12/04/2018 - 10:04

គំ​​រូ​​ក្នុង​​សហគមន៍

ឆ្នាំ​​២០១៧ ខេត្ត​សុក​ត្រាំង​បាន​ទទួល​ស្គាល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​​ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន​១៨៤​នាក់​។ អ្នកទាំង​នេះ “ជា​ស្ពាន​ត​ភ្ជាប់​” ជួយ​ភូមិ​ភាគ​ក្នុង​ការ​ផ្សព្វ​ផ្សាយ ចលនា​ប្រជា​​ជន​និង​សហគមន៍​ប្រជា​ជ​ន​តាំង ទី​លំ​នៅ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស​និង​គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ​ តួ​យ៉ាង​ដូច​លោក​ថាច់​សុើយ និង​លោក​សុើង​ណាត ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​...​។

លោកថាច់​សុើយ នៅ​ភូមិ​តា​អ៊ុង ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ កំ​ពុង​ថែ​ទាំ​គោ​ទឹក​ដោះ​។

ក្រោយ​ពី​ថ្ងៃ​រំ​ដោះ ឯក​ភាព​ទឹកដី ឆ្នាំ​១៩៧៥ លោកថា​ច់​សុ​ើយ នៅ​ភូមិ​តា​អ៊ុង ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង ចូលរួ​ម​បំ​ពេញ​ការ​ងារ​​ជា​កង​ឈ្លប​ភូមិ ក្រោយ​មក​ក៏​បាន​តែង​តាំង​ជា​ប្រ​ធាន​​កង​យោ​ធា​ឃុំ​វៀង​អាង ស្រុក​ម៉ី​ស្វៀង​។ ឆ្នាំ​១៩៨០ លោក​ថាច់​សុើយ ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​ថ្នាក់​មធ្យមសិក្សា​​នយោ​បាយ បន្ទាប់​ពី​ចប់​វគ្គ​សិក្សា​គាត់​ក៏​បាន​តែង​តាំង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនឃុំវៀង​អាង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ ស្រុក​ម៉ី​ស្វៀង​។ ទោះ​បី​ឋិត​ក្នុង​តួ​នា​ទី​ណា​ក៏​ដោយ លោក​សុើយ តែង​អនុ​វត្ត​សម្រេច​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ឲ្យ និង​បាន​ប្រ​ជា​ជន​ស្រ​ឡាញ់​រាប់​អាន​​រហូត​ដល់​ឆ្នាំ​១៩៨៨ លោក បាន​ថ្នាក់​លើ​ចាត់​បញ្ជូន​មកធ្វើ​ជា​អ​នុ​ប្រធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ម៉ីស្វៀ​ង ចាប់​ពី​ឆ្នាំ​១៩៩០​ រហូត​ដល់​ឆ្នាំ​១៩៩៧ ត្រូវ​បាន​ចាត់​បញ្ជូន​មក​ធ្វើ​លេ​ខា​បក្ស​ឃុំ​វៀង​ប៊ិញ ស្រុក​ម៉ី​ស្វៀង រហូត​ដល់​ចូល​និវត្តន៍​តាម​របប​។ លោក​ថាច់​សុើយ​ មាន​ប្រ​សាសន៍៖ “បន្ទាប់​ពី​ប្តូរ​មក​ភូមិ​ប្រ​ជុំ​ជីវ​កិច្ច​បក្ស ខ្ញុំ​មាន​ពេល​វេ​លា​ចូល​រួម​ការ​ងារ​សង្គម​បាន​ច្រើន តួ​យ៉ាង​ដូច​សហ​ការ​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ​វត្ត​ផ្តៅ​ពេន ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​រាប់​ពាន់​ម៉ែត្រ​ធ្វើ​ផ្លូវ​គមនា​គមន៍​ជន​បទ បច្ចុ​ប្បន្ន ផ្លូវ​នេះ​បាន​រដ្ឋ​បង្កើន​កម្រិត​ជា​ផ្លូវ​ដាន​។ ក្រៅ​ពី​នោះ ខ្ញុំ​នៅ​ទាំង​ចលនា​ប្រ​ជា​ជន​កសាង​ស្ពាន​ជន​បទ​ចំ​នួន​២០​ខ្សែ និង​ផ្លូវ​ដាន​រាប់​រយ​ម៉ែត្រ​បន្ថែម​ទៀត ដើម្បី​មា​មីង​ដឹក​ជញ្ជូន​កសិ​ផល​ក្មួយ​ៗ ទៅ​រៀន​មាន​ភាព​ងាយ​ស្រួល​ជាង​”។​

ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ការ​ងារ​សុ​ខុ​មាល​ភាព​សង្គម​នៅភូ​មិ​ភាគ លោក​ថាច់​សុើយ​ នៅ​ទាំង​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ចលនា​មា​មីង​ក​សិ​ករ​ប្រ​ឡង​ប្រ​ណាំង​ ពល​កម្ម​ផ​លិត​ពិត​មែន​តែ​គ្រួ​សារ​លោក​គ្មាន​ដី​ផលិត​កម្ម​ក៏​ដោយ ប៉ុន្តែ​ក្នុង​ទ្រុង​ដ​រាប​ណា​ក៏​មាន​ជ្រូក​មេ​២០ ក្បាល ជ្រូក​សាច់​១០០​ក្បាល នាំ​មក​ប្រាក់​ចំ​ណូល​លំ​នឹង​ជូន​គ្រួ​សារ​។ ក្រៅ​ពី​នោះ ជា​រៀង​រាល់​ឆ្នាំ គាត់​នៅ​ទាំ​ង​លក់​កូន​ជ្រូក​ឲ្យ​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ​ប្រ​មាណ​ពី​៨-១០​គ្រួ​សារ​។ ដោយ​សារ​តម្លៃ​ជ្រូក​នៅ​ទី​ផ្សារ​មិន​ទៀង​ទាត់ គាត់​ក្តោប​ក្តាប់​បាន​គោល​ការណ៍​របស់​រដ្ឋ​អំណាច​ភូមិ​ភាគ​ពង្រីក​ហ្វូង​គោ គឺ​ជា​ទិស​ដៅ​ដើម្បី​ប្រ​ជា​ជន​ចាក​ផុត​ពីភាព​ក្រី​ក្រ ក្នុង​នោះ មាន​គោ​ទឹក​ដោះ​ជា​ដើម ម៉្លោះ​ហើយ​លោក​ក៏​វិ​និ​យោគ​ទុន​ចិញ្ចឹម​គោ​ទឹក​ដោះ​ចំ​នួន​១០​ក្បាល គោ​បង្កាត់ស៊ីន​ចំ​នួន​១០​ក្បាល និង​ជួល​ដី​មា​មីង​ដាំ​ស្មៅ​១០​កុង​។ បច្ចុ​ប្បន្ន ជា​រៀង​រាល់​ថ្ងៃ គោ​កំ​ពុង​ផ្តល់​ទឹក​ដោះ​ចំ​នួន​៥​ក្បាល​ ប្រ​មាណ​បាន​៥០​គី​ឡូ​ក្រាម ដោយ​ថ្លៃ​លក់​១០.៥០០​ដុង​/គី ឡូ​ក្រាម​ បន្ទាប់​ពី​ទូ​ទាត់​រួច គាត់​នៅ​ចំ​ណេញ​ប្រ​មាណ​១០​លាន​ដុង​/ខែ​។ អា​ស្រ័យ​មាន​ចំ​ណេះ​ដឹង​ខាង​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​សត្វ ម៉្លោះ​ហើយ​លោក ថាច់​សុើយ​បាន​សមា​គម​កសិករ​ឃុំ​និង​ប្រ​ជា​ជន​ជ្រើស​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ចិញ្ចឹម​គោ​ទឹ​ក​ដោះ ​ឃុំ​វៀងអាង ដោយ​មាន​សមា​ជិក​ចំ​នួន​១២​នាក់ សមា​ជិក​ទាំង​នេះ ត្រូវ​បាន​លោក​ជួយ​ណែ​នាំ​ពី​របៀប​ថែ​ទាំ​និង​ឲ្យ​ចំ​ណី​គោ​ស៊ី​ឲ្យ​បាន​សម​ស្រប ដើម្បី​គោ​ផ្តល់​ទឹក​ដោះ​ច្រើន គុណ​ភាព​ល្អ លក់​បាន​តម្លៃ​ខ្ពស់​។ ដោយ​ការ​ប៉ិន​ប្រ​សប់​ក្នុងការ​ងារ​ផលិត​កម្ម លោក​បាន​នាំ​មក​នូ​វ​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​ជាង​២០០​លាន​ដុង​/ឆ្នាំ និង​រួម​ចំ​ណែក​យ៉ាង​ច្រើន​ជូន​ភូមិ​ភាគ​។

លោកសុើង​ណាត នៅ​ភូមិ​ព្រែក​ចេក ឃុំ​វៀង​អាង ស្រុក​​ត្រឹង​ដេ។​

ចំ​ណែក​លោក​សុើង​ណាត នៅ​ភូមិ​ព្រែក​ចេក ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង គាត់​ក៏​ជាកសិ​ករ​គំរូ ជម្នះ​លំ​បាក​ដើម្បី​ធ្វើ​មាន​ដែរ​។ គ្រួ​សារ​លោក​មាន​ដី​ស្រែ​២០​កុង ផលិត​ស្រូវ​២​រដូវ​/ឆ្នាំ គាត់​បាន​មន្ទីរ​កសិ​កម្ម​និង​អភិ​វឌ្ឍ​ជន​បទ​ខេត្ត​សុក​ត្រាំង ផ្តល់​ឯក​សារ​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស និង​បទ​ពិ​សោធន៍​ល្អ​ៗ​ជា​ច្រើន ពី​របៀប​ផលិត​ស្រូវគុ​ណ​ភាព​ខ្ពស់​និង​បាន​កម្មា​ភិ​បាល​កសិ​កម្ម​ណែ​នាំ​អនុ​វត្ត​លើ​អម្ពក​ស្រែ​របស់​ខ្លួន ហើយ​ក៏​ផ្សព្វ​ផ្សាយ​ឲ្យ​មា​មីង​ក្នុង​ភូមិ​អនុ​វត្ត​តាម​។ លោក​សុើង​ណាត ឲ្យ​ដឹង​៖ “ពី​មុន​នៅ​តំ​បន់​វៀង​អាង ធ្វើ​ស្រែ​ពុំ​សូវ បាន​ផល​ ប៉ុន្តែ​ក្រោយ​ពី​បាន​កម្មា​ភិ​បាល​កសិ​កម្ម​ណែ​នាំ ខ្ញុំ​ក៏អ​នុ​វត្ត​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ដំបូ​ង​បង្អស់​ក្នុង​ឃុំ ហើយ​ស្រូវ​ក៏​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​។ ទន្ទឹម​នឹង​ស្រូវ​ផ្តល់​ទិន្ន​ផលខ្ពស់ លក់​បាន​ថ្លៃ ម្យ៉ាងទៀ​ត​ពូជ​ស្រូវ​នេះ សម​ស្រប​នឹង​តំ​បន់​ដី​ចាប់​ជាតិ​ប្រៃ ម៉្លោះ​ហើយ​ពេលឃើញ ខ្ញុំ​ផលិត​ផ្តល់​ទិន្ន​ផល​ខ្ពស់​មា​មីង​ផលិត​តាម បច្ចុ​ប្បន្ន ទូទាំង​ឃុំ​វៀង​អាង​មាន​ផ្ទៃ​ដី​ប្រ​មាណ​ជាង​៨០​% ផលិត​ពូជ​ ស្រូវ​គុណ​ភាព​ខ្ពស់ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ខ្ពស់​ជូន​គ្រួ​សារ​និង​មា​មីង​នៅ​ភូមិ​ភាគ​”។ ក្រៅ​ពី​នោះ លោក​នៅ​​ទាំង​ជា​សមា​ជិកគណៈ​កម្ម​ការ​វត្ត​បឹង​ទន្សា ឃុំ​វៀង​អាង ពេល​ព្រះ​សង្ឃ គណៈ​កម្ម​ការវត្ត​បវារណា​ប្រាក់​កសាង​នូវ​សំ​ណង់​អ្វី​មួយ​ក្នុង​វត្ត​អា​រាម​គាត់​តែង​ខ្នះ​ខ្នែ​​ង​ចលនា មា​មីង​រួម​វិ​ភាគ​ទាន​ដោយ​មិន​រា​រែក​ឡើយ​។

លោក​ត្រឹង​ក្វឹក​អាង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ភូមិភាគ​គឺ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​​ស្នេ​ហា​ជាតិ រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ​ត្រូវ​បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុងជន​រួម​ជាតិ​ភាគ​តិច កំ​ពុង​ពង្រីក​បាន​ល្អ​នូវ​តួ​នា​ទី​ជា​ស្ពាន​ត​ភ្ជាប់​រវាង​ប្រ​ជា​ជន​និង​បក្ស រដ្ឋ​អំ​ណាច​និង​រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​។ ព្រម​ទាំង​ចលនា​ជន​រួម​ជាតិ​លើក​កម្ពស់​ស្មារ​តី​ប្រុងប្រ​យ័ត្ន​ ប្រ​ទះ​ឃើញ​ប​រិ​ហា​រឧក្រិដ្ឋ​ជន រក្សា​សន្តិ​សុខ​​សណ្តាប់​ធ្នាប់ រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ បំ​បាត់​ទម្លាប់​ឱន​ថយ​អបិយ​ជំ​នឿ ចូ​ល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ក​សាង​គ្រួ​សារវប្ប​ធម៌ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី ក្នុង​នោះ​មាន​លោក​ថាច់​សុើយ និង​លោក​សុើង​ណាត ជា​គំ​រូ​ដើម្បី​មា​មីង​ក្នុង​ភូមិ​ស្រុក​យក តម្រាប់​តាម​៕

                                            ត្រឿង​ផល​-មុ​នី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​សុើង​ណាត