11/12/2018 - 15:17

សុក​ត្រាំង​៖

បើក​ដំ​ណើរ​ការ​បន្ទ​ប់​ថ​ត​ឆ្លុះ​សរ​សៃ​ឈាម​បេះ​ដូង ដើម្បី​អន្ត​រាគមន៍​ដល់​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ ឯក​ទេស​ II ង្វៀន​ធី​ឡាក​ នា​យិ​កានៃមន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖ មន្ទីរ​ពេទ្យ​ទើប​បើក​ដំ​ណើរ​ការ​បន្ទប់​ថត​ឆ្លុះ​សរ​សៃឈាម​បេះ​ដូង​ដើម្បី​អន្ត​រាគមន៍​ដល់​​​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង ដោយ​ទឹក​ប្រាក់​វិ​និ​យោគ​ទុន​ជិត​៤០​ពាន់លាន​ដុង  ដក​ពី​​ប្រ​ភព​ថ​វិ​កាក​សាង​​មន្ទីរ​ពេទ្យ​។ បន្ទប់​នេះ​ត្រូវ​បាន​បំ​ពាក់​ម៉ា​ស៊ីន ​DSA ទំនើប មាន​ដូច​៖  ម៉ា​ស៊ីន​ថត​សម្រាប់​អន្ត​រាគមន៍​ ស្ទះ​សរ​សៃ​ឈាម​បេះ​ដូង ប្រ​ព័ន្ធ​ឆ្លុះ​អេ​កូ​បេះ​ដូង​ក្នុង​សរ​សៃ​ឈាម ម៉ា​ស៊ីន​ឆ្លុះ​អេ​កូ​បេះ​ដូង​នៅ​នឹង​​គ្រែ ព្រម​ទាំង​បរិក្ខារ​ចាំ​បាច់​ដ​ទៃ​​ទៀត​។ ការ​បើក​ដំ​ណើរ​ការ​នូវ​​បន្ទប់​ថត​ឆ្លុះ​សរ​សៃ​ឈាម​បេះ​ដូង សម្រាប់​អន្ត​រា​គមន៍​ដល់​ជំ​ងឺ​សរ​​សៃ​ឈាម​បេះ​ដូង ​សំ​ដៅ​ធ្វើ​ការ​ពិ​​សោធន៍​ពី​បច្ចេក​ទេស​ថ្មី​ ក៏​ដូច​ជា​វិ​ធី​សាស្រ្ត​ថ្មី​សម្រាប់​ផ្នែក​សរ​សៃ​ឈាម​បេះ​ដូង​នៅ​ក្នុង​មន្ទីរ​ពេទ្យ រួម​ចំ​ណែក​លើក​កម្ពស់​ការ​ងារ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យា​បាល​ជំ​ងឺ​សរ​​សៃ​ឈាម​បេះ​ដូង​និ​យាយ​រួម និង​ជំងឺ​ស្ទះ​សរ​សៃ​ឈាម​និ​យាយ​​ដោយ​ឡែក​ ។

​បន្ទប់​ថត​ឆ្លុះ​សរ​សៃ​ឈាម​បេះ​ដូង​ដើម្បី​អន្ត​រាគមន៍​ដល់​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង ត្រូវ​បាន​វិ​និ​យោគ​ទុន​បំ​ពាក់​បរិក្ខារ​ទំ​នើប​។

 បច្ចុ​ប្បន្ន មន្ទីរ​ពេទ្យ​ព​ហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ បាន​ចូល​រួម​គម្រោង​ប្រ​ព័ន្ធ​មន្ទីរ​ពេទ្យ​រណប​នៃ​មន្ទីរ​ពេទ្យ​ម​ហា​វិ​ទ្យា​ល័យ​ឱ​សថ​សាស្រ្ត​ក្រុង​ហូ​ជី​មិញ​ ដោយ​មាន​​២​ផ្នែក គឺ​ផ្នែក​សរ​សៃ​ឈាម​បេះ​ដូង​និង​ផ្នែក​សន្លាក់​ឆ្អឹង​។ ទន្ទឹម​នឹង​ការ​បើក​ដំ​ណើរ​ការ​បន្ទប់​ថត​ឆ្លុះ​សរ​សៃ​ឈាម​បេះ​ដូង​ ដើម្បី​អន្តរា​​គមន៍​ដល់​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង​ ដោយ​មាន​ជំ​នួយ​ការ​ពី​ស​មូ​ហ​ភាព​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ដែល​​ផ្ទេរ​ជូន​បច្ចេក​វិ​ទ្យា ​និង​​មុខ​​​ជំ​​នាញ ពី​មន្ទីរ​ពេទ្យ​ម​ហា​វិ​ទ្យា​ល័យ​ឱ​សថ​​សាស្រ្ត  ដើម្បី​រួម​ចំ​ណែក​លើក​​កម្ពស់​គុណ​ភាព​ពិ​និត្យ​និង​ព្យា​បាល កាត់​បន្ថយ​អត្រា​អ្នក​ជំ​ងឺ បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ ក៏​ដូច​ជា​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ដល់​អ្នក​ជំ​ងឺ​ ទន្ទឹម​នឹង​នោះ​ គឺ​ជាកម្លាំង​ចល​ករ​ជំ​រុញ​ការ​អភិ​វឌ្ឍ​នៃ​ផ្នែក​សុ​ខា​ភិ​បាល​ខេត្ត​សុក​ត្រាំង​ទៀត​ផង​៕     

យ្វី​អាញ់-​លី​សៀ

 

 

ចែករំលែកអត្ថបទ