ដើម្បីលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិភាគតិច កន្លងហើយ គណៈជនជាតិខេត្តក្វាងទ្រី បានរៀបចំសំដែងបង្ហាញឡើងវិញពីលក្ខណៈនៃពិធី A Riêu Ping នៅភូមិអាដាំង ឃុំតារុត ស្រុកដាក់ក្រូង។

ពិធី A Riêu Ping ឬហៅថា ពិធីបុណ្យ ”លើកសព” និង ”ការគោរពអាទិទេព” គឺពិធីបុណ្យប្រពៃណីប្រកបដោយលក្ខណៈវប្បធម៌ជំនឿប្រជាប្រិយដ៏វិសេស ហើយជាពិធីបុណ្យដ៏ធំមួយរបស់ជនរួមជាតិប៉ាកូ ដោយមានសកម្មភាពយ៉ាងសម្បូរបែបនិងប្រកបដោយអត្ថន័យ ដូចជា៖ ពិធីចាក់ក្របី; ពិធីហែហមនិងពិធីគោរពបូជា; សិល្បៈល្បែងប្រជាប្រិយ ដូចជាប្រឡងបាញ់ធ្នូ រុញឈើ សំដែងប្រគំគងឃ្មោះ។ល។

យុវជន-នារីជនជាតិប៉ាកូ មកទស្សនានិងចូលរួមលេងកម្សាន្តសប្បាយ។

ចំពោះជនរួមជាតិប៉ាកូ គងឃ្មោះគឺជាមធ្យោបាយមិនអាចណាខ្វះបាននៅក្នុងពិធីបុណ្យ ជាការបង្ហាញពីចំណងមេត្រីភាពរវាងគ្នានិងគ្នាក្នុងសហគមន៍ ក៏ដូចជារវាងមនុស្សនិងធម្មជាតិ។ គងឃ្មោះនៅទាំងក្លាយជាលក្ខណៈវប្បធម៌ ដ៏ពិសេស ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពរស់នៅរបស់ជនរួមជាតិប៉ាកូ៕
តាមកាសែតជនជាតិនិងអភិវឌ្ឍន៍ - ប្រែសម្រួល៖ ថាច់ធី