មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/01/2019 - 14:55

ភាព​ផ្លាស់​ថ្មី​នៅ​សា​ភៀង

ឃុំ​សា​ភៀង​ ស្រុក​ឡុង​មី​ ខេត្ត​ហូវ​យ៉ាង​ ជា​ឃុំ​ក្រ​មាន​គ្រួ​សារ​ជន​រួម​ជាតិខ្មែរ​ស្រូប​អត្រា​ជាង​២៧%។ ក្រោយ​ពី​រយៈ​ជា​ច្រើន​ឆ្នាំ​ផ្សព្វ​ផ្សាយ​ អនុ​វត្តនូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ទី​នេះ​ត្រូវ​បាន​លើកកម្ពស់​ និង​ធ្វើឲ្យ​មុខ​មាត់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​យ៉ាង​ស​កម្ម​ ។

មាន​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​នាំទឹ​ក​​ បង្ក​លក្ខណៈ​ឲ្យ​មាមី​ង​ខ្មែរ​នៅ​ឃុំ​សា​ភៀង​ ងាយ​​ស្រួល

​ក្នុង​ការ​ដាំ​ដំ​ណាំ​ បង្កើន​ប្រាក់​ចំ​ណូល​។

រ​យៈកា​ល​ជិត​១០​ឆ្នាំ​កន្លង   ពេល​មក​កាន់​ឃុំ​សា​ភៀង​ ខ្ញុំ​ហាក់​មាន​ភាពភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំ​ងចំ​ពោះ​ភាព​ផ្លាស់​ថ្មី​នៅ​តំ​បន់​ជន​បទ​នេះ​។     ដង​ផ្លូវភូមិ​៥​ ពី​មុន​ភក់​ជ្រាំ ឥ​ឡូវ​ត្រូវ​ចាក់​បេ​តុង​រាប​     រ​លូន​។ ស្ពាន​ស្នួត្រូ​វ​បាន​កសាង​បន្លាស់​ស្ពាន​បេ​តុង​ត​ភ្ជាប់​ពី​ត្រើយ​សង​ខាង​។ ផ្ទះ​ឥដ្ឋ​សង់​ថ្មីយ៉ាង​ សម​រម្យ​​ធ្វើ​ឲ្យ​មុខ​មាត់​ឃុំ​តំ​បន់​ជន​បទ​ក្រី​ក្រ​មាន​ ភាព​ផ្លាស់​ថ្មី​។

លោក​ហ្វិញ​វ៉ាន់​ដូយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង ឲ្យ​ដឹង​៖ “ដោយ​សារ​មាន​ព្រែក​ ប្រ​ឡាយ​ខ្វាត់​ខ្វែង​ បាន​ជា​ឃុំ​សា​ភៀង​ កំ​ណត់​ច្បាស់ ការ​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ជា​ទិស​ដៅ​សំ​ខាន់ក្នុងការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។ ទន្ទឹម​នឹង​នោះ រៀប​ចំ​ប្រ​ជុំ​ប្រ​ជា​ជន ជា​សា​ធារ​ណៈ    និង​ឃោ​ស​នា​ផ្សព្វ​ផ្សាយ​មា​មីង​​ប​រិ​ច្ចាគ​ដី និង​ដំ​ណាំឈើ​ហូប​ផ្លែ     ដើម្បី​រួម​    ក​សាង​​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ទើបប្រ​ពន្ធ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ជន​បទ​នៅ​សា​ភៀង​មាន​ភាព​ផ្លាស់​ថ្មី​ដូច​សព្វថ្ងៃ”​។ ព្រោះ​ហេតុ​នោះ ពេល​មាន​ប្រ​ភព​ទុន​នៃ​កម្ម​វិ​ធី​១៣៥ ភូមិ​ភាគផ្សព្វ​ផ្សាយ​ក​សាង​​ផ្លូវ​គមនា​គមន៍​ជន​បទ​ ស្ពាន​បេ​តុង​ និង​ក​សាង​​ទំ​នប់ឃាំង​ទឹក​ប្រៃ​ ជីក​ស្តារ​ប្រ​ឡាយ​ដើម្បី​នាំ​ទឹក​បម្រើ​ការ​ផ​លិត​”។ លោក​សឺនគិត​ ​អា​យុ៧​០​ឆ្នាំ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ ៥ ឲ្យ​ដឹង​៖ “ពេល​រដ្ឋ​ក​សាង​ផ្លូវ​គម​នា​គមន៍​ ស្ពាន​​បេ​តុង​ ត​បណ្ដាញ​ប្រ​ព័ន្ធអគ្គិ​សនី ទឹក​ស្អាត​ដល់​ជន​បទ ជីវ​ភាព​មា​មីង​នៅ​ភូមិ​៥​មាន​ភាព​ផ្លាស់ថ្មី​។​ បាន​រដ្ឋ​ជំ​នួយ​ទុន ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​ មា​មីង​ចេះ​របៀប​ដាំ​ដុះ ចិញ្ចឹម​សត្វ ផលិត​ស្រូវ​គុណ​​ភាព​ខ្ពស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ គិត​គូរចិញ្ចឹម​កូន​ចៅ​រៀន​សូត្រ​ ទៅ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​។ល។ ឥ​ឡូវ​ភូមិ​៥ ​មានភាព​ផ្លាស់​ថ្មី​ជា​ប្រត្យក្ស ​​ក្នុង​ភូមិ​ហាក់​ដូច​ជា​គ្មាន​ផ្ទះ​ស្លឹក​ មា​មីង​មានមធ្យោ​បាយ​​ទៅ​មក​ មាន​ទូរ​ទស្សន៍​រាល់​គ្រួ​សារ​”។

ក្រៅពី​នោះ ផ្តើម​ពី​ប្រ​ភព​ទុន​កម្ម​វិ​ធី​១៣៥​ ភូមិ​ភាគ​ឧបត្ថម្ភ​បុល​ទុន​អា​ទិភាព​ ជំ​នួយ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​ ដី​សង់​ផ្ទះ ដី​បង្ក​បង្កើន​ផល​។ល។ ​ជូនគ្រួ​សារ​ខ្មែរ​ក្រី​ក្រ។​ បង​ស្រី​ធី​តឺ នៅ​ភូមិ​៥​ ជា​​គ្រួ​សារក្រ​មួយ​បាន​រដ្ឋ​ឲ្យបុល​ទុន​អា​ទិភា​ព​ចិញ្ចឹម​​សត្វ​។ បង​ស្រី ឲ្យ​ដឹង​៖ “ផ្ទះ​ក្រ គ្មាន​ដី​​បង្កបង្កើន​​ផល ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ពឹង​លើ​ការ​ស៊ី​ឈ្នួល​។ ឆ្នាំ​​២០១៣ បាន​រដ្ឋអំ​ណាច​ពិ​និត្យ​ឲ្យ​បុល​ទុន​ចំ​នួន​​១៥​លាន​ដុង​ ខ្ញុំ​ទិញ​មាន់​ចិញ្ចឹម​។  ផ្តើម​ពី៤​ក្បាល​ដំ​បូង ឥ​ឡូវ​នេះ​ហ្វូង​មាន់​ឡើង​ជាង​៤០​០​ក្បាល​។ ក្នុង​១​ឆ្នាំ​ខ្ញុំលក់​ពី​៣-៤ល្បា​ស់ មួយ​ល្បាស់​ៗ​ចំ​​ណេញ​ពី​២០​-៣០​លាន​ដុង​។ កូន​ខ្ញុំ៣​នាក់​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ក្រុង​ហូ​ជី​មិញ មាន​ប្រាក់​ចំ​ណូល​​លំ​នឹង​។ ឥ​ឡូវ​ ជីវ​ភាព​គ្រួសា​រ​ខ្ញុំ​មាន​ភាព​លំ​នឹង​”។

លោក​ ហ្វិញ​វ៉ាន់​ដូយ ឲ្យ​ដឹង​បន្ថែម​៖ “រ​ដ្ឋ​វិ​និ​យោគ​កម្ម​វិ​ធី​ គម្រោង​ជាច្រើន​ ម៉្លោះ​ហើយ​ជីវ​ភាព​ ​មា​មីង​ត្រូវ​បាន​លើក​កម្ពស់​ អត្រា​គ្រួ​សារ​ក្រី​ក្ររបស់​ឃុំ​កាត់​បន្ថយ​នៅ​ជាង​១៧%​។ នៅ​ពេល​ខាង​​មុខ ឆ្លៀត​យក​ប្រ​ភព​ទុន​ ឃុំ​នឹង​ផ្តុំ​កម្លាំង​ក​សាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ បង្វែរ​រចនា​សម្ព័ន្ធក​សិ​កម្ម​តាម​ទិស​ដៅ​គ្រប់​ជ្រុង​ជ្រោយ​។ ទន្ទឹម​នឹង​នោះ ឃុំ​បង្កើន​ឲ្យគ្រួ​សារ​ក្រី​ក្រ​បុល​ទុន​អា​ទិ​ភាព​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​  ជំ​នួយ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ ដើម្បី​គ្រួ​សារ​ក្រី​ក្រ​ពង្រីក​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​”៕

                                             លី​ធាង​-មុ​នី

 

ចែករំលែកអត្ថបទ