ចាប់តាំងពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងសុខាភិបាលនឹងកែតម្រូវថ្លៃសេវាថែទាំសុខភាពចំនួន៨៨ ក្នុងនោះ មានថ្លៃសេវាពិនិត្យជំងឺចំនួន៥ តាមកម្រិតមន្ទីរពេទ្យ និងដំណាក់សុខាភិបាលឃុំ ថ្លៃគ្រែដេកសម្រាកព្យាបាលនៅតាមកម្រិតមន្ទីរពេទ្យ និងដំណាក់សុខាភិបាលឃុំ និងតម្លៃសេវាកម្មបច្ចេកទេស ពិសេសគឺថ្លៃសេវាធ្វើរោគវិនិច្ឆ័យ ដូចជា៖ ឆ្លុះអេកូ,កាំរស្មីអ៊ិច, MRI, CTscanner, PET-CT ជាដើម ។
នេះជាខ្លឹមសារនៃសារាចរលេខ១៥ (ជំនួសឲ្យសារាចរលេខ៣៧) របស់ក្រសួងសុខាភិបាល កំណត់ឯកភាពថ្លៃសេវាពិនិត្យព្យាបាលជំងឺ ដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល រវាងមន្ទីរពេទ្យដែលមានកម្រិតដូចគ្នាក្នុងទូទាំងប្រទេស និងណែនាំអនុវត្តថ្លៃសេវាទូទាត់ចំណាយក្នុងការពិនិត្យព្យាបាលជំងឺក្នុងករណីមួយចំនួន។ តាមរយៈនោះ ថ្លៃសេវាពិនិត្យព្យាបាលជំងឺនឹងថយចុះពី១៥-២០% (ប្រាក់ពិនិត្យជំងឺនឹងថយចុះពី៤.៨០០ដល់៥.៩០០ដុង នៅតាមកម្រិតមន្ទីរពេទ្យ) ថ្លៃសេវាពិនិត្យជំងឺនៅមន្ទីរពេទ្យពិសេស កម្រិត១ ថយចុះនៅត្រឹម៣៣.១០០ដុង; ថ្លៃសេវាពិនិត្យជំងឺសព្វថ្ងៃ គឺ៣៩.០០០ដុង។ ជាមួយគ្នានេះ ថ្លៃសេវាពិនិត្យជំងឺនៅមន្ទីរពេទ្យកម្រិត២ នៅត្រឹមតែ២៩.៦០០ដុង ជំនួសឲ្យ៣៥.០០០ដុង។ ថ្លៃសេវាពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំ និងមន្ទីរពេទ្យកម្រិត៤ ក៏ថយចុះពី២៩.០០០ដុង នៅត្រឹម២៣.៣០០ដុង។
ថ្លៃគ្រែដេកសម្រាកព្យាបាលត្រូវបានដាក់ចេញទាបជាងការដាក់សំណើដំបូង; កើនឡើងតាមមន្ទីរពេទ្យកម្រិតពិសេស និងថយចុះនៅតាមកម្រិតមន្ទីរពេទ្យក្រៅពីនោះ។ ថ្លៃដេកសម្រាកព្យាបាលថយចុះពី២-១០% ទៅតាមកម្រិតមន្ទីរពេទ្យនីមួយៗ។ ជាក់ស្ដែង ថ្លៃគ្រែដេកព្យាបាលប្រពោធកម្ម តពោះវៀន បណ្ដុះជាលិកាដើម។ល។ នៅមន្ទីរពេទ្យកម្រិតពិសេស នឹងកើនឡើង ៦៨៧.១០០ដុង; ទាបជាងការដាក់សំណើដំបូងជិត ៦៤.០០០ដុង; ថ្លៃដែលអនុវត្តសព្វថ្ងៃគឺ៦៧៧.១០០ដុង។
នៅមន្ទីរពេទ្យកម្រិត១ នឹងថយចុះពី៦៣២.២០០ដុង នៅត្រឹម៦១៥.៦០០ដុង។ ថ្លៃគ្រែដេកព្យាបាលប្រពោធកម្មសង្រ្គោះបន្ទាន់ការប្រឆាំងនឹងជាតិពុលនៅមន្ទីរពេទ្យកម្រិត ៤ ក៏ថយចុះពី២២៦.០០០ដុង នៅត្រឹម២២១.២០០ដុង។ ចំពោះបញ្ហាអ្នកជំងឺដេកលើបង់កាឬគ្រែបត់នឹងត្រូវបានអនុវត្តកម្រិតតម្លៃស្មើ៥០% នៃតម្លៃគ្រែដេកព្យាបាលតាមផ្នែកនីមួយៗ។
ក្រៅពីនោះ ថ្លៃសេវាពិនិត្យជំងឺមួយចំនួន ដូចជា ឆ្លុះអេកូ, ថតកាំរស្មីអ៊ិចក៏ថយចុះដែរ។ ពិសេសការចំណាយក្នុងការវះកាត់ឆ្លុះពោះវៀនធំ ជាមួយថ្លៃសេវាជាង៤លានដុង ថយចុះនៅត្រឹម២,៨លានដុង។
ប្រការគួរយកចិត្តទុកដាក់ គឺថ្លៃសេវាបច្ចេកទេសមួយចំនួនមានការថយចុះច្រើន ដូចជា វះកាត់ អាមីដាន (Amidan) ដោយប្រើកាំបិតអគ្គិសនី ថ្លៃសេវាថយចុះចាប់ ពី៣,៦លានដុងនៅត្រឹម២លានដុង វះកាត់ធ្វើឲ្យចរន្តឈាមហូរទៅបេះដូងវិញ AVF ថយចុះចាប់ពី៧,២លានដុង នៅត្រឹម៣,៦លានដុង ធ្វើតេស្ត Mycobacterium tuberculosis ដើម្បីសម្គាល់រោគសញ្ញា និងការបន្សាំ RMP Xpert ថយចុះ៦ដង ឆ្លុះត្រចៀក ច្រមុះបំពង់ក ថយចុះ២ដង។
សារាចរនេះ ក៏បានកំណត់គ្រប់មន្ទីរពេទ្យត្រូវរៀបចំធនធានមនុស្សចំនួនកន្លែងពិនិត្យជំងឺទៅតាមតម្រូវការដើម្បីធានាគុណភាព កន្លែងពិនិត្យជំងឺនីមួយៗមិនលើសពី៦៥លើកក្នុងមួយថ្ងៃ។ បើលើសពីចំនួនតួលេខនេះ ស្ថាប័នធានារ៉ាប់រងសុខាភិបាលនឹងទូទាត់ថ្លៃសេវាពិនិត្យជំងឺត្រឹម៥០%។ ក្នុងអំឡុងពេលច្រើនបំផុតគឺក្នុងមួយត្រៃមាស ប្រសិនបើនៅតែមានស្ថានភាពលើសយ៉ាងនេះ គឺស្ថាប័នធានារ៉ាប់រងសុខាភិបាលនឹងមិនទូទាត់ថ្លៃសេវាពិនិត្យជំងឺចាប់ពីលើកទី៦៦ឡើងទៅ។ ករណីអ្នកជំងឺដេកនឹងបង់កាឬគ្រែបត់នឹងត្រូវបានអនុវត្តថ្លៃសេវាស្មើនឹង៥០% នៃថ្លៃសេវាដេកគ្រែទៅតាមប្រភេទ នៃផ្នែកជំនាញនីមួយៗ ដោយមានកំណត់ត្រង់សេចក្ដីបន្ថែម II នៃសេចក្ដីប្រកាសឲ្យប្រើជាផ្លូវការអមជាមួយសារាចរនេះ។
យោងប្រសាសន៍រដ្ឋមន្រ្តីក្រសួងសុខាភិបាល ង្វៀនធីកីមតៀង ការកែតម្រូវថ្លៃសេវាពិនិត្យព្យបាលជំងឺ រៀងរាល់ឆ្នាំគឺជាការចាំបាច់ណាស់ ពីព្រោះដោះស្រាយជាបន្ទាន់ក្នុងភាពជាក់ស្ដែង ក៏ដូចជាការកែតម្រូវថ្លៃសេវាពេទ្យតាមសារាចរលេខ៣៧ លើកនេះ សំដៅធ្វើឲ្យមានតុល្យភាពមូលនិធិនិងគុណភាពពិនិត្យព្យាបាលជំងឺ។ ចំពោះមុខ អាស្រ័យមិនទាន់កែតម្រូវកម្រិតនៃការបង់ប្រាក់ធានារ៉ាប់រង ម្ល៉ោះហើយដើម្បីធានាតុល្យភាពមូលនិធិ ក្រសួងសុខាភិបាលនឹងកែតម្រូវថ្លៃសេវាពិនិត្យជំងឺសាមញ្ញមួយចំនួន ដូចជា ពិនិត្យជំងឺ ឆ្លុះ ថត ធ្វើរោគវិនិច្ឆ័យ ឆ្លុះអេកូ គ្រែដេកជាដើម។ ថ្វីដ្បិតតែការកែតម្រូវថ្លៃសេវាពិនិត្យជំងឺមួយចំនួន (ភាគច្រើនគឺបញ្ចុះថ្លៃ) ក៏ពិតមែន ប៉ុន្តែមានផលប៉ះពាល់យ៉ាងធំដល់លទ្ធភាពនៃតុល្យភាពមូលនិធិធានារ៉ាប់រងសុខាភិបាល ពីព្រោះនេះគឺជាសេវាកម្មដែលត្រូវការប្រើប្រាស់ច្រើន ការកែតម្រូវដើម្បីកាត់បន្ថយប្រេកង់ធៀបនៃការប្រើប្រាស់។
សំខាន់គឺការកែតម្រូវកាត់បន្ថយ ចំនួនលើកនៃការពិនិត្យ/កន្លែងពិនិត្យ ថាមពលប្រើប្រាស់ម៉ាស៊ីន បរិក្ខារពេទ្យ គ្រែសម្រាកព្យាបាល ពិសេសគឺនៅតាមមន្ទីរពេទ្យខេត្តស្រុកមានការកើនឡើង អាស្រ័យដោយការវិនិយោគទុន បង្កើនកម្រិតបើកទូលាយកម្រិតមន្ទីរពេទ្យ អ្នកជំងឺប្រើប្រាស់កាន់តែច្រើន ម្ល៉ោះហើយកាត់បន្ថយបានការចំណាយសម្ភារៈបរិក្ខារនិងគីមីជាច្រើន តម្លៃថយចុះបើប្រៀបនឹងមុននេះ អាស្រ័យប្រសិទ្ធភាពនៃការងារដេញថ្លៃ។ ការកែតម្រូវថ្លៃសេវានេះ នឹងមិនមានផលប៉ះពាល់ដល់អ្នកក្រ អ្នកជិតក្រឡើយ។
នៅពេលខាងមុខ ក្រសួងសុខាភិបាល ក្រសួងហិរញ្ញវត្ថុ និងស្ថាប័នធានារ៉ាប់រងសុខាភិបាលវៀតណាម នឹងចាប់ដំណើរការពិនិត្យមើលយ៉ាងជាក់ស្ដែង សិក្សាបទពិសោធន៍ពីប្រទេសមួយចំនួន ដើម្បីកសាងថ្លៃសេវាពិនិត្យសុខភាព តាមទិសដៅនៃការបែងកម្រិតដើម្បីកាត់បន្ថយចំនួនថ្លៃសេវាសុខាភិបាលបច្ចុប្បន្ន (សេវាកម្មជាង១៨.០០០ប្រភេទ) រៀបចំឡើងវិញទៅតាមគោលការណ៍ងាយស្រួលដល់ការគ្រប់គ្រង ងាយស្រួលក្នុងការអនុវត្តដល់មូលដ្ឋានសុខាភិបាល និងធានាផលប្រយោជន៍ដល់អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល ធ្វើជាមូលដ្ឋានគ្រឹះដើម្បីដាក់កម្រិត កសាងថ្លៃសេវាទាំងឡាយនេះ (តាមកម្រិតបៀវត្សអប្បបរមា១.៣៩០.០០០ដុង) និងចំណាយក្នុងការគ្រប់គ្រង។
ទន្ទឹមនឹងនោះ លើកជូនរដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់សេចក្ដីសម្រេចលេខ៨៥/NĐ-CP ក្នុងនោះ ជាពិសេសមានការចាប់អារម្មណ៍ដល់ការបង្កើនធនធានមនុស្សដល់មន្ទីរពេទ្យនានា ដើម្បីលើកកម្ពស់គុណភាព ប្រគល់សិទ្ធិម្ចាស់ការជូនមន្ទីរពេទ្យមជ្ឈមណ្ឌលសុខាភិបាលស្រុកឲ្យសមស្រប ដើម្បីកាត់បន្ថយសម្ពាធម្ចាស់ការលើហិរញ្ញវត្ថុ៕
យោងTTXVN ប្រែសម្រួលៈ ពេជ្រសឿន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។