ព្រះតេជព្រះគុណសឺនភឿកឡើយ និមន្តមកទទួលតំណែងជាព្រះចៅអធិការវត្តអូរជុំអារាមព្រែកចេក នៅឃុំវិញក្វើយ ទីរួមខេត្តង៉ាណាម ខេត្តសុកត្រាំង បានជាង៣ព្រះវស្សា បុ៉ន្តែព្រះអង្គបានកសាងវត្តអារាម និងបានពុទ្ធបរិស័ទជំនឿទុកចិត្តគោរពរាប់អាន។
ព្រះតេជព្រះគុណសឺនភឿកឡើយ។
ឆ្នាំ២០១៥ ព្រះតេជព្រះគុណ សឺនភឿកឡើយ បានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ចាត់មកកាន់តំណែងជាព្រះចៅអធិការវត្តអូរជុំអារាមព្រែកចេក។ ដោយមានព្រះទ័យជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងធ្លាប់មានបទពិសោធន៍ក្នុងការកសាងវត្តអារាម ម្ល៉ោះហើយព្រះអង្គចាប់ផ្តើមក្នុងការកសាងវត្តអារាម។ ព្រះអង្គមានថេរដីកា៖ “ឆ្នាំ២០០០ អាត្មាភាពបានចូលបួសរៀននៅវត្តមុនីសោភ័ណពងទឹកចាស់ អាត្មាបានជួយចលនាកសាងសាលាមួយខ្នងមានតម្លៃជិត១ពាន់លានដុង។ ឆ្នាំ២០០៨ សមាគមបានចាត់អាត្មាភាពមកទទួលតំណែងជាព្រះចៅអធិការវត្តអុងតាវ ស្រុកថាញ់ ទ្រី។ ព្រះអង្គបានកសាងសំណង់នានា ដូចជា៖ ព្រះវិហារ កុដិ សាសា ខ្លោងទ្វារ ទីធ្លាជាដើមយ៉ាងសមរម្យ។ លុះដល់ឆ្នាំ២០១៥ សមាគមបានចាត់អាត្មាភាពមកទទួលតំណែងជាព្រះចៅអធិការនៅវត្តអូរជុំអារាមព្រែកចេក រហូតមកទល់សព្វថ្ងៃ។ អាត្មាភាពពិតជាមាននិស្ស័យនឹងវត្តកម្សត់មែន ដើម្បីអាត្មាភាពបញ្ចេញកម្លាំងកាយ កម្លាំងបញ្ញាក្នុងការកសាងវត្តអារាមជាបន្ត។ ឥឡូវអាត្មាភាពផ្តុំកម្លាំងទៅលើការកសាងវត្តឲ្យបានស្អាតស្អំដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃបួសរៀន និងពុទ្ធបរិស័ទបំពេញកងការកុសល”។ ព្រះអង្គបានរួមជាមួយនឹងគណៈកម្មការវត្តចលនាពុទ្ធបរិស័ទរួមវិភាគទានដើម្បីកសាងវត្តអារាម។ ព្រះអង្គឲ្យកាប់ឆ្ការដើមឈើ ស្មៅព្រៅជុំវិញវត្តចាក់ដីនិងក្រាលបេតុងទីធ្លាវត្តយ៉ាងស្រឡះស្រឡំ ម្ល៉ោះហើយស្ថានភាពទឹកដក់គ្មាននៅទៀតឡើយ។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងកសាង កុដិ សាលា ខ្លោងទ្វារ របងវត្តដើម្បីព្រះសង្ឃស្ងប់ព្រះទ័យក្នុងការបួសរៀន។ អាស្រ័យហេតុនោះ វត្តបានទាក់ទាញយុវជនជា ច្រើនមកបួសរៀន និងពុទ្ធបរិស័ទមកធ្វើបុណ្យសុន្ទរ៍ទាន។ រៀងរាល់ឆ្នាំ ដល់រដូវវិស្សមកាលម្តងៗ ព្រះអង្គតែងបើកថ្នាក់បង្រៀនអក្សរខ្មែរចាប់ពីថ្នាក់ទី១រហូតដល់ថ្នាក់ទី៣សម្រាប់កូនចៅខ្មែរមករៀនសូត្រ។ អ្នកមីងយ័ញធីស៊ាយ ឲ្យដឹង៖ “ផ្តើមពីវត្តមួយកម្សត់ដោយសារព្រះតេជព្រះគុណសឺនភឿកឡើយ យកអស់ពីព្រះទ័យគិតគូរក្នុងការចលនាពុទ្ធបរិស័ទកសាងវត្តអារាមឲ្យបានស្អាតសមរម្យ។ អាស្រ័យហេតុនោះ ពេលនិយាយពីព្រះតេជព្រះគុណសឺន ភឿកឡើយ មាមីងកិញ - ខ្មែរ - ចិន អ្នកណាក៏គោរពរាប់អាន”។
ទន្ទឹមនឹងនោះ ព្រះអង្គតែងសកម្មផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ពុទ្ធបរិស័ទទៀតផង។ ក្រៅពីនោះ ព្រះអង្គនៅទាំងពង្រឹងកម្លាំងក្រុមទូក-ងបុរសនិងនារីឡើងវិញ ដើម្បីតំណាងឲ្យទីរួមខេត្តង៉ាណាមចូលរួមប្រណាំងដណ្ដើមពានរង្វាន់ខេត្តនិងតំបន់។ ឆ្នាំ២០១៧ ទូក-ង នារីរបស់វត្តដណ្ដើមបានរង្វាន់លេខមួយ៕
យ្វីអាញ់-វិមាន