សមាគមកសិករគ្រប់លំដាប់ថ្នាក់នៅក្រុងកឹងធើ មានវិធានការឧបត្ថម្ភយ៉ាងជាក់ស្តែងអំពីដើមទុន ពូជដំណាំ សត្វចិញ្ចឹម វិទ្យាសាស្រ្តបច្ចេកទេស។ល។ ជួយឲ្យគ្រួសារកសិករជាច្រើនឈានឡើងលំនឹងជីវភាព។
ទម្រង់ដាំស្រកានាគសាច់ក្រហមរបស់លោកឌិញវាំុងសង នៅស្រុកថើយឡាយ
រកបានប្រាក់ចំណូលជាង២០០លានដុង/ឆ្នាំ។
ឆ្នាំ២០១៧ លោកង្វៀនវាំុងសាង នៅមណ្ឌលត្រាង-ថ១ សង្កាត់ថូកណូក ខណ្ឌថូកណូក វិនិយោគទុនសង់រោងសំណាញ់៥០០ម២ និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដើម្បីដាំបនែ្លជ្រះ ត្រូវបានឧបត្ថម្ភប្រាក់៣៦លានដុង និងណែនាំបច្ចេកទេសដាំដុះ។ បច្ចុប្បន្ន គាត់ផ្គត់ផ្គង់បន្លែបង្ការគ្រប់ប្រភេទដល់ទីផ្សារប្រមាណពី២-៣តោនរៀងរាល់ខែ ដោយតម្លៃពី៧.០០០ដល់១២.០០០ដុង/គីឡូក្រាម។ ប្រាក់ចំណូលនេះ ជួយឲ្យជីវភាពគ្រួសារគាត់សម្បូរធូរធារជាងមុន។ លោកង្វៀនវាំុងសាង គឺជាកសិករម្នាក់ក្នុងចំណោមកសិករត្រូវបានសមាគមកសិករ និងផ្នែកសមត្ថកិច្ចនានា ឧបត្ថម្ភដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ តាមប្រសាសន៍លោកដងវាំុងក្វឹង ប្រធានសមាគមកសិករខណ្ឌថកណូក ឲ្យដឹង៖ ដោយឡែកឆ្នាំ២០១៧ ទន្ទឹមនឹងប្រភពទុនប្រគល់ការពីធនាគារគោលនយោបាយ-សង្គម (មានគ្រួសារបុលចំនួន៣.៨៣៣ សរុបបំណុលបុល៧៤,៧ពាន់លានដុង) មូលនិធិឧបត្ថម្ភកសិករ ត្រូវបានរំសាយទុនជាង២,២ពាន់លានដុងដល់គ្រួសារចំនួន២២៣បុលផលិតកម្ម និងចិញ្ចឹមសត្វ។ អាស្រ័យហេតុនោះ ឆ្នាំកន្លងហើយ ខណ្ឌមានកសិករ៣៦គ្រួសារចាកផុតពីភាពក្រីក្រដោយចីរភាព”។
ក្នុងឆ្នាំ២០១៧ សមាគមកសិករស្រុកវិញថាញ់ ក៏បានទទួលការប្រគល់ការពីធនាគារគោលនយោបាយ-សង្គម ឲ្យប្រជាជន៥.១៨៤គ្រួសារបានបុលទុន ១០០,៤៥ពាន់លានដុង និងឧទ្ទេសនាមគ្រួសារចំនួន១៧២ បុលទុនពីធនាគារកសិកម្មនិងអភិវឌ្ឍជនបទ ដោយទឹកប្រាក់៥៥,៣៣ពាន់លានដុង ដើម្បីពង្រីកការផលិត។ ព្រមជាមួយនោះ សមាគមកសិករប្រកាសឲ្យបុល២,៧២ពាន់លានដុង ពីមូលនិធិឧបត្ថម្ភកសិករដល់គ្រួសារចំនួន១៩២បុលពង្រីកការផលិត។ ទន្ទឹមនឹងនោះ សមាគមកសិករស្រុកវិញថាញ់ ផ្តុំកម្លាំងចលនាកសិករផលិតទំនិញតាមទិសដៅចងសម្ព័ន្ធផលិតកម្ម និងប្រើប្រាស់ផលិតផល។ មកទល់ពេលនេះ ស្រុកបង្កើតសហករណ៍កសិកម្មបាន១៩ក្រុម មានសមាជិក៩៧៧នាក់ និងក្រុមសហការផលិត២៧៨ក្រុម មានសមាជិក១៣.៩៩៦នាក់ ចូលរួមផលិតលើវាលស្រែធំចំនួន៦៧។ លោកវ៉វាំុងបៃ ប្រធានសមាគមកសិករស្រុកវិញថាញ់ ឲ្យដឹង៖ “រាល់សហករណ៍និងក្រុមសហការផលិតសុទ្ធសឹងដំណើរការប្រកបដោយប្រសិទ្ធភាព។ សមាជិកសហករណ៍និងសមាជិកក្រុមសហការផលិតមានការងារធ្វើនិងរកបានប្រាក់ចំណូលលំនឹង”។
តាមប្រសាសន៍លោកឡេបាភឿក ប្រធានសមាគមកសិករក្រុង ដើម្បីបន្តលើកស្ទួយជីវភាពកសិករ ទន្ទឹមនឹងការឧបត្ថម្ភកសិករអភិវឌ្ឍផលិតកម្ម និងស្វែងរកច្រកចេញសម្រាប់កសិផល រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់គប្បីសហការជាមួយនឹងសមាគមកសិករបង្កើនការបង្រៀនរបរកសិកម្មស៊ីជម្រៅនិងរបរក្រៅកសិកម្ម; បង្កលក្ខណៈជូនកសិករគួបផ្សំនឹងទម្រង់ចម្ការឈើហូបផ្លែ ផ្សារភ្ជាប់នឹងទេសចរណ៍ដើម្បីបង្កើនប្រាក់ចំណូល។ ជំរុញដំណើរការអំពាវនាវអាជីវកម្មវិនិយោគទុនកសាងរោងចក្រ សហគ្រាសនៅតាមស្រុក ដើម្បីដោះស្រាយការងារធ្វើជូនពលករជនបទ ក្រោយពីបានបណ្តុះបណ្ដាលរបរដើម្បីបង្វែរពលករមកប្រកបរបរក្រៅកសិកម្មវិញ។ ទន្ទឹមនឹងនោះ បង្កើនការត្រួតពិនិត្យតាមហាងដេប៉ូ មូលដ្ឋានផលិតជីរថ្នាំការពាររុក្ខជាតិ។ល។ ជួយឲ្យកសិករកាត់បន្ថយការបង់ខាត អាស្រ័យប្រើប្រាស់ទំនិញគ្មានគុណភាព រងផលប៉ះពាល់ដល់ផលិតកម្ម៕
ធ្វីឃ្វេ-វិមាន