កសិករជាច្រើន នៅភូមិសាស្រ្តសង្កាត់៩ ក្រុងត្រាវិញ ខេត្តត្រាវិញ កំពុងយកចិត្តទុកដាក់ដល់ទម្រង់រូបភាពបណ្តុះផ្សិតអំបោះពណ៌ប្រផេះ។
បងថាច់សាង កំពុងណែនាំបច្ចេកទេសបណ្តុះផ្សិតអំបោះពណ៌ប្រផេះ។
អាចនិយាយបានថា ទម្រង់រូបភាពបណ្តុះផ្សិតអំបោះពណ៌ប្រផេះ ទោះបីមិនថ្មី ប៉ុន្តែងាយធ្វើបង់កម្លាំងថែទាំតិច ត្រូវការផ្ទៃដីមិនច្រើន សមស្របនឹងតំបន់ដីជាយក្រុង។ អនុសង្កាត់៩ ជាអនុសង្កាត់មួយក្នុងចំណោមអនុសង្កាត់ទាំងឡាយដែល បានសង្កាត់៩ជ្រើសរើសអនុវត្តទម្រង់រូប ភាពគំរូនិងរៀបចំបើកសិក្ខាសាលាណែនាំបណ្តុះផ្សិតអំបោះពណ៌ប្រផេះ បង្អែកលើទម្រង់រូបភាពមានស្រាប់របស់គ្រួសារបងថាច់សាង។ នៅក្នុងសិក្ខាសាលានេះ តាមការចែករំលែករបស់បងថាច់សាង ម្ចាស់គ្រួសារបណ្តុះផ្សិតអំបោះពណ៌ប្រផេះ ឲ្យដឹង៖ នេះគឺជាប្រភេទផ្សិតធ្វើជាអាហារ សម្បូរជីវជាតិមានរសជាតិផ្អែម ស្វិតត្រូវបានប្រើប្រាស់ច្រើននៅតាមភោជនីយដ្ឋាន និងអាចច្នៃបានទាំងអាហារសាប និងអាហារប្រៃ។ល។ នេះជាប្រភេទផ្សិតជ្រះ ពីព្រោះក្នុងដំណាក់ការបណ្តុះមាមីងគ្មានប្រើប្រាស់ជាតិគីមី ឬក៏ថ្នាំការពាររុក្ខជាតិអ្វីដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ។ ទន្ទឹមនឹងនោះ ផ្សិតអំបោះពណ៌ប្រផេះងាយស្រួលក្នុងការបណ្តុះ ចំណាយទុនតិច ឆ្លៀតយកពេលទំនេរថែទាំ។ នៅទីនេះដែរ បងថាច់សាងណែនាំបែបបទបច្ចេកទេស និងការបណ្តុះផ្សិតអំបោះពណ៌ប្រផេះជាជំហានៗ ដល់សមាជិកសមាគមកសិករ តាំងពីរបៀបថែទាំ ប្រមូលផល ស្រោចទឹករហូតដល់ការរក្សាទុកក្រោយពីប្រមូលផល។ល។ តាមរយៈនោះ ថវិកាសង់រោងបណ្តុះផ្សិតសម្រាប់ផ្ទៃដី១០០ម៉ែត្រការ៉េ ប្រមាណ៤,៥លានដុង បណ្តុះក្នុងរយៈកាលពី១៥-២០ថ្ងៃ អាចប្រមូលផលបាន បន្ទាប់ពីគិតចំណូលចំណាយរួច នៅចំណេញពី៣-៤លានដុង។ ចូលរួមក្នុងសិក្ខាសាលា តំណាងសមាគមកសិករក្រុងត្រាវិញ លោកថាច់សឿង អនុប្រធានសមាគមកសិករក្រុងត្រាវិញ ឲ្យដឹង៖ “ចំពោះទម្រង់រូបភាពរបស់គ្រួសារបងថាច់សាង សមាគមកសិករក្រុងត្រាវិញ ក៏បានធ្វើការពិនិត្យ និងវាយតម្លៃថាជាទម្រង់រូបភាពប្រកបដោយប្រសិទ្ធភាព។ ហេតុនេះ សមាគមកសិករក្រុងក៏បានប្តូរយោបល់ រួចទទួលបានការឯកភាពពីគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ ពង្រីកទម្រង់រូបភាព ដើម្បីបង្កើតក្រុមសហការផលិតជំនាញ បណ្តុះផ្សិតអំបោះ១ក្រុម”។
តាមប្រសាសន៍បងថាច់សាង ប្រាក់ចំណូលពីការបណ្តុះផ្សិតខ្ពស់ជាងបើប្រៀបនឹងទម្រង់រូបភាពផ្សេងៗ។ ការលំបាកនា បច្ចុប្បន្នគឺរកច្រកចេញ ម៉្លោះហើយពុំអាចបង្កើនបរិមាណ ដើម្បីបង្កើនប្រាក់ចំណូលបាន។ ចំណែកសមាគមកសិករសង្កាត់៩ បានឲ្យដឹង៖ បើសិនជាមាមីងកសិករនៅអនុសង្កាត់៩ចូលរួមបណ្តុះផ្សិតច្រើនគ្នានោះ សមាគមនឹងស្វែងរកវិធីសាស្រ្តសហការទាក់ទងរកច្រកចេញជូនមាមីង។ នៅចំពោះមុខ យើងខ្ញុំនឹងជ្រើសប្រមាណពី៣-៤គ្រួសារ អនុវត្តទម្រង់រូបភាពគំរូ។ ប្រសិនជាឃើញ រីកចម្រើន សមាគមនឹងបង្កើតក្រុមសហការផលិត បណ្តុះផ្សិតអំបោះពណ៌ប្រផេះ១ក្រុម។ បន្ទាប់ពីនោះ នឹងពង្រីកទម្រង់រូបភាពនេះទូលំទូលាយ៕
សុើងម៉ាល័យ-មុនី