ឆ្លងតាមរយៈសកម្មភាពសុខុមាលភាពសង្គម ដូច៖ ពិនិត្យ ព្យាបាលជំងឺ ជូនអំណោយ ឧបត្ថម្ភគ្រួសារអ្នកនេសាទក្រីក្រ ផ្សព្វផ្សាយច្បាប់ក្នុងសកម្មភាពនេសាទជលផលនៅសមុទ្រ ជូនទូរឱសថ ជួយសង្គ្រោះអ្នកនេសាទពេលជួបគ្រោះថ្នាក់។ល។ សកម្មភាពទាំងនេះ ញុាំងឲ្យកងកម្លាំងនគរបាលសមុទ្រក្លាយជាមិត្តដ៏ស្និទ្ធស្នាលរបស់ប្រជាជន ផ្តើមពីនោះ ញុាំងឲ្យមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់កោះ សមុទ្រ កាន់តែមានភាពស្អិតល្មួត។
យុទ្ធជននគរបាលសមុទ្រដឹកជញ្ជូនអំណោយទៅកាន់កោះលីសុើង។
អនុវត្តសេចក្តីសម្រេចរបស់គណៈកម្មាធិការយោធាមជ្ឈិម ស្តីពី“ការបង្កើននិងផ្លាស់ថ្មីការងារប្រជាចលនាយោធាក្នុងស្ថានភាពថ្មី” បញ្ជាការដ្ឋាននគរបាលសមុទ្របានផ្សព្វផ្សាយទម្រង់ “នគរបាលសមុទ្ររួមដំណើរជាមួយនឹងអ្នកនេសាទ”។ ចាប់ពីឆ្នាំ២០១៧ ទម្រង់នេះត្រូវបានផ្សព្វផ្សាយនៅឃុំ ស្រុកនានាតំបន់កោះ សមុទ្រ ដោយមានសកម្មភាពជាក់ស្តែង និងមានអត្ថន័យសំខាន់ៗជាច្រើន ដូច៖ ចាត់ចែងពិធីប្រឡងជូនសិស្សស្វែងយល់អំពីកោះ សមុទ្រ ជូនអំណោយដល់សិស្សក្រីក្ររៀនពូកែ សួរសុខទុក្ខនិងជូនអំណោយគ្រួសារឋិតក្នុងក្របខណ្ឌគោលនយោបាយ គ្រួសារអ្នកនេសាទក្រីក្រ ទទួលទំនុកបម្រុងវីរមាតាវៀតណាមរាប់សិបនាក់លុះអវសានជីវិត ជូនទង់ជាតិអាវពោង ទូរឱសថនិងកញ្ចប់ថ្នាំពេទ្យយោធា សៀវភៅណែនាំរបៀបសង្គ្រោះបឋមឲ្យអ្នកនេសាទនៅលើសមុទ្រ ពិនិត្យជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនអ្នកនេសាទ...។
ទម្រង់ “នគរបាលសមុទ្ររួមដំណើរជាមួយនឹងអ្នកនេសាទ” បង្កឲ្យមានឥទ្ធិពលយ៉ាងសកម្ម រួមចំណែកបង្កើនចំណងសាមគ្គីភាព រវាងកងទ័ពនិងប្រជាជនជួយអ្នកនេសាទនឹងនរចិត្តច្បាមសមុទ្រ ពង្រីកសេដ្ឋកិច្ចនិងចូលរួមការពារអធិបតេយ្យសន្តិសុខ សុវត្ថិភាពតំបន់ព្រំដែនកោះ សមុទ្រ។ លោកផាងមៀង អាយុ៩៥ឆ្នាំ ជាអ្នកមានសគុណនឹងបដិវត្តន៍ បច្ចុប្បន្នរស់នៅឃុំអាងវិញ ស្រុកលីសុើង ខេត្តក្វាងង៉ៃ ចែករំលែក៖ “គ្រួសារខ្ញុំ បានកម្មាភិបាលនគរបាលសមុទ្រមកសួរសុខទុក្ខនិងជូនអំណោយជារឿយៗ ខ្ញុំរំភើបចិត្តណាស់។ សកម្មភាពទាំងនេះ រួមចំណែកអប់រំយុវវ័យអំពីសីលធម៌ “ផឹកទឹកនឹកប្រភព”។ ចំណែកនេសាទករ ង្វៀនស្វឹងថាញ់ នៅភូមិដុង ឃុំអាងហាយ ស្រុកលីសុើង ឲ្យដឹង៖ “ប៉ុន្មានខែមុននេះ ខ្ញុំដឹកជញ្ជូនទំនិញតាមសមុទ្រដោយខ្វះការប្រុងប្រយ័ត្នធ្វើឲ្យធ្លាក់ប៉ះជើងរងរបួសជាទម្ងន់។ ជីវភាពគ្រួសារខ្ញុំលំបាកព្យាបាលជំងឺបង់ខាតច្រើនម៉្លោះហើយខ្ញុំបារម្ភខ្លាំងណាស់ សំណាងពេលនោះបានវេជ្ជបណ្ឌិតរបស់ក្រុមការងារ នៃបញ្ជាការដ្ឋានតំបន់២នគរបាលសមុទ្រ មកពិនិត្យ ព្យាបាលជំងឺឲ្យប្រជាជនក្នុងឃុំ ម៉្លោះហើយខ្ញុំបានគ្រូពេទ្យពិនិត្យជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ"។
មិនត្រឹមតែថែទាំសុខភាពជូនប្រជាជនប៉ុណ្ណោះទេ នគរបាលសមុទ្រ ជានិច្ចកាលរៀបចំបំពាក់បំប៉នចំណេះដឹងអំពីកោះសមុទ្រ ជូនទង់ជាតិទូរថ្នាំនិងអាវពោង។ បងង្វៀនស្វឹងថាញ់ ឲ្យដឹងបន្ថែម៖ “សកម្មភាពទាំងនេះ ជួយឲ្យយើងខ្ញុំនឹងនរចិត្តចេញទៅសមុទ្រនេសាទ។ ពេលយើងខ្ញុំជួបគ្រោះថ្នាក់លើសមុទ្រតែងបាននគរបាលសមុទ្រធ្វើសកម្មភាពសង្រ្គោះទាន់ពេល។ នគរបាលសមុទ្រគឺជាមិត្តដ៏ស្និទ្ធស្នាលរបស់អ្នកនេសាទយើងខ្ញុំ"។ អនុសេនីយ៍ត្រី ឡេធីថង (បញ្ជាការដ្ឋានតំបន់២នគរបាលសមុទ្រ) ឲ្យដឹង៖ នេះជាលើកទី២ដែលគាត់រួមដំណើរជាមួយនឹងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត មកពិនិត្យ ព្យាបាលជំងឺជូនប្រជាជនស្រុកលីសុើង។ ចំពោះករណីស្រាលក្រុមនឹងផ្តល់ថ្នាំព្យាបាលដោយឥតគិតថ្លៃនិងណែនាំរបៀបប្រើប្រាស់ថ្នាំ។ ចំពោះករណីធ្ងន់ យើងខ្ញុំណែនាំទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីព្យាបាលជំងឺ ក្រៅពីការពិនិត្យ ព្យាបាលជំងឺ ក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតនៅទាំងផ្តល់ចំណេះដឹង និងរបៀបថែទាំសុខភាព ដើម្បីនេសាទករចេះរបៀបសង្គ្រោះបឋមពេលកំពុងនេសាទនៅសមុទ្រ។
វរសេនីយ៍ឯកវ៉វុាំងកិញ ស្នងការរងនយោបាយនៃបញ្ជាការដ្ឋានតំបន់២នគរបាល សមុទ្រ ឲ្យដឹង៖ ពេលអនុវត្តទម្រង់ “នគរបាលសមុទ្ររួមដំណើរជាមួយនឹងអ្នកនេសាទ” បញ្ជាការដ្ឋានតំបន់២នគរបាលសមុទ្រ កំណត់ច្បាស់នេះជាភារកិច្ចមួយដ៏សំខាន់។ ក្រោយពីរយៈកាលមួយឆ្នាំអនុវត្តលទ្ធផលសឲ្យឃើញថាប្រជាជន ពិសេសគឺអ្នកនេសាទ មានការរំភើបចិត្តជាខ្លាំង ដោយមានអាជីវកម្មនិងសប្បុរសជនជាច្រើនចូលរួមគាំទ្រយ៉ាងសកម្ម។ល។ ញុាំងឲ្យកម្មវិធីរឹតតែមានទ្រង់ទ្រាយធំនិងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។
សកម្មភាពនេសាទនៅតំបន់សមុទ្រជួបការលំបាកច្រើន អាស្រ័យហេតុនោះប្រជាជនតំបន់ដីគោកផ្តល់មនោសញ្ចេតនាដល់ប្រជាជនតំបន់កោះ សមុទ្រ នេសាទករ ពិតជាមានសារៈសំខាន់ណាស់។ “រួមដំណើរជាមួយនឹងអ្នកនេសាទ គឺមានតែការចេញដំណើរហើយគ្មានការបញ្ចប់ឡើយ។ នេះជាភារកិច្ច និងជាព្រេងវាសនាដ៏ត្រចះត្រចង់របស់យើងខ្ញុំ”។ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់២នគរបាលសមុទ្រ បានបញ្ជាក់ដូច្នេះ៕
យោងៈទំព័រព័ត៌មានអេឡិចត្រូនិករដ្ឋាភិបាល -មុនី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។