គ្រូពេទ្យថាច់ហ្វាងដេ ប្រធានដំណាក់សុខាភិបាលឃុំតឹងសុើង ស្រុកថ្កូវ ខេត្តត្រាវិញ តែងបានអ្នកជំងឺគោរពរាប់អាន។
លោកថាច់ហ្វាងដេ កំពុងថែទាំសួនរុក្ខជាតិថ្នាំស្រុក។
តឹងសុើង ជាឃុំមានជនរួមជាតិខ្មែររស់នៅជិត៧០% ម្ល៉ោះហើយគ្រូពេទ្យ ថាច់ហ្វាងដេ តែងប្រាស្រ័យទាក់ទងទាំង២ភាសា ដើម្បីផ្សព្វផ្សាយណែនាំប្រជាជនឲ្យបានយល់ដឹងពីអាការៈរោគ ក៏ដូចជាការព្យាបាលនិងប្រើប្រាស់ថ្នាំជាដើម។ ព្រោះហេតុនោះ ទើបអ្នកជំងឺយល់ច្បាស់ពីជំងឺរបស់ខ្លួន ហើយសហការយ៉ាងល្អជាមួយនឹងកម្មាភិបាលពេទ្យដើម្បីធ្វើការព្យាបាលឆាប់ជាសះស្បើយពីជំងឺ។ បងស្រីឡឹមធីឡែទ្រិញ នៅភូមិចើឲ្យដឹង៖ “ខណៈពេលមកពិនិត្យជំងឺ បានគ្រូពេទ្យថាច់ហ្វាងដេ និយាយណែនាំដោយភាសាខ្មែរ បានជាអ្នកទាំងឡាយស្តាប់ងាយយល់”។ ចំណែកខាងប្អូនថាច់វុាំងលីម អាយុ១៥ឆ្នាំ នៅភូមិចើ ឲ្យដឹង៖ “ខណៈពេលមកពិនិត្យជំងឺម្តងៗ ក្មួយតែងបានអ៊ំថាច់ហ្វាងដេ យកអស់ពីចិត្តណែនាំក្នុងការហូបចុក សម្រាប់បំប៉នរាងកាយ។ ពីព្រោះក្មួយមានជំងឺឈឺសាច់ដុំ ហើយតែងមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលបានអ៊ំថាច់ហ្វាងដេយកចិត្តទុកដាក់ព្យាបាលជានិច្ច”។ ដំណាក់សុខាភិបាល ឃុំតឹងសុើងបានកសាងថ្មីនិងបើកឲ្យប្រើប្រាស់នៅឆ្នាំ២០១៦ មានបន្ទប់មុខងារ១៥បន្ទប់ មានកងជួរគ្រូពេទ្យចំនួន៨នាក់ ធានារាល់ដំណាក់ការព្យាបាលជំងឺ ជំហានដំបូងជូនប្រជាជន។ ជាមួយនឹងតួនាទីជាប្រធានដំណាក់សុខាភិបាល គ្រូពេទ្យថាច់ហ្វាងដេខ្នះខ្នែងក្នុងការថែទាំសុខភាពប្រជាជន។ មិនតែប៉ុណ្ណោះ គ្រូពេទ្យថាច់ហ្វាងដេ និងកម្មាភិបាលពេទ្យរបស់ដំណាក់នៅទាំងយកចិត្តទុកដាក់ស្វែងយល់នូវប្រភេទជំងឺនីមួយៗ ផ្ដើមពីនោះ ទើបដាក់ចេញនូវរបៀបព្យាបាលដែលសមស្របបំផុត។ ព្រមជាមួយនោះ ជំរុញការងារផ្សព្វផ្សាយ លើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការថែទាំសុខភាពផ្ទាល់ ខ្លួននិងគ្រួសារជូនអ្នកជំងឺ។ ថ្វីបើដំណាក់សុខាភិបាលឃុំចម្ងាយពីមន្ទីរពេទ្យស្រុកប្រហែល១០គីឡូម៉ែត្រក៏ពិតមែន ប៉ុន្តែប្រជាជនមកពិនិត្យនិងព្យាបាលជំងឺនៅនឹងដំណាក់សុខាភិបាលមានចំនួនយ៉ាងច្រើន។ គិតមធ្យមភាគក្នុងមួយថ្ងៃដំណាក់សុខាភិបាល ធ្វើការពិនិត្យនិងព្យាបាលជូនអ្នកជំងឺពី៤០ដល់៥០លើកនាក់។ កម្មាភិបាលពេទ្យគ្រប់រូបតែងទទួលបន្ទុកកម្មវិធីសុខាភិបាលជាតិពី៤ដល់៥កម្មវិធី។ ដោយសារជាប្រធានដំណាក់សុខាភិបាល បានជាគ្រូពេទ្យហ្វាងដេតែងចំណាយពេលវេលាយ៉ាងច្រើនក្នុងការត្រួតពិនិត្យដាស់តឿនបុគ្គលិក អនុវត្តល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ។ ដើម្បីធ្វើជាគំរូ គ្រូពេទ្យថាច់ហ្វាងដេ តែងទទួលបន្ទុកនូវការងារដែលលំបាកសម្រាប់ខ្លួន និងអនុវត្តសម្រចល្អរាល់ភារកិច្ចដែលសមូហភាពប្រគល់ឲ្យ។
ដំណាក់សុខាភិបាលបានអនុវត្តជោគជ័យ២ករណីពិបាកសម្រាលកូន “ម្តាយនិងកូនបានសុខសប្បាយ”។ ឃុំតឹងសុើង ធ្លាប់កើតមានសម្បុករោគគ្រុនឈាមកាលពីឆ្នាំ២០១៥ ប៉ុន្តែអាស្រ័យបានភូមិភាគអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការម្ចាស់ការបង្ការបង្រ្កាបជំងឺគ្រុនឈាម បានជានៅឆ្នាំ២០១៧ ឃុំតឹងសុើងមានអ្នកកើតជំងឺគ្រុនឈាមតែ៣ករណីប៉ុណ្ណោះ កាត់បន្ថយការកើតជំងឺគ្រុនឈាមជាង៩០% ដោយគ្មានករណីជំងឺគ្រុនឈាមកម្រិត២កម្រិត៣នោះឡើយ។ល។ សម្រេចបានលទ្ធផលខាងលើ គឺជាការរួមចំណែកយ៉ាងច្រើនរបស់ប្រធានដំណាក់សុខាភិបាលថាច់ហ្វាងដេ៕
សុើងម៉ាល័យ- សេរី