ឆ្នាំ២០១៨ គណៈជនជាតិក្រុងកឹងធើ បានផ្សព្វផ្សាយស៊ីជម្រៅដល់កម្មាភិបាល អ្នករដ្ឋការ និងជនរួមជាតិភាគតិច អំពីគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ស្តីពីជនជាតិនិងគោលនយោបាយដែលជះឥទ្ធិពលមកលើជនរួមជាតិដោយមានរូបភាពជាច្រើន។ តួយ៉ាងដូច៖ ការផ្សព្វផ្សាយនូវលិខិតបទដ្ឋានរបស់មជ្ឈិមនិងក្រុង ស្តីពីវិស័យជនជាតិឬក៏លទ្ធផលការងារជនជាតិតាមបណ្តាញក្រាំងព័ត៌មានអេឡិចត្រូនិកជាភាសាវៀត ភាសាខ្មែរនិងភាសាចិន របស់គណៈជនជាតិ ដោយមានអត្ថបទ និងដំណឹងប្រមាណជិត៣០០ច្បាប់។ ផ្សាយចេញអំពីការងារជនជាតិ ដោយមានអត្ថបទនិងដំណឹងប្រមាណ៥.៩០០ច្បាប់ និងឯកសារជាឧភយភាសាវៀត-ខ្មែរ និងវៀត-ចិនចំនួន ៨.៤០០ច្បាប់ ស្តីពីគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ផ្ញើជូនស្ថាប័នមជ្ឈិមមួយចំនួន ព្រមទាំងមន្ទីរ ផ្នែកពាក់ព័ន្ធនិងអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិភាគតិចផងដែរ។ ក្រៅពីនេះ គណៈជនជាតិក្រុងកឹងធើ បានរៀបចំសន្និ បាតផ្សព្វផ្សាយនូវគោលនយោបាយច្បាប់ដល់តំណាងព្រះសង្ឃព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ និងអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិចចំនួន៣០០អង្គនិងរូប។ ហ្វឹកហាត់ការងារជនជាតិដល់អ្នកតំណាង ដែលជាសមាជិកនៃគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ទទួលបន្ទុកបន្ថែមខាងការងារជនជាតិចំនួន៨៥រូប។ ហ្វឹកហាត់ការងារជនជាតិជូនកម្មាភិបាល អ្នករដ្ឋការ ឃុំ សង្កាត់ ទីប្រជុំជនបានចំនួន២៨០រូប។ល។
លោកលឿងវ៉ាន់ត្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឲ្យដឹង៖ អាស្រ័យដោយជំរុញយ៉ាងខ្លាំងក្លានូវការងារផ្សព្វផ្សាយ ម្ល៉ោះហើយស្មារតីភ្ញាក់រលឹកពីទស្សនៈចំពោះបក្សនិងរដ្ឋយើង ស្ដីពីបញ្ហាជនជាតិក្នុងជនរួមជាតិភាគតិច ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកកម្ពស់។ ពិសេស គឺរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទូទាំងប្រព័ន្ធនយោបាយកាន់តែបង្ហាញច្បាស់ពីតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តនូវគោលនយោបាយជនជាតិ។ អាស្រ័យហេតុនោះ ជីវភាពសម្ភារៈ និងស្មារតីក្នុងជនរួមជាតិភាគតិចនៅក្រុងកឹងធើ ត្រូវបានលើកស្ទួយដោយឥតឈប់ឈរ៕
ហាត្រេវ-លីសៀ