ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/05/2018 - 10:12

នា​យក​រដ្ឋ​មន្ត្រី​ង្វៀន​ស្វឹង​ភុក​:

វៀត​ណាម​ម្ចាស់​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា ស​មា​ហ​រណ​កម្ម​អន្តរ​ជាតិ​ ជា​មួយ​តំ​បន់​ GMS និង​ CLV

នា​យក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹងភុក រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​ប្រ​ទេស​នា​នា​ដែល​ជា​ស​មា​ជិ​ក នឹង​ជា​សហ​ប្រ​ធាន​នៃ​ស​ម័យ​ប្រ​ជុំ ពិ​ភាក្សា​គោល​ន​យោ​បាយ​នៃ​វេ​ទិ​កា​កំ​ពូល​ពា​ណិជ្ជ​កម្ម GMS ។ នេះ​គឺ​ជា​គំ​និត​មួយ​ដ៏​ឆ្លាស់​វៃ​របស់​វៀត​ណាម​ ទទួល​បាន​ការ​យល់​ព្រម​ពី​ប្រ​ទេស​នា​នា​ដែល​ជា​សមា​ជិក GMS ការ​គាំ​ទ្រ​ពី​ដៃ​គូធ​នាគា​រ​​អភិ​វឌ្ឍន៍​អា​ស៊ី ធនា​គារ​ពិ​ភព​លោក ASEAN និង​សហ​គមន៍​អា​ជីវ​កម្ម​។ តំ​ណាង​ទាំង​ឡាយ​បាន​ពិ​ភាក្សា​អំ​ពី​ស្ថាន​ភាព​ ស​មា​ហ​រណ​កម្ម​សេដ្ឋ​កិច្ច GMS បញ្ហា​ប្រ​ឈម​មុខ និង​កម្លាំង​ចល​ករ​ដើម្បី​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំ​បន់​ GMS។ បណ្តា​ទម្រង់​ពា​ណិជ្ជ​កម្ម​ថ្មី​-ទស្សនៈ​របស់​នា​រី​ផ្តើម​អា​ជីព​និង​អ្នក​ផ្តើម​អា​ជីព​វ័យ​ក្មេង​ មក​ពី​ប្រ​ទេស​នា​នា​នៅ​តំ​បន់ GMS; ផែន​ការ​យុទ្ធ​សាស្រ្ត​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឯក​ជន​។

លោក​នា​យក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹង​ភុក ថ្លែង​ការណ៍​នៅ​ក្នុង​អង្គ​ប្រ​ជុំ​។

ថ្លែង​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ​តំ​ណាង​ឲ្យ​រដ្ឋា​ភិ​​បាល​វៀត​ណាម នា​យក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹង​ភុក​ បាន​ស្វា​គមន៍​ការ​ចូល​រួម​យ៉ាង​កុះ​ករ​របស់​អា​ជីវ​ករ វិ​និ​យោ​គិន​ជិត​២.៦០០​នាក់ នៅ​ក្នុង​និង​ក្រៅ​តំ​បន់ ហើយ​បាន​សង្កត់​ធ្ងន់​ថា​កង​កម្លាំង​នេះ គឺ​ជា​ប្រ​ភព​នៃ​កម្លាំង​ចល​ករ​សំ​ខាន់​សម្រាប់​ជំ​រុញ​ល្បឿន​កំ​ណើន​សេដ្ឋ​កិច្ច​នៅ​តំ​បន់​មេ​គង្គ​។​

នា​យក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖​​ម​ហា​អនុ​តំ​បន់​ទន្លេ​មេ​គង្គ​បើក​ទូ​លាយ​ GMS គឺ​ជា​តំ​បន់​ដ៏​ធំ​មួយ​ដែល​មាន​ប្រ​ជា​ជន​ប្រ​មាណ​៣៤០​លាន​នាក់ រួម​មាន​៥​ប្រ​ទេស​គឺ​កម្ពុ​ជា​ ឡាវ​ មី​យ៉ាន់​ម៉ា ថៃ វៀត​ណាម និង​ខេត្ត​ចំ​នួន​២​គឺ​វ៉ឹង​ណាម​និង​ក្វាង​តៃ​នៃ​ប្រ​ទេស​ ចិន ដោយ​មាន​ទំ​ហំ ​GDP ស​រុប​ជាង​១,៣​ពាន់​លាន​ដុល្លារ​។ ប្រ​ការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពិត​មែន​តែ​ប្រ​ទេស​នា​នា និង​ដៃ​គូ​ថ្វី​ត្បិត​តែ​តូច​ហើយ​សក្តា​នុ​ពល​ក៏​មាន​កម្រិត​ពេល​ចង​សម្ព័ន្ធ​ ប៉ុន្តែ​បើ​សហ​ការ​យ៉ាង​ជិត​ដិត​ក្នុង​ក្រ​ប​ខ័ណ្ឌ​រួម GMS គឺ​អា​ច​បង្កើត​បាន​តំ​បន់​សេដ្ឋ​កិច្ច​រួមទី​ផ្សារ​រួម​; នាំ​មក​នូវ​កម្លាំង​ខ្ទរ​បូក​បន្ថែម​បើក​ឱ​កាស​សម្រាប់​​​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។

នា​យក​រដ្ឋ​មន្ត្រី បាន​សំ​ណូម​ពរ​ដល់​ប្រ​ទេស​នា​នា​ដែល​ជា​សមា​ជិក GMS គប្បី​ផ្តុំ​កម្លាំង​កែ​ប្រែ​ទម្រង់​ច្បាប់ អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ធន​ធាន​មនុស្ស អភិ​វឌ្ឍ​ទី​ផ្សារ​ក្នុង​ប្រ​ទេស;​​ជំ​​រុញ​ស​កមុ្ម​ភាព​ពា​ណិជ្ជ​កម្ម​ឆ្លង​ព្រំ​ដែន​; បន្ត​ការ​ចូល​រួម​ក្នុង​កម្រិត​តម្លៃ​ខ្ពស់​ក្នុង​សង្វាក់​តម្លៃ​នៅ​ក្នុង​តំ​បន់​និង​ពិ​ភព​លោក ឆ្លង​តាម​រយៈ​ក្រប​ខ័ណ្ឌ​សហ​ការ​សេដ្ឋ​កិច្ច និង​ពា​ណិជ្ជ​កម្ម​សេ​រី​ ។

អំ​ណះ​អំ​ណាង និង​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិ​បាល​វៀត​ណាម លោក​នា​យក​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រ​សាសន៍​ថា រដ្ឋា​ភិ​បាល​នឹង​ប្តេជ្ញា​កសាង​រដ្ឋា​ភិ​បាល​បច្ចេក​វិ​ទ្យា​អភិ​វឌ្ឍ​ ស​កម្ម​ភាព​​បំ​រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​។ វៀត​ណាម​ក៏​នឹង​បន្ត​ការ​កែ​លម្អ​បរិ​យា​កាស​អា​ជីវ​កម្ម​។ ខិត​ខំ​ដើម្បី​បង្កើតបរិ​យា​កាស​អា​ជីវ​កម្ម​ងាយ​ស្រួល ប្រ​កប​ដោយ​លក្ខណៈ​ប្រ​កួត​ប្រ​ជែង​និង​ឈាន​ដល់​កម្រិត​កំ​ពូល ASEAN និង​ឆ្ពោះ​​ទៅ​រក​ស្តង់​ដារ​ខ្ពស់​នៃ​ក្រុម OECD ។

នា​​យក​រដ្ឋ​មន្ត្រី​ បញ្ជាក់​ច្បាស់​ថា: វៀត​ណាម​នឹង​បន្ត​ម្ចាស់​ការ​ជម្រុញ​សមា​ហរ​ណ​កម្ម​ អន្តរ​ជាតិ​ជាមួយ​នឹង​តំ​បន់​ GMS និង CLV ព្រម​ទាំង​កំ​ណត់​ច្បាស់​ទិស​ដៅ​ឆ្នាំ​ ២០១៨​-២០​១៩ គឺ​ចុះ​ហត្ថ​លេ​ខា​និង​ផ្តល់​សច្ចា​ប័ន​ដាក់​បញ្ចូល​ក្នុង​សុ​ពល​ភាព​២​នៃ​អនុ​សញ្ញា ពា​ណិជ្ជ​កម្ម​សេ​រី​ជំ​នាន់​ថ្មី​ គឺ​អនុ​សញ្ញា CPTPP និង​អនុ​សញ្ញា EVFTA​ វៀត​ណាម​ - EU ទន្ទឹម​នឹង​នោះ ជម្រុញ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៃ FTA ចំ​នួន​១០ មាន​សុ​ពល​ភាព​និង​ជំ​រុញ​ការ​ចរ​ចារ​អនុ​សញ្ញា RCEP និង​អនុ​សញ្ញា​មួយ​ចំ​នួន​ឯ​ទៀត​។

យ៉ាង​​ណា​ក៏​ដោយ លោក​នា​យក​រដ្ឋ​មន្ត្រី​ក៏​បាន​ផ្តល់​ដំ​បូន្មាន​ ដើម្បី​កសាង​តំ​បន់ GMS រុង​រឿង​ចីរ​ភាព និង​ស​មា​ហរ​ណ​កម្ម ត្រូវ​ធា​នា​ឲ្យ​បាន​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព និង​កា​រ​ចុះ​សម្រុង​គ្នា។​ កំ​ណើន​ឆាប់​រហ័ស​ប៉ុន្តែ​ត្រូវ​តែ​ថែ​រក្សា និង​កា​រ​ពារ​បរិ​ស្ថាន​ជីវ​សាស្រ្ត​និង​ប្រ​ភព​ធន​ធាន​ធម្ម​ជាតិ ជា​ពិ​សេស​ការ​គ្រប់​គ្រង និង​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទឹក​ទន្លេ​មេ​គង្គ​ដ៏​មាន​តម្លៃ​ប្រ​កប​ដោយ​ចីរ​ភាព​៕

យោង​តាមៈ​ ទី​ភ្នាក់​ងារ​សារ​ពត៌​មាន​វៀត​ណាម

ចែករំលែកអត្ថបទ