26/03/2018 - 16:54

១២​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ងារ​នា​រី

បង​ស្រី​ង្វៀន​ធៀង​ង៉ា ទ​ទួល​ភារ​កិច្ច​ប្រ​ធាន​សា​ខា​សមា​គម​នា​រី​ជន​ជាតិ​ខ្មែរ សង្កាត់​ស្វឹង​​ខាញ់ ក្រុង​កឹង​ធើ អស់រយៈ​កាល​១២​ឆ្នាំ។​ បង​ស្រី​មាន​វិ​ធី​អនុ​វត្ត​ល្អ​ៗ​ដើម្បី​ជួយ​នា​រី​ជន​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ក​សាង​ជីវ​ភាព​សុ​ភ​មង្គល។​

គេ​ហដ្ឋាន​ថ្មី​របស់​គ្រួ​សារ​បង​ស្រី​ថាច់​ធី​ថៀង​។

ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​នា​រី​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​រូប​ក្នុងសា​ខា​ស​មា​គម​ អាច​យល់​បាន​នូវ​ការ​គោ​រព​ស្រ​ឡាញ់​របស់​ស​មា​ជិក​សម្រាប់​បង​ស្រី​ង្វៀន​ធៀង​ង៉ា។​ បង​ស្រី​លី​ធី​តាយ​ គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ បច្ចុ​ប្បន្ន​លក់​ដូរ​បន្តិច​បន្តួ​ច​នៅ​ផ្សារ​ស្វឹង​ខាញ់​ ឲ្យ​ដឹង​៖ “អា​ស្រ័យ​ដោយ​បង​ស្រី​ង៉ា​អូស​ទាញ​ទើប​កូន​ៗខ្ញុំ​ទាំង​ពីរ​នាក់​ល្អ​ត្រឹម​ត្រូវ​​ទៅ​រៀន​មុខ​​​រ​បរ និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ បច្ចុ​ប្បន្ន កូន​​​ៗ​អា​ច​រក​បាន​ប្រាក់​ចំ​ណូល​ ដើម្បី​ជួយ​គ្រួ​សារ​។ ខ្ញុំ​ក៏​បាន​បង​ស្រី​ឧទ្ទេសនាម​ចូល​ក្រុម​ធ្វើ​នំ​ប្រ​ជា​ប្រិយ​របស់​ភូមិ​ភាគ​ ដោយ​ជំ​នាញ​ធ្វើ​នំ​ឈ្នួល​រដូវ​បុណ្យ​ចូល​ឆ្នាំ អា​ពាហ៍​ពិ​​ពាហ៍​។ ឆ្នាំ​កន្លង​ហើយ គ្រួ​សារ​ខ្ញុំ​បាន​ជំ​នួយ​សង់​ផ្ទះ​មួយ​ខ្នង​គិត​ទឹ​ក​ប្រាក់​ជាង​៤០លាន​ដុង​។ មិន​ចំ​ពោះ​តែ​រូប​ខ្ញុំ​ទេ​ មាន​បង​ប្អូ​ន​ក្នុង​ខា​សា​ជួប​លំ​បាក​តែង​បាន​បង​ស្រី​ង៉ា ជួយ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ផង​ដែរ​”។​

 បច្ចុ​ប្បន្ន​សា​ខា​ស​មា​គម​នា​រី​ខ្មែរ​សង្កាត់​ស្វឹង​ខាញ់ មាន​សមា​ជិក​១៥២​នាក់​។ បង​ប្អូននារី​មាន​ការ​ងារ​លំ​នឹង​ជាង​៩០​%​។ សា​ខានិ​ង​រូប​​ប​ង​​ស្រី​ធៀង​ង៉ា​ផ្ទាល់​ ទទួល​បាន​លិ​ខិត​សរ​សើរ​ជាច្រើន​លើក​ពីសមា​គម​ចំ​ព្រោះ​ស្នា​ដៃ​ចលនា​ឆ្នើម​។ បងស្រីង៉ា​ ឲ្យ​ដឹង​៖​”​ខ្ញុំ​បំ​ពេញ​ការ​ងារ​នៅ​សង្កាត់​បាន​១៥​ឆ្នាំ​។ ដំ​បូង​ខ្ញុំ​ជា​គ្រូ​ពេទ្យ​​​ដំ​ណាក់​សុ​ខា​ភិ​បាល​ កម្មា​ភិ​បាល​ស​មា​​គម​កាក​បាទ​ក្រ​ហម​សង្កាត់​ ម៉្លោះ​ហើយ​មាន​ឱ​កាស​ជិត​ស្និទ្ធ​ និង​ក្ដាប់​បាន​នូវ​ការ​លំ​បាករបស់ប​ង​ប្អូន​នា​រី​​ជនរួមជាតិ​ខ្មែរ។ ក្រោយ​ពី​បាន​ប្រគ​ល់​ភារ​កិច្ច​ជា​ប្រ​ធាន​សា​ខា​សមា​គម​សហ​​ពន្ធ​​​នា​រី​សង្កាត់​ស្វឹង​ខាញ់ ខ្ញុំ​ស្នើ​សុំ​បង្កើត​សា​ខា​ដោយ​ឡែក​សម្រាប់​បង​ប្អូន​នា​រី​ជន​រួម​ជាតិ​ខ្មែរ​ និង​បាន​ថ្នាក់​លើ​យល់​ព្រម​បង្ក​លក្ខណ​សម្បត្តិ​ជូន​សាខា​​សមា​គម​ដំ​ណើរ​ការ​។ ឆ្នាំ​កន្លង​ហើយ សា​ខា​សមា​គមនា​រី​ជន​រួម​ជាតិ​ខ្មែ​រ​​សង្កាត់​​ស្វឹង​ខាញ់​សង់​ផ្ទះ​ថ្មី​ចំ​នួន​២​ខ្នង ស​​រុ​ប​ទឹក​ប្រាក់​ជាង​៩០​លាន​ដុង​។ ថ​វិ​កា​ទាំង​នេះ បាន​មក​ពី​ការ​ចលនា​ខាង​ក្រៅ​”។ ក្រៅពី​ការ​ចលនា​សង់​ផ្ទះ​ជូន​សមា​ជិ​ក បងស្រី​​ង៉ា​នៅ​​ទាំ​ង​​ចលនា​អា​ជីវ​កម្ម​ធំ​ៗ ម្ចាស់​មូល​ដ្ឋាន​ផលិត​ទទួល​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ចូល​ធ្វើ​ការ​ក្នុង​មូល​ដ្ឋាន​បោះ​ពុម្ព បិទ​គម្រប​ដប​ទឹក​សុទ្ធ បញ្ចូល​និង​បិទ​ស្លាក​ផលិត​ផល​។ល។ បង​ស្រី​ង៉ា​ ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ “បង​ប្អូន​នារី​ខ្មែរ​មាន​ការ​ឧស្សាហ៍​ព្យា​យាម ស្មោះ​ត្រង់​ម៉្លោះ​ហើ​​យមូល​ដ្ឋាន​នា​នាតែងឲ្យ​តម្លៃ​ខ្ពស់​។ ធ្វើការមួយរយៈបងប្អូនបានបង្កើនប្រាក់ខែ ឧទ្ទេស​នាម​ធ្វើ​ការ​បន្ថែម​នៅ​កន្លែង​ដ​ទៃ​ទៀត​។ អា​ស្រ័យ​ហេតុ​នេះ ក្រុម​ចង​សម្ព័ន្ធ​ធ្វើ​ការ​ងារ​ផ្ទះ បច្ចុប្បន្ន​កំ​ពុង​ដំ​ណើ​ការ​ប្រ​កប​ដោយប្រ​​សិទ្ធ​ភាព​។ ជា​រៀង​រាល់​ឆ្នាំ សា​ខា​សមា​គម​បង្ក​ការ​ងារ​ធ្វើ​ជូន​បង​ប្អូន​នា​​រី​ជាង​២០០​លើក​នាក់​។ ចំ​ពោះ​ក្រុម​ចង​សម្ព័ន្ធ​ធ្វើ​នំ​ប្រ​ជា​ប្រិយ​-គឺ​ជា​នំ​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​បង្កើត​ឡើង​នៅឆ្នាំ​២០១៧ តែង​ដំ​ណើរ​ការ​បាន​លំ​នឹង​ ហើយ​មាន​ការ​លក់​ដុំ​និង​កុម្មង់​ទិញ​កន្លែង​លក់រាយ​ជាច្រើន​ទៀត​”៕​

                             ថាញ់​ភូ​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​លី​ធី​តាយ​