ជនរួមជាតិខ្មែរនៅក្រុងប៊ិញមិញ ខេត្តវិញឡុង បានរួមចំណែកក្នុងការកសាងក្រុងជនបទថ្មីសម្រេចដោយជោគជ័យ។
ផ្លូវគមនាគមន៍ជនបទចូលទៅកាន់ឃុំដុងប៊ិញ។
ក្រុងបានប្រមូលផ្ដុំនូវប្រភពទុនជាច្រើនសម្រាប់កម្មវិធីអភិវឌ្ឍបូរីក្រុង ក្រុងប៊ិញមិញ។ ក្នុងនោះ ប្រភពកម្លាំងកសាងជនបទថ្មីលើភូមិសាស្រ្តទីក្រុង សរុបទឹកប្រាក់ជិត៨៨២ពាន់លានដុង។ ផ្ដើមពីនោះ សំណង់ជាច្រើនកសាងជាសារវន្តត្រូវបានដំណើរការកសាងលើភូមិសាស្រ្ត។ លេចធ្លោគឺផ្លូវគមនាគមន៍ថ្មីតភ្ជាប់ពីមណ្ឌលរដ្ឋបាលទីក្រុងដល់ផ្លូវង្វៀនវាំុងណាំ ជាដងផ្លូវស្នូលសំខាន់មានប្រវែងជាង១.៥០០ម៉ែត្រ។ បច្ចុប្បន្ន ប្រព័ន្ធគមនាគមន៍ផ្លូវគោកមានប្រវែងជិត២៣គីឡូម៉ែត្រ ក្នុងនោះ ស្ពានដែលសំខាន់ៗត្រូវបានកសាងយ៉ាងរឹងមាំ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្រុងសម្រេចបទដ្ឋានត្រូវតាមតម្រូវការរបស់ក្រុង។ ទន្ទឹមនឹងនោះ ៥/៥ឃុំ ក្រុងប៊ិញមិញមានហេដ្ឋារចនាសម្ព័ន្ធគមនា
គមន៍ឆ្លើយតបនឹងតាមតម្រូវការរបស់ឃុំជនបទថ្មី។ អ្នកស្រីង្វៀនធីថា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងប៊ិញ ឲ្យដឹង៖ “ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទរបស់ឃុំត្រូវបានក្រាលបេតុង ចាក់កៅស៊ូទាំងអស់ តភ្ជាប់ភូមិជាមួយនឹងដងផ្លូវសំខាន់ៗ ម៉្លោះហើយការលក់ដូរ ដឹកទំនិញសិស្សានុសិស្សទៅកាន់សាលាក៏មានភាពងាយស្រួល។ ជនរួមជាតិខ្មែរលើភូមិសាស្រ្តមានការព្រមព្រៀង រួមកម្លាំងកសាងសម្រេចជោគជ័យឃុំជនបទថ្មីដុងប៊ិញ”។
ជនរួមជាតិខ្មែរនៅដុងប៊ិញ រស់នៅប្រមូលផ្ដុំនៅឃុំចំនួន៣ ដូច៖ ដុងប៊ិញ ដុងថាញ់និងទ្វឹងអាងនិងសង្កាត់ចំនួនពីរគឺដុងទ្វឹងនិងកៃវ៉ោង។ នេះជាភូមិភាគងាយស្រួលក្នុងការដោះដូរទំនិញ។ ហេតុនោះ ជនរួមជាតិខ្មែរតែងចូលរួមទម្រង់រូបភាពសេដ្ឋកិច្ចកសិកម្មសម្បូរបែបនៅភូមិភាគ ដូច៖ ពោតដំណើបប៊ិញមិញ ស្ពៃសាឡាត់សងទ្វឹងអាង ក្រូចថ្លុងម៉ីហ្វា។ល។ ផ្តើមពីនោះ បាននាំមកនូវប្រាក់ចំណូលលំនឹង។ លោកវ៉ីទីវ៉ាល័យលេខាសាខាបក្សនិងជាប្រជាធានភូមិអង្គុលី១ ឃុំដុងប៊ិញ ឲ្យដឹង៖ “គ្រួសារជាច្រើនតែងចូលរួមផលិតកម្មដោយផ្ទាល់ ប្រសិនបេីធ្វើសេវាលក់ដូរបន្តិចបន្តួច ដូច៖ ទិញពោតមកស្ងោរលក់រាយ ទិញម៉ាក់ប្រាងលក់រាយមកវិញ។ល។ ក្បែរថ្នល់ឬនាំទៅកឹងធើបោះដុំឲ្យអ្នកលក់រាយ។ ពិតមែនតែលក់ដូរបន្តិចបន្តួច ប៉ុន្តែផ្ដល់ប្រាក់ចំណូលលំនឹងម៉្លោះហើយគ្រួសារជាច្រើនបានចាកផុតពីភាពក្រីក្រ។ អាស្រ័យដោយដងផ្លូវចូលទៅកាន់ភូមិរត់ម៉ូតូបានងាយស្រួល ម្ល៉ោះហើយការទិញដូរក៏ងាយស្រួលផងដែរ”។
អាស្រ័យដោយទីតាំងភូមិសាស្រ្តងាយស្រួល ម៉្លោះហើយក្នុងរចនាសម្ព័ន្ធGDP របស់ប៊ិញមិញ ផលិតកសិកម្មស្រូបអត្រាសន្ទភាពខ្ពស់ស្មើនឹង៣៩%; ពាណិជ្ជកម្ម សេវាកម្មស្រូបអត្រា៣៧% និងកសិ-នេសាទកម្មគឺនៅត្រឹម២៤%។ ភូមិរបរផលិតពពុះសណ្ដែកបំពង(ហ៊ូគី) របរផលិតទឹកគ្រឿងទេស តាវហ៊ូជូរធូប។ល។ ទាក់ទាញពលករជាច្រេីន។ បច្ចុប្បន្ន ទូទាំងក្រុងមានមូលដ្ឋានផលិតឧស្សាហកម្មសិប្ប-ឧស្សាហកម្មខ្នាតតូចជិត១ពាន់ ដោះស្រាយការងារធ្វើជូនពលករជិត៤.៥០០នាក់។ អាស្រ័យហេតុនោះ ពលករភូមិភាគមានការងារធ្វើលំនឹងបានជាអត្រាគ្រួសារក្រីក្រកាត់ចុះបន្ថយបណ្ដើរៗ ជារៀងរាល់ឆ្នាំ៕
ហាថាញ-ទីទុយ