មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/12/2018 - 19:31

ព្រះ​តេជ​ព្រះ​គុណ​ថិត​ទ្រី​មិញ អស់​ពី​ព្រះ​ទ័យ​ឧបត្ថម្ភ​សិស្ស​ក្រីក្រ

ជាង​២០​ឆ្នាំ​កន្លង ទន្ទឹម​នឹង​ការ​គិត​គូរ​ការ​ងារ​សាស​នា ព្រះ​តេជព្រះ​គុណ​ថិត​ទ្រី​មិញ​ ព្រះ​ចៅ​អធិ​ការ​វត្ត​ភឿក​តឿង​ ឃុំ​ផុង​ភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ឧបត្ថម្ភ​ដល់អ្នក​មាន​ស្ថាន​ភាព​លំ​បាក​ និង​គាំ​ពារ​ចិញ្ចឹម​សិស្ស​ក្រី​ក្រ​១៤៦នាក់ ក្នុង​នោះ មាន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​៧០​នាក់​។

 ព្រះ​តេជ​ព្រះគុណ​ថិត​ទ្រី​មិញ ជូន​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​។

វត្ត​ភឿក​តឿង ស្ថិត​នៅ​តំ​បន់​ជ្រៅ​ចំ​ណុះ​ភូមិ១ ឃុំ​ផុង​ភូ ស្រុក​កូវកែ។ ជាង​១០ឆ្នាំ​មក​នេះ ព្រះ​តេជ​ព្រះ​គុណ​ ថិត​ទ្រី​មិញ​ បាន​កសាង​រោង​បាយ​មួយ​ដោយ​ឡែក​សម្រាប់​ចម្អិន​ម្ហូប​អា​ហារមនុស្ស​ធម៌​ដល់​សិស្ស​ក្រី​ក្រ​១៤៦​នាក់ នៅ​តាម​ឃុំ​នា​នា ដូច​ជា៖ ផុង​ភូ ផុង​ថាញ់ និញ​ថើយ ចូវ​ដៀង (ស្រុក​កូវ​កែ) សព្វ​ថ្ងៃ​កំ​ពុងរៀន​នៅ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ផុង​ភូ។

ព្រះ​តេជ​ព្រះ​គុណ​ថិត​ទ្រី​មិញ មាន​ថេ​រ​ដី​កា៖​ “អា​ត្មា​គិត​ថា សិស្ស​ក្រី​ក្រ គ្រួ​សារ​មាន​ស្ថាន​ភាព​​លំ​បាក ប្រ​សិន​បើ​សង្គម​ខ្វះការ​យក​ចិត្ត​ទុក​ដាក់ គឺ​ប្អូន​ៗ​ងាយ​នឹងបោះ​បង់​ចោល​ការ​សិក្សារៀន​សូត្រ​។ ព្រោះ​ហេតុ​នោះ អា​ត្មា​ភាព​បាន​ទាក់​​ទង​ជា​មួយនឹង​សា​លា​រៀន​ក្ដាប់​បញ្ជី​គ្រួ​សារ​ក្រី​ក្រ ហើយ​ទ​ទួល​ដោយ​គ្មានកំ​ណត់​ចំ​ពោះ​សិស្ស​ដែល​មាន​ស្ថាន​ភាព​គ្រួ​សារ​ជួប​លំ​បាក; ជួយ​ឲ្យ​ប្អូន​ៗ​មាន​លក្ខណ​សម្បត្តិ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់ដើម​ ក្លាយ​ជា​អ្នក​ចេះ​ដឹង​។ ចំ​ពោះ​សិស្ស​មាន​ស្ថាន​​ភាព​លំ​បាកក្នុងជន​រួម​ជាតិ​ខ្មែរ តែង​បង្ក​លក្ខណ​សម្បត្តិ​ជូន​ប្អូន​ៗ​រៀន​សូត្របាន​ល្អ មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ លើក​កម្ពស់​កម្រិត​វិជ្ជា អ​នាគតមាន​ប្រ​យោជន៍​ដល់​សង្គម​និង​គ្រួ​សារ​ លំ​នឹង​ជីវ​ភាព​ ឈានឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”​។

ឆ្នាំ​២០១៨ ក្រៅ​ពី​ការ​ផ្តល់​ជូន​កង់​ដល់​សិស្ស​ក្រី​ក្រ ជូនអំ​ណោយ​ដល់​ជន​រួម​ជាតិ​ក្រី​ក្រ សង់​ផ្ទះ​មេត្តា​ធម៌ ក​សាង​ស្ពាន​បេ​តុងនៅ​ឃុំ​ថុង​ហ្វា ឧបត្ថម្ភ​ដាក់​អណ្តូង​ស្នប់​ ដាក់​បំ​ពង់​ផ្គត់​ផ្គង់​ទឹក ស្អាត​ជូន​គ្រួ​សារ​ក្រី​ក្រ ឧបត្ថម្ភ​អ្នក​ជំ​ងឺ​ក្រី​ក្រ និង​ឧបត្ថម្ភ​និស្សិតក្រី​ក្រ​រៀន​នៅ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ​១១​នាក់ ព្រះ​តេជ​ព្រះគុណ​ថិត​ទ្រី​មិញ​ នៅ​ទាំង​ឧបត្ថម្ភ​អា​ហា​រូបករណ៍​១០០​ចំ​ណែកទៀតក្នុង​មួយ​ចំ​ណែក​ៗ​តម្លៃ១​លាន​ដុង ជូន​ប្អូន​ៗ​មាន​ស្ថានភាព​គ្រួ​សារ​ខ្វៈ​ខាត​។ ប្អូន​ថាច់​ធី​ច័ន្ទ​ថន នៅ​ភូមិ​ព្រើម ឃុំ​ចូវ​ដៀង​ ជា​សិស្ស​ថ្នាក់​ទី​១២A សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅផុង​ភូ ឲ្យ​ដឹង​៖ “គ្រួ​សារ​ប្អូន​ក្រ​ណាស់ ហើយ​នៅ​ឆ្ងាយ​ពី​សា​លារៀន​ទៀត ប៉ុន្មាន​ឆ្នាំ​នេះ ដោយ​សារ​ការ​លើក​ទឹក​ចិត្ត​ និងឧបត្ថម្ភ​គាំ​ពារ​របស់​ព្រះ​តេជ​ព្រះ​គុណ ថិត​ទ្រី​មិញ​។ ព្រះ​អង្គឧបត្ថម្ភ​ប្អូន​តាំង​ពី​កង់ សិក្ខូប​ករណ៍ ម្ហូប​អា​ហារ​។ល។ ប្អូន​ត្រេកអរ​ណាស់! ប្អូន​នឹង​ខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ពូ​កែ ដើម្បី​មិន​ឲ្យ​ខកនឹង​បំ​ណង​ដែល​ព្រះ​អង្គ​ឧបត្ថម្ភ​គាំ​ពារ​”។

លោក​ឃឺវ​ជី​កឿង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ផុង​ភូ បញ្ជាក់​ឲ្យ​ដឹង​៖ “ព្រះ​តេជ​ព្រះ​គុណ​ថិត​ទ្រី​មិញ គឺ​ជា​គំ​រូ​ល្អ​មួយក្នុង​ចំ​ណោម​គំ​រូ​ល្អ​ទាំង​ឡាយ​។ រួម​ជា​មួយ​នឹង​សប្បុ​រស​ជន​ក៏ដូច​ជា​គណៈ​កម្ម​ការ​វត្ត រួម​ចំ​ណែក​ក​សាង​ផែន​ម​ហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​។ ពិ​សេស ព្រះ​តេជ​ព្រះ​គុណ​ថិត​ទ្រី​មិញ បាន​រួមចំ​ណែក​យ៉ាង​សំ​ខាន់ក្នុង​ការ​ក​សាង​ឃុំ​វប្ប​ធម៌ ជន​បទ​ថ្មី ផ្សារភ្ជាប់ នឹង​ផ្លូវ​គមនា​គមន៍​ជន​បទ និង​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ”៕

សឺន​ម៉ាល័យ​-វិ​មាន

ចែករំលែកអត្ថបទ