26/03/2018 - 16:54

កម្លាំង​ប្រ​ជា​ជ​ន​ក្នុង​ការការ​ពារព្រំ​ដែន

រយៈ​ពេលកន្លង កង​ទ័ព​ការ​ពារ​ព្រំ​ដែន ខេត្ត​កាម៉ា​វ  ខ្នះ​ខ្នែង​ចូល​រួម​កសាង​ពង្រឹង ពង្រីក​មូល​ដ្ឋានន​យោ​បាយ​ ជួយ​ប្រ​ជា​ជនតំ​បន់​ព្រំ​ដែន​កាត់​បន្ថយ​ភាព​ក្រីក្រ បំ​បាត់​អនក្ខរ​កម្ម បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ ស្វែង​រក​ជំ​នួយ​សង្រ្គោះ​ម្ចាស់​ការ​តស៊ូ​ប្រ​យុទ្ធ​បង្ការ​បង្រ្កាប​រាល់​ឧក្រឹដ្ឋ​ជនលើ​តំ​បន់​ព្រំ​ដែន​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​ រួម​​ចំ​ណែក​យ៉ាង​សំ​ខាន់​ជា​មួយ​នឹង​កង​កម្លាំង​រក្សា​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​ស​មុទ្ររ​បស់​ខេត្ត​។

 

ឆ្នាំ​២០១៧ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្តរៀប​ចំ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​និង​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ ដល់​ប្រ​ជា​ជន​ជិត​១.០០០​នាក់ លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​។

រ​យៈ​ពេល​កន្លង នៅ​តំ​បន់​ខ្សែ​បន្ទាត់​ព្រំ​ដែន​ស​មុទ្រ​ខេត្ត​កា​ម៉ាវ ការ​ចល​នា​មហា​ជន​ចូល​រួម​ការ​ពារ​ព្រំ​ដែន​និង​ការចល​នា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ត្រូវ​បាន​បង្កើត​ឡើង​និង​ពង្រីក​ទូ​លំ​ទូលាយ​។ ទន្ទឹម​នឹង​នោះ រូប​ភាព​គ្រូ​បង្រៀន​ពាក់​សក្តិ​ខៀវ  គ្រូ​ពេទ្យ​ពាក់​សក្តិ​ខៀវ យុទ្ធ​ជន​ផ្សព្វ​ផ្សាយ​វប្ប​ធម៌ ពាក់​សក្តិ​ខៀវ​និង​កម្មា​ភិ​បាល​ឃុំ​ពាក់​សក្តិ​ខៀវ​។ល។​ បាន​ប្រ​ជា​ជន​ស្រ​ឡាញ់​រាប់​អាន​ ឧបត្ថម្ភ​គាំ​ពារ​។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ ​អំ​ពី​ការ​កសាង​ពង្រឹង​ពង្រីក​មូល​ដ្ឋាននយោ​បាយ​រឹង​មាំ និង​ជួយ​ប្រ​ជា​ជន​ពង្រី​ក​សេដ្ឋ​កិច្ច​-សង្គម​។ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នា​នា​ក៏​ធ្វើ​ជា​ម្ចាស់​រាប់​សិប​គម្រោង​ឧបត្ថម្ភ​ការ​ងារ​ធ្វើ កាត់​បន្ថយ​ភាព​ក្រី​ក្រ ចលនា​ប្រ​ជា​ជន​រួម​កម្លាំង​ពល​កម្ម​សង់​ផ្ទះ​រាប់​រយ​ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ នៅ​តំ​បន់​ព្រំ​ដែន ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​ឧប​ការ​គុណ ផ្ទះ​មិត្ត​រួមកង ​និង​សំ​ណង់​ប្រ​ជា​សុ​ខុ​មាល​ភាព​សង្គម​ជា​ច្រើន​ជូនប្រ​ជា​ជន​លើភូមិ​សាស្រ្ត​​ព្រំ​ដែន​ស​មុទ្រ​ គិត​ជា​ទឹក​ប្រា​ក់​សរុប​រាប់​សិប​ពាន់​លាន​ដុង​។

បច្ចុ​ប្បន្ន កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​រក្សា និង​ពង្រី​ក​បាន​នូវ​ប្រ​សិទ្ធ​ភាព​៤​គម្រោង​ឧបត្ថម្ភ​ការ​ងារ​ធ្វើ​ឲ្យ​ប្រ​ជា​ជន​ជិត​១០០​គ្រួ​សារ​បុល​ទុន ពង្រីក​សេដ្ឋ​កិច្ច ក​សាង​ទម្រង់​រូប​ភាព​ភូមិ អនុ​សង្កាត់ គ្មាន​ឧក្រឹដ្ឋ​កម្ម​និង​គ្មាន​បាប​គ្រោះ​សង្គម ក្រុម​នា​វា​សុ​វត្ថិ​ភាព​ចំ​នួន​១០​ក្រុម ដែល​មាន​កម្លាំង​ពី​១០០CV ឡើងទៅត្រៀមចេញទៅសមុទ្រ ចូលរួមក្នុង​ការ​ជំ​នួយសង្គ្រោះ​និង​ការពារ​អធិប​តេយ្យ​ព្រំ​ដែន​ស​មុទ្រ​។

លោក​វរ​សេនីយ៍ឯក ឡឿង​ហ្វាង​ដុង ស​មា​ជិក​គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ ឲ្យដឹង៖ ដើម្បី​អនុ​វត្ត​សម្រេច​ភារ​កិច្ច​ល្អ​ក្នុង​ការ​ការ​ពារ​ព្រំ​ដែន​នៅ​ពេល​ខាង​មុខ កង​ទ័ពការ​ពារ​ព្រំ​ដែន​ខេត្ត រៀប​ចំ​ផ្សព្វ​ផ្សាយ បញ្ជ្រាប​អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​រាល់​សេចក្តី​សម្រេច​​បទ បញ្ជា​របស់​បក្ស គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ អនុ​វត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្រោម​ការ​ដឹក​នាំ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស ខេត្ត  គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន  ពង្រីក​កម្លាំង​ចម្រុះ​នៃ​ខឿន​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន បន្ត​ការ​ផ្លាស់​ថ្មី​លើ​គ្រប់​វិ​ស័យ ព្រម​ៗ​គ្នា​រាល់​ការ​ងារ​ការ​ពារ​ព្រំ​ដែន​ ម្ចាស់​ការ​ក្តោប​ក្តាប់​ ស្ថាន​ភាព​ វិ​និច្ឆ័យ​បាន​ល្អ​នូវ​រាល់​ស​ភាព​ការណ៍ ដោយ​មិន​ទុក​ឲ្យ​អំ​ពី​អ​ស​កម្ម​កើត​ឡើង​ដោយ​ចៃ​ដន្យ​។ គ្រប់​គ្រង​ការ​ពារ​រឹង​មាំ ​អធិ​បតេ​យ្យ​ សន្តិ​សុខ​ព្រំ​ដែន​ស​មុទ្រ​របស់​ខេត្ត ខ្នះ​ខ្នែង​ចូល​រួម​កសាង​អង្គ​ភាព ភូមិ​សាស្រ្ត​រឹង​មាំ​លើ​គ្រប់​ជ្រុង​ជ្រោយ​...​៕

                       តាមៈ​កា​សែត​កា​ម៉ាវ​-មុ​នី

ចែករំលែកអត្ថបទ