មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/11/2018 - 10:14

កម្មា​ភិ​បាល​រណ​សិរ្ស​មាតុ​ភូមិ​គំ​រូ

ជាង​២០​ឆ្នាំ​បម្រើ​ការ​ការ​ងារ​រណ​សិរ្ស​ លោក​លី​ហុង​ភឿក​ កើត​ឆ្នាំ​១៩៥៩ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ស្រុក​ថើយ​ឡាយ​ ក្រុង​កឹ​ង​ធើ តែង​លើក​កម្ពស់​ស្មារ​តី តួ​នា​ទី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា​ ប្រ​មូល​ផ្តុំ​​ប្រ​​ជា​​ជន ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ ដើម្បី​កសាង​​ធ្លុង​ម​ហា​សាម​គ្គី​ទូ​ទាំង​​ប្រ​ជា​ជន​។

លោក​លី​ហុង​ភឿក​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភមិ​វៀត​​ណាម ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ​។

ចាប់​តាំង​ពី​ឆ្នាំ​១៩៧៨​ដល់​ឆ្នាំ​១៩៩០ លោក​​លី​ហុង​ភឿក បម្រើ​ការ​នៅ​ក្នុង​ផ្នែក​អប់​រំ ថែម​ទាំ​ង​ចូល​រួម​ការ​ងារ​កា​រិ​យា​ល័យ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ទី​ប្រ​ជុំ​ជន​​អូ​​ម៉ូង ស្រុក​​អូ​ម៉ូង​ពី​ឆ្នាំ​១៩៩០​-១៩៩៥​។ ក្រោយ​មក​ លោក​ត្រូវ​បាន​បញ្ជូន​មក​ស្រុក​ថើយ​ឡាយ ហើយ​កាន់​តំ​ណែង​ជា​អនុ​ប្រ​ធាន​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​។ នៅ​ពេល​ផ្លាស់​ប្តូរ​ការ​​ងារ​មក​បម្រើ​ការ​ផ្នែក​រណ​សិរ្ស​ ចំ​ពោះ​លោក ការ​ងារ​ទាំង​អស់​គឺ​សុទ្ធ​តែ​ថ្មី​ថ្មោង​ ពិត​ជា​លំ​បាក​ខ្លាំង​ណាស់​។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​បណ្តើរ​ រៀន​សូត្រ​​បណ្តើរ​។ ជាង​នោះ​ទៅ​ទៀត​គឺ​ស​កម្ម​ ចូល​រួម​វគ្គ​បំ​ពាក់​បំ​ប៉ន់​នៅ​ភូមិ​ភាគ​ និង​មជ្ឈិម​​អំ​ពី​ការ​ងារ​រណ​សិរ្ស​។ល។ អា​ស្រ័យ​ហេតុ​នោះ ចំ​ណេះ​ដឹ​​​​ង​មុខ​ជំ​នាញ​របស់​ខ្ញុំ​ក៏​បាន​បង្កើន​ ហើយ​បម្រើ​ការ​ក៏​បាន​ល្អ​ជាង​ ការ​ងារ​ជា​​សន្សឹម​ៗ​មាន​របៀប​រៀប​រយ​ល្អ”​ - លោក​ភឿក​ ឲ្យ​ដឹង​ដូច្នេះ​ ។

ស្រុក​ថើយ​ឡាយ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ប្រ​មាណ​១.១០០ ដោយ​មាន​បណ្តា​ជន​ប្រ​មាណ​ជិត​៤៦០០០​នាក់។ ថ្វី​ត្បិត​តែ​ស្ថាន​ការ​ណ៍​សន្តិ​សុខ-​​សណ្តាប់​ធ្នាប់​ក្នុង​តំ​បន់​ជនជាតិមាន​ស្ថេរ​ភាព​ក៏​ដោយ​ ប៉ុន្តែ​ប្រ​ជា​ជន​ភាគ​ច្រើន​គឺ​មិន​សូវ​យល់​ដឹង​អំពី​គោល​ការណ៍​ គោល​ន​យោ​បាយ​និង​ច្បាប់​របស់​បក្ស​និង​រដ្ឋ​។ ទ​ទួល​បន្ទុក​ផ្នែក​ការ​ជន​ជាតិ​និង​សាសនា​ រូប​លោក​ផ្ទាល់​គឺ​ជា​ជន​ជាតិ​ខ្មែរ ម៉្លោះ​ហើយ​គាត់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ខិត​ជិត​ ផ្សព្វ​ផ្សាយ​និង​វិ​ភាគ​ច្បាស់​នូវ​របប​គោល​ន​យោ​បាយ​ក៏​ដូច​ជា​ចលនា​ប្រ​មូល​ផ្តុំ​ប្រ​ជា​ជន​រួម​គ្នា​កសាង​ធ្លុង​ម​ហា​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជន​។

ជាង​២០​ឆ្នាំ បម្រើ​ការ​ផ្នែក​រណ​សិរ្ស​ លោក​លី​ហុង​ភឿក​ បាន​មាន​សំ​ណើរ​​ល្អ​ៗ ត្រឹម​ត្រូ​វ​ជា​ច្រើន​ សម​ស្រប​និង​ទាន់​ពេល​វេ​លា រួម​ចំ​ណែក​ជា​មួយ​​ភូមិ​ភាគ អនុ​វត្ត​ទិស​ដៅ​អភិ​វឌ្ឍន៍​​សេដ្ឋ​កិច្ច​-​​សង្គម​។ ជា​មួយ​នឹង​តួ​​នា​ទី​ ជា​ប្រ​ធាន​រណ​សិរ្ស​មាតុ​ភូមិ​ ស្រុក​ថើយ​ឡាយ លោក​បាន​ចង្អុល​ការ​ក្នុង​ប្រ​ព័ន្ធ​រណ​សិរ្ស​ស្រុក​ សហ​ការ​ជា​មួយ​អង្គ​ការ​សមា​ជិក​នា​នា​ ណែ​នាំ​​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដើម្បី​សាស​នា​ទាំង​ឡាយ​ ស​កម្ម​ភាព​ត្រឹម​ត្រូវ​ស្រប​តាម​ក្រឹត្យ​ច្បាប់​ រដ្ឋ​ធម្ម​នុញ្ញ​​និង​ធម៌​អាថ៌​វិ​ន័យ​នៃ​សាសនា​នី​មួយ​ៗ​។ ណែ​នាំ​ជន​រួម​​ជាតិ​ចូល​រួម​ការ​ចលនា​ ស​កម្ម​ភាព​ ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​​។ល។ ណែ​នាំ​អ្នក​មុខ​អ្នក​ការ​សាស​នា និង​សាស​និក​ទាំង​ឡាយ​ ប្រ​ឆាំង​នឹង​ការ​ឃោស​នា​មួល​បង្កាច់​ឈក់​ឱកាស​បញ្ហា​ជន​ជាតិ​ សា​សនា​ ប្រ​ជា​ធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​ បង្ក​ឲ្យ​ខូច​សន្ដិ​សុខ​និង​សណ្តាប់​ធ្នាប់​។ រាល់​ឆ្នាំ លោក​តែង​ចង្អុល​ការ​ដល់​រណ​សិរ្ស​​គ្រប់​ថ្នាក់​ក្នុង​ស្រុក​រៀប​ចំ​ទៅ​សួរ​សុខ​​ទុក្ខ ជូន​អំ​ណោយ​នា​ឱ​កាស​បុណ្យ​​ទាន មាន​ដូច​បុណ្យ​ចូល​ឆ្នាំ​របស់​ជ​ន​​រួម​ជាតិ​ជា​ដើម​។ រៀប​ចំ​វគ្គ​បំ​ពាក់​​បំ​ប៉ន់​ លើក​កម្ពស់​ចំ​ណេះ​ដឹង​ខាង​​ក្រឹត្យ​ច្បាប់ គោល​ន​យោ​បាយ​ជន​ជាតិ​និង​សាសនា​របស់​បក្ស​និង​រដ្ឋ​​។ល។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​បើក​ទូលា​យ​និង​ពង្រឹង​ធ្លុង​មហា​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជន​។

ឆ្នាំ​២០១៩ លោក​លី​ហុង​ភឿក ​គ្រប់​អា​យុចូល​និ​វត្តន៍​តាម​បទ​កំ​ណត់​។ លោក​ចែក​រំ​លែក​៖ “ក្នុង​អំ​ឡុង​ពេល​ខ្ញុំ​នៅ​ជា​កម្មា​ភិ​បាល​រណ​សិរ្ស​ ប្រ​ការ​​ដែល​ខ្ញុំ​រីក​រាយ​បំ​ផុត​គឺ​ខ្ញុំ​ជា​មួយ​នឹង​​អង្គ​ការ​សមា​ជិក​ រដ្ឋ​អំ​ណា​ច​គ្រប់​ថ្នាក់​បាន​រៀប​ចំ​ ចល​នា បង្កើត​“មូល​និ​ធិ​ដើម្បី​អ្នក​ក្រ​” របស់​ស្រុក​​សម្រេច​៤០០​លាន​ដុង​/ឆ្នាំ​។ ដោយ​មាន​ប្រ​ភព​មូល​និ​ធិ​នេះ បាន​ជួយ​ដល់​​គ្រួ​សារ​ក្រី​ក្រ​រាប់​រយ​គ្រួសារ​ គ្រួ​សារ​​គ្មាន​លក្ខណៈ​សេដ្ឋ​កិច្ច​ ជួស​ជុល​សង់​ផ្ទះ​ថ្មី​។ល។ ខ្ញុំ​គិត​ថា​ ប្រ​ជា​ជន​​ចង់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ជា​ពិ​សេស​ គឺ​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​មាន​ផ្ទះ​នៅ​លំ​​នឹង សម​រម្យ​ ។ ហេតុ​ដូច្នេះ ក្រោយ​ពី​ចូល​និ​វត្តន៍​ ខ្ញុំ​នៅ​តែ​បន្ត​រួម​កម្លាំង​កាយ​ចិត្ត​ ប្រើ​កិត្យា​នុ​ភាព​របស់​ខ្លួន​ រួម​ជា​មួយ​ភូមិ​ភាគ​ ចលនា​បង្កើត​​មូល​និ​ធិ​ដើម្បី​អ្នក​ក្រ” រាល់​ឆ្នាំ​សម្រេច​​លទ្ធ​ផល​ល្អ ដើម្បី​ប្រ​ជា​ជន​ ជន​រួម​ជាតិ​ខ្មែរ​បាន​ “រស់​នៅ​សុខ​ រក​ទ​ទួល​ទាន​សុខ​ “​៕​

          អត្ថ​បទ​&​រូប​ថត​៖ ថាញ​ឡុង

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​​លី​ហុង​ភឿក