រដ្ឋាភិបាលបានស្របមតិជាមួយនឹងសេចក្ដីស្នើរបស់ក្រសួងការងារ-យុទ្ធជនពិការ និងសង្គម កិច្ចស្ដីពីការឈប់សម្រាកថ្ងៃបុណ្យ បុណ្យចូលឆ្នាំ២០១៩ ចំពោះកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ និងនិយោជិត ផ្នែកស្ថាប័នរដ្ឋ ផ្នែកអាជីវកម្ម អង្គការនយោបាយ អង្គការនយោបាយ-សង្គម។
ព្រមជាមួយនោះ បុណ្យចូលឆ្នាំសាកលនឹងឈប់សម្រាកចាប់ពីថ្ងៃច័ន្ទ (ថ្ងៃ៣១/១២/២០១៨) រហូតដល់អស់ថ្ងៃអង្គារ (ថ្ងៃ០១/០១/២០១៩) ហើយត្រូវធ្វើការបំពេញឡើងវិញនៅថ្ងៃសៅរ៍ (ថ្ងៃ០៥/០១/២០១៩)។ ហេតុនោះ បូកបន្ថែមទាំងថ្ងៃសៅរ៍និងអាទិត្យ បុណ្យចូលឆ្នាំសាកល និយោជិតនឹងបានសម្រាក៤ថ្ងៃ។ អាស្រ័យតម្រូវការការងារ មាននិយោជិតជាច្រើនត្រូវធ្វើការនៅថ្ងៃសម្រាកចូលឆ្នាំសាកល នឹងត្រូវបានទទួលកម្រិតបៀវត្ស រង្វាន់ឯទៀតខុសពីថ្ងៃធម្មតា។
ប្រតិទិនឈប់សម្រាកបុណ្យចូលឆ្នាំង្វៀនដាន បុគ្គលិក អ្នករដ្ឋការ បានឈប់សម្រាកចាប់ពីថ្ងៃច័ន្ទ (០៤/០២/២០១៩) រហូតដល់ដាច់ថ្ងៃសុក្រ(០៨/០២/២០១៩)។ ដូច្នេះ ក្នុងឱកាសបុណ្យចូលឆ្នាំង្វៀនដាន២០១៩ បុគ្គលិក អ្នករដ្ឋការនឹងបានឈប់សម្រាក៩ថ្ងៃ (រាប់ទាំងថ្ងៃសៅរ៍ អាទិត្យ) ចាប់ពីថ្ងៃសៅរ៍ (២/២/២០១៩) រហូតដល់ដាច់ថ្ងៃ អាទិត្យ (១០/២/២០១៩) ។
បុណ្យរំលឹកខួបបុព្វក្សត្រហ៊ុងវឿង (ថ្ងៃ១០ ខែ៣ ចន្ទគតិវៀតណាម) អាស្រ័យត្រូវនឹងថ្ងៃចុងសប្តាហ៍ដូច្នេះបុគ្គលិក អ្នករដ្ឋការឈប់សម្រាកចាប់ពីថ្ងៃ១៣រហូតដល់ដាច់ថ្ងៃ១៥/៤/២០១៩។
រដ្ឋាភិបាល សំណូមពរដល់ស្ថាប័ន អង្គភាពនានា គប្បីយកចិត្តទុកដាក់រៀបចំការងារឲ្យបានសមស្រប ដើម្បីដោះស្រាយការងារជាលំដាប់លំដោយ ធានាបានល្អការបម្រើការងាររបស់អង្គការឯកជន។
ចំពោះស្ថាប័ន អង្គភាពដែលមិនអនុវត្តការឈប់សម្រាកទៀងទាត់ថ្ងៃសៅរ៍ និងអាទិត្យរៀងរាល់សប្តាហ៍ នាយករដ្ឋមន្រ្តីសំណូមពរ គប្បីយោងតាមកម្មវិធី ផែនការជាក់ស្តែងរបស់អង្គភាពដើម្បីរៀបចំពេលវេលាឈប់សម្រាកឲ្យសមស្រប៕
ថាញ់ឡុង(ធ្វើការសរុប)-ប្រែសម្រួល៖ ថាច់ធី