មន្ទីរអប់រំនិងបណ្ដុះបណ្ដាលក្រុងកឹងធើ ទើបប្រកាសឲ្យប្រើផែនការកៀរគរកុមារកម្រិតមតេ្តយ្យចូលរៀន និងជម្រើសសិស្សចូលរៀនរាល់កម្រិតឆ្នាំសិក្សា២០១៨-២០១៩ ដោយមានចំណុចថ្មីៗជាច្រើនក្នុងការជ្រើសសិស្ស។
ជម្រើសសិស្សថ្នាក់ទី១និងថ្នាក់ទី៦៖ អង្គភាពនានាតែងជម្រើសសិស្សតាមបែបពិនិត្យជម្រើស។ ដោយឡែកនៅតាមសាលាអនុវិទ្យាល័យ មានសិស្សចុះឈ្មោះចូលរៀនថ្នាក់ទី៦ច្រើនជាងភាគកម្រិតដែលជម្រើសសិស្ស។ ការិយាល័យអប់រំនិងបណ្ដុះបណ្តាលនានា ឡើងផែនការជម្រើសសិស្សតាមបែបពិនិត្យជម្រើសឬគួបផ្សំពិនិត្យជ្រើសជាមួយនឹងធ្វើ តេស្តវាយតម្លៃសមត្ថភាពសិស្ស លើកជូនមន្ទីរអប់រំនិងបណ្ដុះបណ្ដាល។
ជម្រើសសិស្សកម្រិតវិទ្យាល័យ៖ ចាត់តាំងប្រឡងជម្រើសចំពោះសាលាវិទ្យាល័យរដ្ឋទាំងអស់។ អនុវត្តពិនិត្យជម្រើសសិស្សនៅតាមសាលា ដូចជា ៖ សាលាជនជាតិអន្តេវាសិក សាលាទេពកោសល្យកីឡាអប់រំកាយ និងសាលាឯកជនមានច្រើនកម្រិត ក្នុងនោះ មានកម្រិតវិទ្យាល័យ (ហៅរួមថាសាលាវិទ្យាល័យឯកជន) និងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ -អប់រំជាប្រចាំនៅតាមខណ្ឌស្រុកនានា។ ដោយឡែកនៅតាមខណ្ឌត្រូវធានាជ្រើសសិស្សចូលសាលាវិទ្យាល័យរដ្ឋពី៧០%ដល់៧៥% និងពី៨០%ដល់៨៥% ចំពោះស្រុក ដែលមានចំនួនសិស្សបញ្ចប់កម្រិតអនុវិទ្យាល័យនៅក្រុងកឹងធើ និងស្ថិតក្នុងកម្រិតអាយុតាមការកំណត់។
សិស្សបានបញ្ចប់កម្រិតអនុវិទ្យាល័យ នៅតាមសាលាអនុវិទ្យាល័យលើភូមិសាស្រ្តក្រុងកឹងធើ អាចចុះឈ្មោះច្រើនបំផុតបាន៥គោលបំណង៖ គោលបំណង១៖ សាលាវិទ្យាល័យលីតឺត្រុង; បំណង២និង៣៖ អាចចុះឈ្មោះសាលាវិទ្យាល័យរដ្ឋចំនួន២នៅលើភូមិសាស្រ្តខណ្ឌ ស្រុក ដែលសិស្សបានបញ្ចប់កម្រិតអនុវិទ្យាល័យ។ គោលបំណង៤និង៥៖ អាចចុះឈ្មោះសាលាវិទ្យាល័យរដ្ឋចំនួន២នៅលើភូមិសាស្រ្តក្រុងកឹងធើ សាលាណាក៏ដោយក៏បានទាំងអស់។ កំណត់សម្គាល់៖ គោលបំណង២ត្រូវបានអាទិភាពជ្រើសជាងគោលបំណង៣; គោលបំណង៣ ត្រូវបានអាទិភាពជ្រើសជាងគោលបំណង៤ ចំណែកគោលបំណង៤ ត្រូវបានអាទិភាពជាងគោលបំណង៥។
ដោយឡែកសិស្សបានបញ្ចប់កម្រិតអនុវិទ្យាល័យ នៅតាមសាលាអនុវិទ្យាល័យក្រៅពីភូមិសាស្រ្តក្រុងកឹងធើ អាចចុះឈ្មោះច្រើនបំផុតបាន២គោលបំណង។ គោលបំណង១៖ សាលាវិទ្យាល័យជំនាញលីតឺត្រុង(ប្រសិនបើសិស្សគ្រប់លក្ខណសម្បត្តិចូលប្រឡងតាមសេចក្តីកំណត់); ចំណែកគោលបំណង២៖ សាលាវិទ្យាល័យអនុវត្តគរុកោសល្យ។
សិស្សដែលបានបញ្ចប់កម្រិតអនុវិទ្យាល័យក្នុងនិងក្រៅក្រុងកឹងធើ អាចជម្រើសចូលសាលាវិទ្យាល័យឯកជន សាលាទេពកោសល្យកីឡាអប់រំកាយនិងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំជាប្រចាំ ប្រសិនគ្រប់លក្ខណសម្បត្តិអាស្រ័យមូលដ្ឋានអប់រំទាំងនេះដាក់ចេញ។
ជម្រើសសិស្សវិទ្យាល័យថ្នាក់ទី១០ ឆ្នាំសិក្សា២០១៨-២០១៩ បណ្ដាវិញ្ញាសាប្រឡងមានដូច៖ គណិតវិទ្យាភាសាបរទេស (ភាសាអង់គ្លេសឬបារាំង) ប្រឡងតាមបែបធ្វើតែស គួបផ្សំនឹងតាមបែបវិញ្ញាសាសរសេរ; បេក្ខសិស្សក្នុងបន្ទប់ប្រឡងម្នាក់ៗសុទ្ធតែមានលេខ កូដវិញ្ញាសាដោយឡែក; បេក្ខសិស្សប្រឡងសំណួរចម្លើយជ្រើសរើសធ្វើការជ្រើសចម្លើយនៅលើក្រដាសនោះតែម្តង; លទ្ធផលប្រឡងសំណួរចម្លើយជ្រើសរើសត្រូវឲ្យពិន្ទុដោយផ្នែកទន់កំព្យូទ័រ។ ដោយឡែកវិញ្ញាសាអក្សរសាស្រ្តប្រឡងតាមបែបវិញ្ញាសាសរសេរ។ ខ្លឹមសារវិញ្ញាសាប្រឡង៖ ស្ថិតក្នុងក្របខណ្ឌនៃកម្មវិធីអនុវិទ្យាល័យ អាស្រ័យក្រសួង អប់រំនិងបណ្ដុះបណ្ដាលដាក់ឲ្យប្រើសំខាន់គឺនៅថ្នាក់ទី៩។
ចំពោះសិស្សសាលាវិទ្យាល័យ មានចាត់ចាំងប្រឡងជម្រើស៖ បេក្ខសិស្សចុះឈ្មោះដោយផ្ទាល់ លើប្រព័ន្ធជម្រើសសិស្សរបស់មន្ទីរអប់រំនិងបណ្ដុះបណ្តាល ក្រោយមកផ្តិតពុម្ពព័ត៌មានចុះឈ្មោះលើប្រព័ន្ធនិងចុះឈ្មោះកំណត់បញ្ជាក់ រួចផ្ញើមកសាលាអនុវិទ្យាល័យដែលបេក្ខសិស្សកំពុងរៀន អមដោយរូប១ស្លឹក (៣៤) និងច្បាប់ថតចម្លង (មិនចាំ បាច់សារការី) រាល់លិខិតកំណត់បញ្ជាក់របបអាទិភាព ជំរុញទឹកចិត្តអាស្រ័យស្ថាប័នមានសមត្ថកិច្ចផ្តល់ឲ្យ។ បេក្ខសិស្សដែលគ្មានលក្ខណៈចុះឈ្មោះលើប្រព័ន្ធអាចយកលិខិត គំរូចុះឈ្មោះនៅសាលាអនុវិទ្យាល័យ ដែលបេក្ខសិស្សរៀនដើម្បីបំពេញព័ត៌មានចុះឈ្មោះ ជម្រើសសាលាអនុវិទ្យាល័យទទួលលិខិតនិងបញ្ចូលព័ត៌មានទៅក្នុងផ្នែកទន់ជម្រើសសិស្សលើប្រព័ន្ធតាមសេចក្តីកំណត់។
ថាញ់ហាំង-វិមាន