12/04/2018 - 09:37

ភាព​វិ​វឌ្ឍ​នៅ​ភូមិ​ស្រុក

ដើម​ពី​គោល​ការណ៍ គោល​ន​យោ​បាយ​ត្រឹម​ត្រូវ ស្រប​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន​របស់​បក្ស​និង​រដ្ឋ​យើង​ ម្ល៉ោះ​ហើយ​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​របស់​ខេត្ត​សុក​ត្រាំង មាន​ជំ​ហាន​រីក​ចម្រើន ជីវ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ​។

ផ្ដើម​ពី​គោល​ន​យោ​បាយ​វិ​និ​យោគ​ទុន ម្ល៉ោះ​ហើយ​សា​លា​រៀន​នៅ​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​

រស់​នៅ​​កុះ​ករ​របស់​ខេត្ត​សុក​ត្រាំង ត្រូវ​បាន​កសាង​សម​រម្យ​។

ឆ្នាំ​២០១៧ ទូ​ទាំង​ខេត្ត​សុក​ត្រាំង​មាន​ប្រ​ជា​ជន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ចំ​នួន​១១​.២០​០​គ្រួ​សារ​ ក្នុង​នោះ ក៏​មា​​ន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​៥.០៣០​គ្រួ​សារ អត្រា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​របស់​ខេ​ត្ត​កាត់​បន្ថយ​នៅ​ត្រឹម​១៧,៩៥​% (ថយ​ចុះ​៥​%បើ​ប្រៀប​នឹង​​ចុង​ឆ្នាំ​២០១៦)។ តាម​ប្រ​សាសន៍​របស់​លោក​លី​សុ​ខា អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​៖ ល្បឿន​កាត់​បន្ថយ​ភាព​​ក្រី​ក្រ សម្រេច​លើស​ផែន​ការ​កំ​ណត់​នៃ​សេច ​ក្ដី​សម្រេច​ដែល​ខេត្ត​ដាក់​ចេញ គឺ​ដោយ​សារ​គោល​ន​យោ​បាយ​អា​ទិ​ភាព ឧបត្ថម្ភ​របស់​បក្ស​និង​រដ្ឋ​ក្នុង​ការ​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ឧបត្ថម្ភ​ទុន ផ្ទេរ​ជូន​បច្ចេក​ទេស​ ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​ ច្បាប់ ក៏​ដូច​ជា​ណែ​នាំ​​ប្រ​ជា​ជន​ចេះ​របៀប​ផលិត​កម្ម ចិញ្ចឹម​សត្វ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​ ។ល។​  ឆ្នាំ​២០១៧  ខេត្ត​បាន​វិ​និ​យោគ​ទុន​ជាង​១០០​ពាន់​លាន​ដុង​សម្រាប់​អភិ​វឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ មាន​ដូច​៖ គោល​ន​យោ​បាយ​ឧបត្ថម្ភ​ផ្ទះ ដី​សង់​ផ្ទះ ដី​ផលិត​កម្ម​ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ ភ្ជាប់​បណ្តាញ​ អគ្គិស​នី​ ទឹក​ប្រើ​ប្រាស់ ​ឧបត្ថម្ភ​បុល​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ជូន​ជន​ជាតិ​ខ្មែរ​រាប់​សិប​ពាន់​គ្រួ​សារ​។ល។ ជា​ពិ​សេស កម្ម​វិ​ធី​១៣៥ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល គឺ​ជា​ការ​វិ​និ​យោគ​ទុន​ប្រ​កប​ដោយប្រ​សិទ្ធ​ភាព​បំ​ផុត​។ ឆ្នាំ​២០១៧ ខេត្ត​សុក​ត្រាំង​បាន​ឧបត្ថម្ភ​ជិត​៦០​ពាន់​លាន​ដុង​ដល់​ឃុំ​តំ​បន់​លំ​បាក​ពិសេស មាន​ជន​រួម​ជាតិ​ខ្មែរ​រស់នៅ​កុះ​ករ ដើម្បី​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ចំ​នួន​៨៣ សំ​ណង់​មាន​ដូច ផ្លូវ​គមនា​គមន៍​ជន​បទ ធា​រា​សាស្រ្ត អា​គារ​ប្រ​ជុំ​ជីវ​ភាព​សហ​គមន៍; ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិ​ត​កម្ម​ ពិ​ពិ​ធកម្ម​រប​ររក​ស៊ី​ចិញ្ចឹមជី​វិត ពង្រីក​ទូ​លាយ​ទម្រង់​រូបភាព​កាត់​បន្ថយ​ភាព​ក្រី​ក្រ ព្រម​ជា​មួយ​នឹង​ការ​លើក​កម្ពស់​សមត្ថ​ភាព​កម្មា​ភិ​បាល​មូល​ដ្ឋាន​នៅ​ក្នុង​សហគមន៍​។ល​។​ ផ្ដើម​ពី​នោះ បាន​ជួយ​ជន​រួម​ជាតិ​ខ្មែរ​មាន​កន្លែង​រស់​នៅ​សុខ​សាន្ត លំ​នឹង​ជីវ​ភាព ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​។

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​តាម​ភូមិ​របស់​ឃុំ​វៀង​ប៊ិញ​ត្រូវ​បាន​កសាង​រាប​រលូន​។

ប៉ុន្មាន​ថ្ងៃ​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី ពេល​មក​កាន់​ភូមិ​តា​អុង ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​​ដេ ជា​ភូមិ​ដែល​មាន​ជនរួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៩៧%​ និង​ជា​ភូមិ​លំ​បាក​ពិ​សេស ទើប​ឃើញ​ច្បាស់​អំ​ពី​ភាព​ផ្លាស់​ថ្មី​នៃ​ភូមិ​នេះ​នា​បច្ចុប្បន្ន​។ លោក​គឹម​រ៉ុង លេ​ខា​សា​ខា​បក្ស ភូមិ​តា​អុង​ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ភូមិ​តា​អុង​សម្រេច​បាន​ដូច​សព្វ​ថ្ងៃ គឺ​អា​ស្រ័យ​គោល​ន​យោ​បាយ​ត្រឹម​ត្រូវ​របស់​បក្ស​និង​រដ្ឋ បាន​ឧបត្ថ​ម្ភ​ជូន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ទន្ទឹម​នឹង​នោះ ​សា​ខា​បក្ស​តែង​យក​ចិត្ត​ទុក​ដាក់ ពិ​សេស និង​ពង្រីក​បាន​តួ​នា​ទី​របស់​បក្ខ​ជន​ខ្មែរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​មាមី​ង​ខ្មែរ​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ពិ​សេស ផ្ដុំ​ប្រ​មូល​រាល់​គោល​ន​យោ​បាយ​របស់​បក្ស រដ្ឋ ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ ទន្ទឹម​នឹង​នោះ ចង្អុល​ការ​ដល់​បក្ខ​ជ​ន​ទាំង​ឡាយ​ត្រួត​ពិ​និត្យ​ ណែ​នាំ​ផលិត​កម្ម​និង​ខ្នះ​ខ្នែង​ផ្សព្វផ្សាយ​ដល់​កសិ​ករ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​។ អា​ស្រ័យ​មា​មីង​មាន​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ការ​ក្តាប់​យក​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ ជា​ពិ​សេស​គឺ​ផលិត​កម្ម​ស្រូវ​មាន​គុណ​ភាព​ខ្ពស់ ចិញ្ចឹម​គោ​ទឹ​​ក​ដោះ គោ​បង្កាត់​ស៊ីន​ ចិញ្ចឹម​ជ្រូក​។ល។ ម្ល៉ោះ​ហើយ ការ​ផលិត​សុទ្ធ​សឹង​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ ឆ្នាំ​២០១៦ ទូ​ទាំង​ភូមិ​មាន​គ្រួ​សារក្រី​ក្រ​ចំ​នួន​៩៣​គ្រួ​សារ មក​ទល់​សព្វ​ថ្ងៃ​ថយ​ចុះ​នៅ​ត្រឹម​៥​០​ប៉ុណ្ណោះ”​។ លោក​ថាច់​សយ នៅ​ភូមិ​តា​អុង ផ្ដើម​ពី​គ្រួ​សារ​​ក្រី​ក្រ​មួយ​ មាន​ដី​ត្រឹម​តែ​កន្លះ​កុង​សម្រាប់​សង់​ផ្ទះ ក្រោយ​រយៈ​ពេល​ច្រើន​ឆ្នាំ​ខ្នះ​ខ្នែង​រក​ស៊ី មក​ទល់​សព្វ​ថ្ងៃ​បាន​ក្លាយ​ជាគ្រួ​សារ​មួយ​ធូរ​ធារ​ក្នុង​ភូមិ​។ មិន​ត្រឹម​តែ​ធ្វើ​មាន​ធ្វើ​បាន​សម្រាប់​គ្រួ​សារ​ខ្លួន​ប៉ុណ្ណោះ លោក​ថាច់​សយ​នៅ​ទាំង​ចែក​រំ​លែក​របៀប​ធ្វើ​មាន​ដល់​មា​មី​ង​ក្នុង​ភូមិ​និង​ខ្នះ​ខ្នែង​ចលនា​មា​មីង​រួម​វិ​ភាគ​ទាន​កសាង​ជន​បទ​ថ្មី​ទៀត​ផង​។ 

ភូមិ​រ៉ាច​សេន ឃុំ​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៩៨​% ពី​មុន​ជា​ភូមិ​ក្រី​ក្រ​បំ​ផុត​របស់​ឃុំ។​ ទោះ​បី​ដូច្នោះ​​ក្តី  ក្រោយ​ពី​បាន​ទទួល​របប​គោល​ន​យោ បាយ​របស់​បក្ស​ រដ្ឋ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ប្រ​ជា​ជន​ជា​ជំ​ហាន​ៗ​បាន​លើក​កម្ពស់​។ ផ្ដើម​ពី​ភូមិ​មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​ជាង​៧០​%នៅ​ឆ្នាំ​២០០០ មក​ទល់​សព្វ​ថ្ងៃ​ថយ​ចុះ​នៅ​ក្រោម​៩​%។ លោក​ម៉ាយ​ថាញ់​កូវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ភូ ឲ្យ​ដឹង​៖ “ជា​ឃុំ​លំ​បាក​ពិ​សេស អា​ស្រ័យ​មាន​គោល​ នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ ពិ​សេស​គឺ​កម្ម​វិធី​១៣៥​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​​តំ​បន់​ជន​បទ មាន​ភាព​វិ​វឌ្ឍន៍​ ជីវ​ភាព​ប្រ​ជា​ជន​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​”។ មិន​ត្រឹម​តែ​វិ​និ​យោគ​ទុន​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​ប៉ុណ្ណោះ​ទេ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នៅ​ទាំង​វិ​និ​យោគ​ទុន ក​សាង​សា​លា​រៀន ដំ​ណាក់​សុ​ខា​ភិ​បាល​ផ្លូវ​គម​នា​គមន៍​ជន​បទ​ ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹក ភ្ជាប់​បណ្តាញ​អគ្គិស​នី​ចុះ​ទៅ​ជន​បទ​។ល។  លោក​តូ​ភិន នៅ​ភូមិ​រ៉ាច​សេន ឃុំ​ថាញ់​ភូ មាន​អា​យុជាង​៧៥​ឆ្នាំ ឲ្យ​ដឹង​៖ “កាល​នោះ ទូ​ទាំង​ភូមិ​សុទ្ធ​សឹង​ជា​ផ្លូវ​ដី ផ្ទះ​ប្រក់​ស្លឹក​ ប្រើ​ចង្កៀង​ប្រេង​កាត​។ល។ ឥ​ឡូវ​បាន​រដ្ឋ វិនិ​យោគ​ទុន​កសាង​គ្រប់​សព្វ​។ ផ្លូវ​បេ​តុង អគ្គិស​នី ទឹក​ស្អាត​ បាន​ត​ភ្ជាប់​ដល់​ផ្ទះ សា​លា​រៀន​មាន​ភាព​សម​រម្យ អ្នក​ក្រ​បាន​រដ្ឋ​គិត គូរ​សង់​ផ្ទះជូ​ន ផ្ដល់​ទុន​ធ្វើ​ការ​ងារ​រក​ស៊ី ដី​ផលិត​ស្រូវ​។ល។ ហេតុ​នេះ​នរ​ណា​ក៏​ខ្នះ​ខ្នែង​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​ដែរ​។ សម្លឹង​រួម​តំ​បន់​ជន​បទ​ឥ​ឡូវ​មិន​ប្លែក​ពី​ទី​ ក្រុង​ទេ”​។

តាម​ប្រ​សាសន៍​របស់​លោក​លី​សុ​ខា ឃុំ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​មាន​ជន​រួម​ជាតិ​ ខ្មែរ​រ​ស់​នៅ​កុះ​ករ ក្រោយ​រយៈ​ពេល​ច្រើន​ឆ្នាំ​អនុ​វត្ត​គោល​ន​យោ​បាយ​របស់​បក្ស​និង រដ្ឋ ដែល​វិ​និ​យោគ​ទុន ឃើញ​ថា​សា​លា​រៀន​​ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​កសាង​ដោយ​សុ​ី​ម៉ងត៍ ផ្លូវ​គម​នា​គមន៍​ជន​បទ​បាន​ចាក់​បេ​តុង និង​មា​ន​អគ្គិស​នី ទឹក​ស្អាត​ប្រើ​ប្រាស់​។ល។ ឆ្នាំ​២០១៨ ខេត្ត​ក៏​បាន​លើក​ជូន​គម្រោង​​អនុ​វត្ត​សេចក្ដី​សម្រេច​ចិត្ត​លេខ​២០៨៥/QĐ-TTg ចុះ​ថ្ងៃ​៣១/​១២/​២០១៦ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។ គម្រោង​មាន​ទុន​វិ​និ​យោគ​សរុ​ប​ជាង​៤៩០​ពាន់​លាន​ដុង សម្រាប់​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ដី​ផលិតកម្ម ផ្លាស់​ប្តូរ​មុខ​របរ​និង​ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​នៅ​រប៉េះ​របោះ​លើ ភូមិ​សាស្រ្ត​ខេត្ត​។ ប្រ​សិន​បើ​គម្រោង​បានផ្តល់​សច្ចាប័​ន នោះ​គឺ​ជា​ក្តី​រីក​រាយ​របស់​ជន​រួម​ជាតិ​ខ្មែរ ពិ​សេស​គឺ​គ្រួ​សារ​ក្រីក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​មាន​ឱ​កាស​ឈាន​ឡើង​ក្នុង​ជីវ​ភាព​៕

                ​​           យ្វី​អាញ់​-សេ​រី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ម៉ាយ​ថាញ់​កូវ