ​ថ្មី​" ២០១៩ សុក​ត្រាំង​បាន​សាង​សង់លំ​នៅ​ឋាន​សហ​ជីព​១១ខ្នង និង​អំ​ណោយ​១.០០០​ចំ​ណែក​ ជូន​គ្រួ​សារ ស​មា​ជិក​សហ​ជីព​ បុគ្គ​លិក​មាន​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន​ កម្មករ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​​ខេត្ត​។ ភាព​សុខ​ដុម​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ជា​ស​កម្មភាព​សំ​ដៅ​ជួយ​គិត​គូរ​ពី​ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​ដល់​ស​មា​ជិក​សហជីព​បុគ្គ​លិក​កម្ម​ករ ពិ​សេស គឺ​ស​មា​ជិក​សហ​ជីព​ កម្ម​ករ​ដែល​មានជីវ​ភាព​ក្រី​​ក្រ ជួប​លំ​បាក​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឈាន​មកដ​ល់​។

មាន​ប្រ​សាសន៍​ក្នុង​កម្ម​វិ​ធី​នេះ លោក​វ៉​វ៉ាន់​ទឿង​ ប្រ​ធាន​គណៈឃោស​នា​ អប់​រំ​មជ្ឈិម​ បាន​ឲ្យ​តម្លៃ​​ខ្ពស់​ចំ​ពោះ​អគ្គ​សហ​ព័ន្ធ​ពល​ករ​វៀត​ណាម សហ​ព័ន្ធ​ពល​ករ​ខេត្ត​សុក​ត្រាំង ដែល​បង្កើត​នូវ​ស​កម្ម​ភាព​ជា​ច្រើន​ពោរពេញ​ដោយ​អត្ថ​ន័យ​គិត​គូរ​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ជូន​កម្ម​ករ​-កា​រិ​នី ។ ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខេត្ត និង​ការ​ឧបត្ថម្ភ​របស់​សហ​គមន៍​អា​ជីវ​កម្ម ចលនា​បាន​អំ​ណោយ​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ ជួយ​ឲ្យ​កម្ម​ករ​បានទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ប្រ​កប​ដោយ​ភាព​កក់​ក្ដៅ​ សុខ​ដុម​រ​ម​នា។ ចំ​ពោះ​អំ​ណោយ​ទាំ​ង​នេះ ជា​កម្លាំង​ចល​ករ​ ដើម្បី​ជួយ​ជំ​រុញ​កម្ម​ករបំ​ពេញ​ការ​ងារ​កាន់​តែ​ល្អ​ប្រ​សើរ រួម​ចំ​ណែក​ជួយ​លើក​ស្ទួយ​ជីវ​ភាពគ្រួ​សារ​កាន់​តែ​​ប្រ​សើរ​ឡើង អា​ជីវ​កម្ម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​​តែ​រីក​ចម្រើន​៕​                 

                              លី​ធាន​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​វ៉វ៉ាន់​ទឿង