ក្រោយពីរយៈកាល៣ឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពលើភូមិសាស្រ្តខេត្តកាម៉ាវ ឃើញថាពង្រីកបាននូវប្រសិទ្ធភាព។ រាល់ខ្លឹមសារគោលនយោបាយនៃកម្មវិធីត្រូវបានផ្សព្វផ្សាយព្រមៗគ្នា នាំមកនូវលទ្ធផលជាក់ស្តែង ដោះស្រាយបានទាន់ពេលនូវការលំបាក ជំពាក់ជំពិននិងតម្រូវការចាំបាច់របស់គ្រួសារក្រីក្រ គ្រួសារកៀកនឹងបន្ទាត់ក្រ។ ផ្តើមពីនោះ គ្រួសារក្រីក្រទូទាំងខេត្តកាត់បន្ថយជារៀងរាល់ឆ្នាំប្រមាណ២% និងគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចកាត់បន្ថយជាង៣%។
ភូមិរបរប្រវេណីគាបចេកហាលនៅឃុំត្រឹងហើយ (ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ) រួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ រូបៈហ្វិញថេអាញ់- TTXVN
តាមគោលដៅនៃការបង្ខិតជិតពហុទិសអនុវត្តសម្រាប់ដំណាក់កាល២០១៦-២០២០ ខេត្តកាម៉ាវ បច្ចុប្បន្ន នៅមានគ្រួសារក្រីក្រជាជនជាតិភាគតិចចំនួន១៧.៧៥៤គ្រួសារ ស្រូបអត្រា៥,៩៦% និងគ្រួសារកៀកនឹងបន្ទាត់ក្រីក្រជាជនជាតិភាគតិចចំនួន១០.៤៨៥ គ្រួសារស្រូបអត្រា៣,៥២%។
អនុវត្តអនុគម្រោង១ អនុគម្រោង៣ គម្រោង២ ចំណុះកម្មវិធី១៣៥ ក្នុងរយៈកាល២ឆ្នាំ (២០១៦-២០១៧) ខេត្តកាម៉ាវ បានចំណាយថវិកា២២ពាន់លានដុង ឧបត្ថម្ភកសាងផ្លូវគមនាគមន៍ជនបទ២៨ខ្សែដល់ឃុំលំបាកពិសេស ចំណុះស្រុកនានា ដូច៖ អ៊ូមិញ ដឹមយើុយនិងត្រឹងវ៉ាន់ថើយ។ ក្រៅពីនោះ មជ្ឈិមឧបត្ថម្ភថវិកាជិត៤០ពាន់លានដុង កសាងសំណង់ផ្លូវគមនាគមន៍ជនបទ ធារាសាស្រ្ត អគារវប្បធម៌ ចំនួន១៤៦សំណងនិងជួសជុល អភិរក្សសំណង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទចំនួន១២៣សំណង់។
ប៉ុន្មានឆ្នាំកន្លង ខេត្តកាម៉ាវបានឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជាជនជាតិភាគតិចចំនួន២.៣០០នាក់ ជាមួយនឹងថវិកាសរុបជិត៧ពាន់លានដុង។ គិតដោយឡែក ចាប់ពីឆ្នាំ២០០៩មកទល់នឹងបច្ចុប្បន្ន ខេត្តកាម៉ាវ បានជួយដោះស្រាយការងារធ្វើជូនពលករជាង២.៧០០នាក់ ក្នុងនោះ ពលករធ្វើការនៅក្នុងខេត្តជិត១.៤០០នាក់និងក្រៅខេត្តជាង១.៣០០នាក់។ល។
តាមគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បច្ចុប្បន្ន មានកន្លែងមួយចំនួននៅតំបន់ជនជាតិភាគតិច មានអត្រាគ្រួសារក្រីក្រ គ្រួសារកៀកនឹងបន្ទាត់ក្រីក្រនៅកម្រិតខ្ពស់។ គ្រួសារក្រីក្រក្នុងតំបន់ជនជាតិភាគតិច ភាគច្រើនគឺគ្មានមុខរបរលំនឹង កម្រិតប្រជាបញ្ញាទាប។ ដោយសារកង្វះទុន កង្វះសម្ភារៈផលិតកម្ម ម៉្លោះហើយការចាកផុតពីភាពក្រីក្រគ្មានភាពលំនឹង ប្រឈមនឹងបញ្ហាក្រឡើងវិញមានកម្រិតខ្ពស់។
លោកត្រឹងហុងហ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ចែករំលែក៖ ក្នុងការអនុវត្តគោលនយោបាយជនជាតិនៅពេលខាងមុខ ខេត្តនឹងផ្តោតការយកចិត្តទុកដាក់ជាងទៀតក្នុងកិច្ចការបង្កើតការងារធ្វើស្វែង រកច្រកចេញសម្រាប់ផលិតផល លើកកម្ពស់តម្លៃផលិតកម្ម។ ក្រៅពីនោះ កាម៉ាវនឹងអនុវត្តព្រមៗគ្នានូវការងារត្រួតពិនិត្យវាយតម្លៃឲ្យបានហ្មត់ចត់ត្រឹមត្រូវនៅរាល់លក្ខឋាន អនុវត្តទិសដៅអភិវឌ្ឍសហស្សវត្ស៍ផ្សារភ្ជាប់នឹងទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ខេត្តនឹងរួសរាន់ត្រួតពិនិត្យប្រភពមូលនិធិដីសង់ផ្ទះដីផលិតកម្ម ពិនិត្យឧបត្ថម្ភចំពោះគ្រួសារដែលមានស្ថានភាពលំបាក។ ក្នុងនោះ អនុវត្តគោលនយោបាយតាំងទីលំនៅផ្សារភ្ជាប់នឹងស្ថិរវប្បកម្ម ឬក៏រៀបចំការងារធ្វើនៅកន្លែងសមស្រប ជៀសវាងស្ថានភាពតាំងទីលំនៅ ប៉ុន្តែជនជាតិភាគតិចក្រីក្រមិនអាចរស់នៅបាន៕
យោង http://dantocmiennui.vn-មុនី