មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/01/2019 - 08:36

កម្មា​ភិ​បាល​នា​រី​ អស់​​ពី​ចិត្ត​នឹង​ប្រ​ជា​ជន

ក្នុង​ការ​ងារ​ចលនា​រៀន​សូត្រ​ និង​”ធ្វើ​តាម​”គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​ នៅ​ភូមិសំ​រោង​លិច សង្កាត់​ទី​៨ ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ មាន​គំ​រូ​លេច​ធ្លោ​ ពីស្មា​រ​តី​ខ្នះ​ខ្នែង​ក្នុង​ការ​ងារ​អស់​ពី​ចិត្ត​ពី​ថ្លើម​បម្រើ​ប្រ​ជា​ជន​។ នោះ​គឺ​អ្នកមីង​ថាច់​ធី​ផា លេ​ខា​សា​ខា​បក្ស​ និង​ជា​ប្រ​ធាន​ភូមិ​សំ​រោង​លិច​។

អ្នក​ស្រី​ថាច់​ធីផា​

អ្នក​ស្រី​ថាច់​ធី​ផា កើត​ឆ្នាំ​១៩៦០ ជន​ជាតិ​ខ្មែរ​បាន​ចូល​រួម​ការ​ងារ​នៅភូមិ​ភាគ​ តាំង​ពី​ឆ្នាំ​២០០៤ ឆ្លង​កាត់​ជា​ច្រើន​មុខ​តំ​ណែង​ផ្សេង​ៗ​។ ឆ្នាំ ២០​១៥ គាត់​ទ​ទួល​បាន​ការ​ជំ​នឿទុក​ចិត្ត​ហើយ តែង​តាំង​ជា​លេ​ខាសា​ខា​បក្ស​ និង​ជា​ប្រ​ធាន​ភូមិ​​សំ​រោង​លិច​។ ទោះ​បី​នៅ​ក្នុង​តំ​ណែង​ណា​ក៏ដោយ​ គាត់​តែង​សម្រេច​ល្អ​ភារ​កិច្ច​ថ្នាក់​លើ​ប្រ​គល់​ឲ្យ​។ អ្នក​ស្រី​ថាច់​ធីផា ឲ្យ​ដឹង​៖ “អ៊ំ​ហូ​ទូន្មា​ន​៖ ក្នុង​នាម ជា​កម្មា​ភិ​បាល​ ទោះ​បី​ការ​ងារ​ធំ​ឬការ​ងារ​តូច​ តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ជា​មួយ​ប្រ​ជា​ជន​និង​បម្រើ​​ជូន​ប្រ​ជា​ជន​។ ហេតុ​នេះ​ហើយ រៀន​សូត្រ​និង​​ធ្វើ​តាម​អ៊ំ​ ខ្ញុំ​បាន​រៀប​ចំ​ពេល​វេ​លា​ដើម្បីបម្រើ​ភូមិ​​ ស្រុក​ បម្រើ​ប្រ​ជា​ជន​”។

ក្រៅ​ពី​ការ​ងារ​សេ​នា​ធិ​ការ​ជូន​ថ្នាក់​លើ អ​នុវត្ត​ល្អ​គោល​ន​យោ​បាយឧបត្ថម្ភ​ផ្ទះ​ជូន​ជន​រួម​ជាតិ​ខ្មែរ នៅ​លើ​ភូមិ​សាស្ដ្រ​ ចាប់​ពី​ឆ្នាំ​២០១៦    មកទល់​ពេល​​នេះ អ្នក​ស្រី​ផា បាន​ចលនា​សប្បុ​រស​ជន​    ក​សាង​​ផ្ទះម​ហាសាម​គ្គី​ចំ​នួន​ពីរ​ខ្នង​ ជួស​ជុល​ផ្ទះ​មួយ​ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ​នៅ​ភូមិ​សំ​រោងលិច​។ ជា​រៀង​​រាល់​ឆ្នាំ​ គាត់​ក៏​បាន​ចលនា​អំ​ណោយ​ចំ​នួន​៤៦​ចំ​ណែកជូន​មនុស្ស​ចាស់​; សៀវ​ភៅ​សរ​សេរ​ជាង​​៥០០​ក្បាល ទឹក​ដោះ​ជូន​ប្អូន​ៗ​សិស្សា​នុសិស្ស​ និង​អំ​ណោយ​១៤​ចំ​ណែក​ជូន​គ្រួ​សារ​ក្រី​ក្រ​ ស​រុប​ថ​វិ​កា​​ជាង​១០​លាន​ដុង។ លោក​យាយថាច់​ធី​ផាន​ នៅ​ភូមិ​សំ​រោង​លិច សង្កាត់​ទី​៨ ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​។ កូន​ៗសុទ្ធ​តែ​មាន​គ្រួ​សារ​ចេញ​នៅ​ដោយ​ឡែក​ និង​ទៅ​ធ្វើ​កម្ម​ករ​នៅ​​ក្រុង​ហូជី​មិញ​ ជីវ​ភាព​ជួប​លំ​បាក​ខ្លាំង​! បច្ចុ​ប្បន្ន ខ្ញុំ​រស់​នៅ​ជា​មួយ​កូន​ប្រុស​ពៅរង​គ្រោះ​ដោយ​ជាតិ​​ពុល​ឌី​អូ​ស៊ីន​។ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់ របស់​អ្នក​ស្រី​ផា ព្រម​ទាំង​គណៈ ផ្នែក​ អង្គការ​​ម​ហា​ជន​នា​នា​។ល។ បានចលនា​សប្បុ​រស​ជន​ ឧបត្ថម្ភ​ទឹក​ប្រាក់​៤០​លាន​ដុង​ឲ្យ​ខ្ញុំ​សង់​ផ្ទះ​។ ចំ​នួនទឹក​ប្រាក់​ទាំង​នេះ បូក​ផ្សំ​នឹង​ប្រាក់​កូន​ៗ​ផ្ញើ​មក​ ខ្ញុំ​និង​សង់​បាន​ផ្ទះ​មួយខ្នង​យ៉ាង​សម​រម្យ​ ស​រុប​ទឹក​ប្រាក់​ប្រ​មាណ​ជាង​៧០​លាន​ដុង​។ ខ្ញុំ​ត្រេកអរ​ណាស់ មិន​ដឹង​រៀប​រាប់​យ៉ាង​ណា​នោះ​ទេ! អរ​គុណ​រដ្ឋ​អំ​ណាច​ភូមិភាគ​ សប្បុ​រស​ជន​ ពិ​សេស​គឺ​អ្នក​ស្រី​ថាច់​ធី​ផា​ បាន​យក​ចិត្ត​ទុក​ដាក់ ជួយ​ឧបត្ថម្ភ​។ល។”​។

ជា​នា​រី​ជន​ជាតិ​ខ្មែរ​ មិនត្រឹម​តែស​ម្រេច​ភារ​កិច្ច​ដែល​ថ្នាក់លើ​ប្រ​គល់​ឲ្យ អ្នក​ស្រី​ថាច់​ធី​ផា នៅ​ទាំង​​ស​កម្ម​ផ្សព្វ​ផ្សាយ​ ចលនា​បង​ប្អូន​នា​រី​នៅ​ក្នុងភូមិ ខិត​ខំ​ធ្វើ​ការ​រក​ទទួល​ទាន​ អប់​រំ​កូន​ចៅ​មិន​ឲ្យ​ធ្លាក់​ក្នុង​ល្បែងស៊ី​សង បាប​គ្រោះ​សង្គម​។ល។ ការ​រួម​ចំ​ណែក​របស់​អ្នក​ស្រី​ថាច់​ធី​ផា ដោយ​បាន​កត់​សម្គាល់​តាម​រយៈ​លិ​ខិត​និង​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់គណៈ​  ផ្នែក​ជាប់​ពាក់​ព័ន្ធ​គ្រប់​លំ​ដាប់​ថ្នាក់​៕

                                   អត្ថ​បទ​និង​រូប​៖ ​ទី​ទុយ

 

 

ចែករំលែកអត្ថបទ