14/01/2019 - 09:40

សុក​ត្រាំង​៖

បើកយុទ្ធ​នា​ការ​អនុ​វត្ត​ការ​ងារ "តេត​កងទ័ព​-ប្រ​ជា​ជន​"

គណៈ​ចង្អុល​ការ​ "តេត​កង​ទ័ព​-ប្រ​ជា​ជន​" ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​ពិ​ធីបើក​យុទ្ធ​នា​ការ អ​នុ​វត្ត​ការ​ងារ​នៅ​ឃុំ​វិញ​ហ៊ីប ក្រុង​វិញ​ចូវ​។ តាម​ប្រ​សាសន៍​វរសេ​នីយ៍​ឯក​ ត្រឹង​វ៉ាន់​ឡូវ មេ​បញ្ជា​​ការ​យោ​ធា​ខេត្ត​ អ​នុ​ប្រ​ធានគណៈ​ចង្អុល​ការ "តេត​កង​ទ័ព​-ប្រ​ជាជ​ន" ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៥ ដែល​ខេត្តសុក​ត្រាំង​រៀប​ចំ​ "តេត​កង​ទ័ព​-ប្រ​ជា​ជន​"។ ចំ​ពោះ​ស​កម្ម​ភាព​ "តេត​កងទ័ព​-ប្រ​ជា​ជន" បាន​រៀប​ចំ​ឡើង​នៅ​ឃុំ​វិញ​ហ៊ីប​ គណៈ​ចង្អុល​ការ​ សង្ឃឹមថា​ នឹង​នាំ​មក​ជូន​តំ​បន់​ដី​នៃ​វី​របុ​រស​នេះ ​នូវ​ស​កម្ម​ភាព​មាន​អត្ថ​ន័យ​ជាក់ស្តែង​បង្ហា​ញ​នូវ​គុណ​ធម៌​ "ផឹក​ទឹក​នឹក​ប្រ​ភព​" រួម​ចំ​ណែក​អនុ​វត្ត​គោលន​យោ​បាយ​សម​រ​ភូមិ​ក្រោយកង​ទ័ព​ កាន់​តែ​រឹត​បន្តឹង​ចំ​ណង​ម​នោសញ្ចេត​នា​រ​វាង​កង​ទ័ព​-ប្រ​ជា​ជន​។

ថ្នាក់ដឹ​ក​នាំខេត្ត​សុក​ត្រាំង សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយដល់​គ្រួ​សារ
​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ​។

បន្ទាប់​ពី​ធ្វើ​ពិ​ធី​បើក​យុទ្ធ​នា​ការ គណៈ​ចង្អុល​ការ "តេត​កង​ទ័ព​-ប្រ​ជា​ជន" រៀប​ចំ​សម្ពោធ​​នូវ​សំ​ណង់​សា​ធារណ៍​; ប្រ​គល់ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​ម​ហាសាម​គ្គី​ដល់​គ្រួ​សារក្រី​ក្រ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ស្ថិតក្នុងក្របខណ្ឌគោល​ន​យោ​បាយ​ គ្រួ​សារមាន​ស​គុណចំ​ពោះ​បដិវត្តន៍ គ្រួ​សារ​ក្រី​ក្រ; ព្រម​ទាំងពិ​និត្យ​ជំ​ងឺ និង​ផ្ដល់​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ដែលមានស្ថាន​ភាពលំបាក   ។ល។​ ស្ថិត​ក្នុងក្រប​ខណ្ឌ​ស​កម្ម​ភាព​ "តេត​កងទ័ព​- ប្រ​ជា​ជន​" នៅ​ទាំង​មាន​តាំង​ពិ​ព័រណ៍បង្ហាញ​​នូវ​ស​មិទ្ធ​ផល​ក​សាងជន​បទ​ថ្មី នាំ​ទំ​និញវៀត​ទៅ​កាន់​ជន​បទ ដើម្បី​ប្រ​ជា​ជន​មក​ទស្ស​នា​និង ទិញ​អី​វ៉ាន់​៕

យ្វី​អាញ់​-វិ​មាន

 

ចែករំលែកអត្ថបទ