13/11/2018 - 10:38

ក្រុម​ទូក​-ង​ នៅ​សុក​ត្រាំង​ -ប្រឹង​ប្រែង​ហាត់​សម​ដើម្បី​ពាន​រង្វាន់​រ​ដូវ​កាល​ឆ្នាំ​២០១៨

ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំងទូ​ក​-ងប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​សុក​ត្រាំង បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​២១​និង​២២​ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៨​។ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ក្រុម​កីឡា​​ករទូក​-ង​នៅ​សុក​ត្រាំង​ កំ​ពុង​ផ្តុំ​កម្លាំង​ហាត់​សម​ដើម្បី​ចូល​រួម​ពិ​ធី​ប្រ​ណាំង​ទ​ទួល​បាន​ជ័យ​លា​ភី​ខ្ពស់​បំ​ផុត​។

ទូក-ង វត្តបឹងកក់ ឃុំភូម៉ី ស្រុកម៉ីទូ កំពុងហាត់សម ដើម្បីចូលរួម
ប្រណាំងឆ្នាំ២០១៨។

ប្រ​ណាំង​ទូក​-ង គឺ​ជា​វិញ្ញា​សា​កី​ឡា​ពេញ​និ​យម​របស់​ជន​រួម​ជាតិ​ខ្មែរ កី​ឡា​ករ​គឺ​ជា​កសិ​ករ​ស្ម័គ្រ​ចិត្ត​ចូល​រួម​អុំ​ប្រ​ណាំង​។ ប​ង​ត្រេវ​មិញ​តៀង​ កី​ឡា​ករ​ទូក​-ង​ វត្ត​ស្រ​ឡូង​ ឃុំ​ដាយ​តឹ​ម ឲ្យ​ដឹង​៖ “ប្រ​ណាំង​ទូក​-ង​បាន​ជ្រាប​ចូល​ក្នុង​ឈាម​របស់​ប្រ​ជា​ជន​ខ្មែរ​ ម្ល៉ោះ​ហើយ​ឲ្យ​តែ​ដល់​រដូវ​កាល​ប្រ​ណាំង​ម្តង​ៗ កី​ឡា​ករ​គ្រប់​រូប​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ចូល​រួម​។ ក្នុង​ការ​អុំ​ប្រ​ណាំង​ ឈ្នះ​ឬ​ចាញ់​មិន​ជា​ការ​សំ​ខាន់​ទេ ប្រ​ការ​សំ​ខាន់​គឺ​រក្សា​ឲ្យ​បាន​នូវ​វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី”​។

សុក​ត្រាំង គឺ​ជា​ខេត្ត​មាន​ប្រ​វេ​ណី​រៀប​ចំ​ប្រ​ណាំង​ទូ​ក-ង​ជា​ប្រ​ចាំ។​ ពិ​សេស​ គឺ​ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង​នៅ​ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​ក្រ​សួង​វប្ប​ធម៌ កី​ឡានិ​ង​ទេស​ចរណ៍​ បង្កើន​កម្រិត​ចាត់​តាំង​ឡើង​ថ្នាក់​តំ​បន់​ ហើយ​ត្រូវ​បាន​រៀប​ចំ​២​ឆ្នាំ​ម្តង​។ ឆ្នាំ​នេះ ខេត្ត​សុក​ត្រាំង​រៀប​ចំ​ប្រ​ណាំង​ទូក​-ង​ជា​លក្ខណៈ​ប្រ​ពៃ​ណី​ដូច​ដើម​។ តាម​ប្រ​សាសន៍​លោក​ងោ៉​​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ ការ​ប្រ​ណាំង​ទូក​-ង តាម​​លក្ខណៈ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​សុក​ត្រាំង​ឆ្នាំ​២០១៨​នេះ មាន​ទូក​-ង​ផ្នែក​បុរស​ និង​ផ្នែក​នា​រី ក្នុង​ខេត្ត​ចូល​រួម​ប្រណាំង​ប្រ​មាណ​៥០​ទូក​។ ក្រៅ​ពី​នេះ​ ខេត្ត​សុក​ត្រាំង​ ក៏​បាន​អញ្ជើញ​ទូក​-ង​មក​ពី​ក្រុង​កឹង​ធើ និង​ខេត្ត​នា​នា​ដូច៖ ខេត្ត​ត្រា​វិញ​ បាក​លីវ​ កា​ម៉ាវ​ វិញ​ឡុង​ កៀន​យ៉ាង​ និង​ហូវ​យ៉ាង​ជា​ដើម​។ ម្យ៉ាង​ទៀត​ភូមិ​ភាគ​នី​មួយ​ៗ​មាន​ទូក​-ង​ពី​១​-៣​ទូក​។ ទូក​-ង​ទាំង​នេះ នឹង​អុំ​ប្រ​ណាំង​ចម្ងាយ​ផ្លូវ​១.២០០​ម៉ែត្រ​សម្រាប់​ទូក​-ង​ផ្នែក​បុរស​ និង​១.០០០​ម៉ែត្រ សម្រាប់​ទូក​-ង​ផ្នែក​នា​រី​ នៅ​លើ​ដង​ទន្លេ​Masper​o​ ក្រុង​សុក​ត្រាំង​។

 បច្ចុ​ប្បន្ន វត្ត​នា​នា​ដែល​មាន​ទូក​-ង បាន​ជម្រុញ​ការ​ហាត់​សម​​ ហាត់​កម្លាំង​ ហាត់​យុទ្ធ​សាស្រ្ត​រៀង​ៗ​ខ្លួន។​ ពូ​កាវ​ដូ​រ៉ា ប្រ​ធាន​ទូក​-ង​វត្ត​អម្ពូរ​យា ឃុំ​ថាញ់​ភូ ​ស្រុក​មី​ស្វៀន​ ឲ្យ​ដឹង​៖ “ជា​រៀង​រាល់​ឆ្នាំ​មុន​នឹង​ចូល​រួម​អុំ​ប្រ​ណាំង​ រយៈ​ពេល​ជាង​១​ខែ កី​ឡា​ករ​យើង​ខ្ញុំ​ចាប់​ផ្តើម​ហាត់​សម​អុំ​ជា​មុន​សិន​។ មាន​កី​ឡា​រក​រចូល​រួម​ករ​ជិត​១០០​នាក់ ដូច្នេះ រៀប​ចំ​ឲ្យ​បង​ប្អូន​កី​ឡា​ករ​មាន​ពេល​ហាត់​សម​ឲ្យ​បាន​សម​ស្រប​ គឺ​ជា​ការ​ចាំ​បាច់​ណាស់​។ល។ ត្រូវ​ហាត់​អុំ​លើ​គោក​ រួច​ទើប​ចុះ​ទូក​ជា​ខាង​ក្រោយ​”។ ប៉ុន្មាន​ឆ្នាំក​ន្លង​ ទូក​-ង​វត្ត​​បឹង​កក់ ឃុំ​ភូ​ម៉ី​ ស្រុក​ម៉ី​ទូ​  តែង​ទទួល​បាន​ជ័យ​លា​ភី​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​។ បង​ត្រឹង​សា​រ៉ី គ្រូ​បង្វឹក​ទូក​-ង​វត្ត​បឹង​កក់​ ឲ្យ​ដឹង​៖ “ទូក​-ង​វត្ត​​បឹង​កក់​ បាន​លាប​ព៌ណ​ គូរ​គំ​នូរ​ក្បូរ​ក្បាច់​ជ្រើស​រើស​ឈើ​ធ្វើ​ដង​សន្ទូច​។ល។ ហើយ​យើង​ខ្ញុំ​តែង​ប្រ​មូល​យុវ​ជន​មាន​កម្លាំង​ព​លំ​មាំ មួន​ក្នុង​ភូមិ​ស្រុក និង​ប្រឹង​ប្រែង​ហាត់​សម​ធ្វើ​យ៉ាង​ណា​ដើម្បី​ដណ្តើម​បាន​ជ័យ​លា​ភី​ក្នុង​ការ​ប្រ​ណាំង​ឆ្នាំ​២០១៨​នេះ​”។

មិន​ខុស​គ្នាពី​ក្រុម​ទូក​-ង​ផ្នែក​បុរស​ទេ ក្រុម​ទូក​-ង​ផ្នែក​នា​រី​វិញ​ ដូច​ជាទូ​ក​-ង​វត្ត​ព្រែក​ចេក​ក្រុង​ង៉ា​ណាំ ដណ្តើម​បាន​ពាន​រង្វាន់​លេខ​មួយ​កាល​ពី​ឆ្នាំ​២០១៧ ឥឡូវ​កំ​ពុង​ហាត់​សម​យ៉ាង​ផុស​ផុល​ដើម្បី​ការ​ពារ​ជើង​ឯក​។ បង​ស្រី​យ័ញ​ធី​សាយ​  កី​ឡា​កា​រិ​នី​ទូក​-ង ឲ្យ​ដឹង​៖ “ពេល​មក​ហាត់​សម​ បង​ប្អូន​នា​រី​មាន​ការ​លំ​បាក​បន្តិច​ ពី​ព្រោះ​ត្រូវ​គិត​គូរ​ការ​ងារ​ផ្ទះ​សម្បែង​។ ដោយ​សារ​នេះ​ជា​វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី​ អ្នក​ណា​ក៏​មាន​ចំ​ណូល​ចិត្ត​ដូច​គ្នា ដូច្នេះ​បង​ប្អូន​នា​រី ក៏​ខិត​ខំ​ប្រឹង​ប្រែង​រៀប​ចំ​ការ​ងារ​ផ្ទះ​សម្បែង​ដើម្បី​ចូល​រួម​។ ឆ្នាំ​នេះ បង​ប្អូន​នា​រី​ចូល​រួម​ហាត់​សម​មាន​ចំ​នួន​ច្រើន​ ពោរ​ពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម​នឹង​ដណ្ដើម​បាន​ជ័យ​ជម្នះ​”។

ដោយ​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់ មាន​ស្មារ​តី​ហាត់​សម​ខ្ពស់​ សង្ឃឹម​ថា​នឹង​មាន​ភាព​ពុះ​ពោរ​លើ​ខ្សែ​ទឹក​ក្នុង​ការ​អុំ​ប្រ​ណាំង​​ទូក​​-​ង​ប្រ​ពៃ​ណីរបស់​ជន​រួម​ជាតិ​ខ្មែរ​សុក​ត្រាំង​ឆ្នាំ​២០១៨​ជាមិ​ន​ខាន​៕

                        លី​ធាន​-លី​សៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទូក-ង វត្តបឹងកក់