26/03/2018 - 16:54

ពង្រីកហ្វូង​បសុ​សត្វ

ដោយ​មាន​ប្រៀប​គឺ​ប្រាក់​ចំ​ណាយ​វិ​និ​យោគ​ទុន​តិច តម្លៃលក់ចេញ​លំ​នឹង ម្ល៉ោះ​ហើយ ហ្វូង​បសុ​សត្វ​កំ​ពុង​មាន​និន្នា​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​នៅ​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់នៅកុះក​រ​នៅ​ក្រុងកឹង​ធើ​។

ហ្វូង​ទា​សាច់​របស់​បង​ថាច់​សាញ ឃុំ​ថើយ​ដុង​ ស្រុក​កើ​-ដ​។

គ្រួ​សារ​បង​លី​កួ ទើ​ប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​របស់​ឃុំ​ដុង​ថាំង ឲ្យ​ដឹង​៖ “ ពី​មុន​នេះ ខ្ញុំ​ចិញ្ចឹម​ទា​ឲ្យ​ស៊ី​តាម​វាល​ស្រែ ប៉ុន្តែ​រយៈ​ពេល​ជិត​ៗ​នេះ ដោយ​សារ​ទា​ល​ក់​បាន​ថ្លៃ ថែម​ទាំង​គ្មាន​កើត​ជំ​ងឺ​ឆ្លង​រាល​ដាល បាន​ជា​គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​ទា​ខួប​ឆ្នាំ​។ ទ្រង់​ទ្រាយ​នៃការ​ចិញ្ចឹម​តូច​ តែ​ដោយ​សារ​ចេះ​ប្រើ​ប្រាស់ចំ​ណី​ដែល​មាន​ស្រាប់ ម្ល៉ោះ​ហើយរក​បាន​ប្រាក់​ចំ​ណេញ​ច្រើន​បង្គួរ។ រ​ដូវបុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​កន្លង​ហើយ ខ្ញុំ​លក់​ទា​ជាង​២០០ក្បាល​  ចំ​ណេញ​ប្រ​ហែល​៦​លាន​ដុង​”។  ខែ​កន្លង​ហើយ​​ ទាល​ក់​ក្នុង​តម្លៃ​ពី​៣០​ដល់​៣៥ពាន់​ដុង​/គី​ឡូ​ក្រាម ច្រក​នាំ​ចេញ​លំ​នឹង​បង្គួរ​។ ហ្វូង​ទា​ចិញ្ចឹម​មួយ​លើក​ៗ​ចំ​នួន​១០០​ក្បាល​ ទា​ចាប់​លក់​មាន​ទម្ងន់​៣,៥​គីឡូ​ក្រាម/ក្បាល ក្រោយ​រយៈ​ពេលចិញ្ចឹម​៦០ថ្ងៃ​ មា​មីង​ចំ​ណេញ​ប្រ​ហែល​ពី​៣​ដល់​៣,៥លាន​ដុង។ មាន​គ្រួ​សារ​ជា​ច្រើន​ដោយ​សារ​គ្រប់​គ្រង​ ប្រ​ភព​ចំ​ណី​បាន​ល្អ កាត់​បន្ថយ​បង់​ខាត​ពូជ​ ហ្វូង​ទា​ធាត់​ធំ​ស្មើ រក​បាន​ប្រាក់​ចំ​ណេញ​ជិត​៤​លាន​ដុង​/១០០ក្បា​ល។​ ក្នុង​ស្ថាន​ភាព​តម្លៃ​ជ្រូក​មិន​លំនឹង​ដូច​សព្វ​ថ្ងៃ ចិញ្ចឹម​គោ ព​ពែ​មាន​រយៈ​ពេល​យូរ​និង​ត្រូវ​កា​រ​ដើម​ទុន​ច្រើន​ ការ​ចិញ្ចឹម​ប​សុ​សត្វ​ក្លាយ​ជា​ជម្រើស​ដែល​​មាន​លក្ខណៈ​សេដ្ឋ​កិច្ច និង​សុ​វត្ថិ​ភាព​ខ្ពស់​សម្រាប់​មា​មីង​ខ្មែរ​។

ទោះ​បី​ដូច្នោះ​ក្តី ដើម្បី​រក​បាន​ប្រាក់​ចំ​ណេញ និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ចិញ្ចឹ​ម​ខ្ពស់​ដូច​សព្វ​ថ្ងៃ ​មា​មីង​បាន​ផ្លាស់​ប្តូរ​របៀប​ចិញ្ចឹម​​តាម​បែប​បុ​រាណ មក​ចិញ្ចឹម​ត្រូវ​តាម​បែបប្រើ​បច្ចេក​ទេស​។ អ្នក​ចិញ្ចឹម​បាន​ផ្លាស់​ប្តូរ​ជា​បណ្តើរ​ៗនូវ​គំ​និតចិញ្ចឹម​វិ​បុល​វប្បក​​ម្ម តាម​ទស្សនៈ​“ទេវ​តា​បង្កើត ​ទេ​វ​តា​ចិញ្ចឹម​”។ ជាក់​ស្តែង មា​មីង​បាន​ផ្លាស់​ប្តូរ​ពី​ការ​ចិញ្ចឹម​ពូជ​​ទា​ស្រុក​មក​ចិញ្ចឹម​ពូជ​ទា​សាច់ ដោយ​សារ​ផ​លិត​ផលមាន​ទម្ងន់​ច្រើន ប្រ​ភព​ពូជ​សុ​វត្ថិ​ភាព​។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​ការអនាម័យ រម្ងាប់​មេ​រោគ​ទ្រុង ឧប​ករណ៍​ដាក់​ចំ​ណី​ក៏​ត្រូវ​អនុ​វត្ត​ជា​ប្រ​ចាំ​។ ទា​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​គ្រប់​សព្វ​តាម​កាល​បរិ​ច្ឆេទ អា​ស្រ័យ​ហេតុ​នោះ ការ​ខូច​ខាត​មាន​អត្រា​ទាប​ គឺ​ពី​១ ​ដល់​២​%ប៉ុណ្ណោះ។ ចំ​ណែក​បង​លី​វ​វុា​ំង​ហុើង នៅ​ឃុំ​ដិញ​ម៉ូង ស្រុក​ថើយ​ឡាយ ឲ្យ​ដឹង​៖ ខ្ញុំ​ជ្រើស​ចិញ្ចឹម​មាន់ ពី​ព្រោះ​អាច​បង្កើន​ទ្រង់​ទ្រាយ​ ហើយ​អាច​ធា​នា​ច្រក​នាំ​ចេញ និង​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួសា​រ​។ ជា​មួយ​នឹង​តម្លៃ​ដូច​សព្វ​ថ្ងៃ លក់​មាន់​ប្រ​មាណ​១០០​ក្បាល អ្នក​ចិញ្ចឹម​អាច​រក​ប្រាក់​ចំ​ណេញ​បាន​ប្រ​ហែល​៣​លាន​ដុង​”​។

លោក​ង្វៀន​ត្រុង​ធ្វី ប្រ​ធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជនឃុំ​ដុង​ថាំង អះ​អាង​៖ ជា​មួយ​នឹង​ស្ថាន​ភាព​ចិញ្ចឹម​បសុ​សត្វ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព រយៈ​ពេល​កន្លង រដ្ឋ​អំ​ណាច​ឃុំ​បន្ត​ការ​ជំ​រុញ​ទឹក​ចិត្ត ឧបត្ថម្ភ​មា​មីង​បើក​ទូលា​យទ​ម្រង់​រូប​ភាព​ចិញ្ចឹម​។ ថ្វី​បើ​ដូច្នោះ​ក្តី ឃុំ​នៅ​តែ​រំ​លឹក​មា​មីង​បង្កើន​ការ​ចិញ្ចឹម​ខណៈ​ពេល​ធា​នា​បាន​ច្រក​នាំ​ចេញ ក៏​ដូច​ជា​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ បំ​ពេញ​បន្ថែម​ចំ​ណេះ​ដឹង ដើម្បី​បង្កើន​ការ​ចិញ្ចឹម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ជៀង​វាង​ស្ថាន​ភាព​បង្កើន​ហ្វូង​ឆាប់​ពេក ជា​ហេតុ​ញុាំ​ង​ឲ្យ​ទំ​និញ​លក់​មិន​ដាច់​ ”​៕

                                 ថាញ់ភូ​-​សេ​រី

ចែករំលែកអត្ថបទ