បងស្រីថាច់ធីគឹមង៉ុក នៅភូមិចុងផ្នោ ឃុំហ្វាតឹង ស្រុកកូវកែ ត្រូវបានប្រគល់ភារៈជំនួយសហករណ៍ដូងខ្ទិះហ្វាតឹង តាមសេចក្ដីសម្រេចចិត្តលេខ០៤/២០១៧/QĐ-UBND ចុះថ្ងៃទី០៥/៤/២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ស្ដីពីការដាក់ឲ្យប្រើប្រាស់សេចក្ដីកំណត់គោលនយោបាយ ឧបត្ថម្ភមួយចំនួនលើកទឹកចិត្តអភិវឌ្ឍសហករណ៍ សហព័ន្ធសហករណ៍លើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល២០១៧-២០២០។
បងស្រីថាច់ធីគឹមង៉ុក (ខាងស្ដាំ) ពិនិត្យដូងខ្ទិះនៅចំការដូងរបស់សមាជិកសហករណ៍។
បងស្រីង៉ុក បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៃមហាវិទ្យាល័យសេដ្ឋកិច្ចក្រុងហូជីមិញ កាលឆ្នាំ២០០៤។ បងស្រីធ្វើការឲ្យអាជីវកម្មនៅក្រុងហូជីមិញជាង១០ឆ្នាំកន្លង ដោយប្រាក់ខែប្រមាណ១០លានដុង/ខែ។ ពេលយើងខ្ញុំសួរ៖ “មកចូលរួមក្នុងសហករណ៍ជាមួយប្រាក់ខែបន្តិចបន្តួច (ជាង២,៧លានដុង/ខែ) បងស្រីឃើញខាតអត្ថប្រយោជន៍ទេ?”។ បងស្រីថាច់ធីគឹមង៉ុក ឆ្លើយថា៖ “ខ្ញុំចង់យកចំណេះដឹងបទពិសោធន៍ ដើម្បីជំរុញដំណើរការផ្សព្វផ្សាយឧទ្ទិសនាមផលិផល ពិសេសគឺដូងខ្ទិះរបស់ស្រុកកំណើតកូវកែឲ្យកាន់តែមានឈ្មោះបោះសម្លេង នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជូនអ្នកចំការក៏ដូចជាសមាជិកក្នុងសហករណ៍ដូងខ្ទិះហ្វាតឹង”។
បងស្រីង៉ុក ជាកម្មាភិបាលមួយរូបក្នុងចំណោមកម្មាភិបាលដែលមានចំណេះដឹងកម្រិតអនុមហាវិទ្យាល័យ មហាវិទ្យាល័ចំនួន៦៩នាក់ បានបញ្ជូនមកធ្វើការនៅមូលដ្ឋានក្រោយពីអនុវត្តសេចក្ដីសម្រេចចិត្តលេខ០៤របស់ខេត្ត។ រយៈពេលជាង៥ខែមកបំពេញការងារក្នុងសហករណ៍ដូងខ្ទិះហ្វាតឹង បងស្រីបានធ្វើការទាក់ទងស្វែងរកនិងផ្សារភ្ជាប់ នឹងអ្នកប្រមូលទិញអាជីវកម្មនិងអតិថិជន ធ្លាប់មកស្វែងរកទីផ្សារផលិតផលដូងខ្ទិះ។ តាមប្រសាសន៍បងស្រី អាស្រ័យដោយមូលហេតុសត្យានុម័ត បានជាមុននេះបញ្ហាផលិតផលនាំចេញទីផ្សារមិនទាន់ឆ្លើយតបតាមតម្រូវការពីគុណភាព ទ្រងទ្រាយមិនទាន់ឯកភាព។ល។ ទន្ទឹមនឹងនោះ ពេលកសាងនិងបញ្ជាក់ឡើងវិញស្លាកយីហោផលិតផល មិនទាន់ឆ្លងកាត់ការសម្គាល់ផលិតផល (បិទតែម លេខកូដផលិតផល។ល។) និងការ ប្រមូលឡើងវិញនូវផលិតផលដែលខូច មិនត្រូវតាមកិច្ចសន្យាដែលបាននាំចេញទីផ្សារ។ សមាជិកសហករណ៍មួយចំនួនផលិតកម្ម រត់តាមតម្រូវការទីផ្សារ ខ្វះភាពលំនឹង គុណភាពអន់ លក់ឲ្យតែបានផលិតផល មិនស្របតាមបទដ្ឋាន ក្នុងដំណាក់កាលមានតម្រូវការផលិតផលខ្ពស់ដល់អ្នកប្រើប្រាស់ជាដើម។
តាមប្រសាសសន៍លោកឡេក្វឹកទ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាតឹង សហករណ៍ដូងខ្ទិះហ្វាតឹង បច្ចុប្បន្នមានចំការដូងខ្ទិះជិត២០ហិកតា (៤.៥០០ដើម) ផ្ទៃដីដាំដូងខ្ទិះរបស់ឃុំហ្វាតឹងស្រូបអត្រា១២,៥% នៃផ្ទៃដីដាំដូងរួម (១៦០ហិកតា ប្រហាក់ប្រហែល២៨.៨០០ដើម)។ តាំងពីឆ្នាំ២០១០ សហករណ៍ដូងខ្ទិះហ្វាតឹង ផ្សព្វផ្សាយអនុវត្តទម្រង់ផលិតកម្មតាមបទដ្ឋាន អាស្រ័យសមាគមធ្វើចំការមជ្ឈិមឧបត្ថម្ភ។ ខែមករាឆ្នាំ២០១៣ ស្លាកយីហោដូងខ្ទិះ ហ្វាតឹង ក៏បាននាយកដ្ឋានកម្មសិទ្ធិបញ្ញាទទួលស្គាល់។ ពេលមកបំរើការងារនៅភូមិភាគ បងស្រីថាច់ធីគឹមង៉ុក បានបង្កនូវក្ដីជំនឿទុកចិត្តរបស់សហករណ៍ ក៏ដូចជាថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំហ្វាតឹង។ សហករណ៍ជឿជាក់ថា បងស្រីថាច់ ធីគឹមង៉ុក រួមនឹងកម្មាភិបាល២រូបទៀតមានកម្រិតវិជ្ជាមហាវិទ្យាល័យ បានបញ្ជូនមកបំពេញការងារក្នុងសហករណ៍នឹងពង្រីកបានទីផ្សារឲ្យដូងខ្ទិះហ្វាតឹងជាពុំខាន៕
សឺនម៉ាល័យ-ទីទុយ