ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ទើបរៀបចំពិធីជួបជុំខួបអនុស្សាវរីយ៍៥៥ឆ្នាំ ទិវាបង្កើតក្រុមសិល្បៈ។ រយៈពេលប៉ុន្មានឆ្នាំកន្លង ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ តែងរក្សាខ្ជាប់គោលសីលធម៌ និងគោលដៅក្នុងការផ្សព្វផ្សាយនូវគោលការណ៍របស់បក្សគោលនយោបាយ ច្បាប់របស់រដ្ឋ។ល។ ក្រុមសិល្បៈបានរួមចំណែកថែរក្សា អភិរក្សនិងពង្រីកនូវខ្លឹមសារទម្រង់សិល្បៈដិតដាមដោយលក្ខណៈវប្បធម៌ប្រវេណីរបស់ជនជាតិខ្មែរណាមបូ។
![ខួបអនុស្សាវរីយ៍៥៥ឆ្នាំ ទិវាបង្កើតក្រុមសិល្បៈរស្មីប្រទីប](https://baocantho.com.vn/image/fckeditor/upload/2018/20180522/images/khmer/82.jpg)
ឈុតសម្តែងរបាំក្នុងពិធីជួបជុំខួបអនុស្សាវរីយ៍។
ដំណាក់កាលអភិវឌ្ឍន៍ មានសិល្បករ-ការិនីជាច្រើនរបស់ក្រុមត្រូវបានទទួលស្គាល់កិត្តិនាមជាសិល្បករឆ្នើម មានដូច៖ ថាច់វ៉យ គឹមសៀម ថាច់ចឹង។ល។ ហើយមានវណ្ណកម្មជាច្រើនទទួលបានពានរង្វាន់ខ្ពស់ក្នុងពិធីប្រឡងទូទាំងប្រទេស។ ក្រសួងវប្បធម៌ - សារព័ត៌មានក៏បានទទួលស្គាល់ “សិល្បៈយូរកេរគឺជាទម្រង់ល្ខោនរបស់ជនរួមជាតិខ្មែរដែលឋិតក្នុងប្រព័ន្ធសិល្បៈប្រវេណីវៀតណាម”៕
សេីុងម៉ាល័យ- សេរី