19/03/2018 - 16:35

ភូមិ​ម្ដុំ​ត្បូង​កំ​ពុង​អភិ​វឌ្ឍ

ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ម្ដុំ​ត្បូង ឃុំ​ចូវ​ដៀង​ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ បាន​រៀប​ចំ​ត្រៀម​បម្រុង​​ទ​ទួល​​​​អំ​​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជន​រួម​ជាតិ​ខ្មែរ​ ជា​មួយ​នឹង​ភាព​វិវឌ្ឍន៍​យ៉ាង​ស​កម្ម​។
 

ផ្លូវ​ចូល​ទៅ​ភូមិ​ម្ដុំ​ត្បូង​បាន​ក្រាល​នៅ​កៅ​ស៊ូ​រា​បរ​លូន​។

និ​យាយ​អំ​ពី​ការ​វិវឌ្ឍន៍​នៃ​ភូមិ​ម្ដុំ​ត្បូង លោក​ថាច់​ថន លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ឃុំ​ចូវ​ដៀង​ គូស​បញ្ជាក់​៖ “​អា​ស្រ័យ​លក្ខណៈ​​​ពិ​សេស​ជា​ភូមិ​ក​សិ​កម្ម និង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៨២​% ម្ល៉ោះ​ហើយ​គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​ប្រ​ជា​ជន​ភូមិ​បាន​ជម្រុញ​មាំ​ការ​ងារ​ឃោស​នា​និង​រួម​ជា​មួ​យ​នឹង​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ ពិ​សេស​គឺ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ក​សិ​កម្ម​។ល។ បច្ចុ​ប្បន្ន ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​ភូមិ​ម្ដុំ​ត្បូង​បាន​កើន​ឡើង​លំ​នឹង  ចំ​ណូល​សេដ្ឋ​កិច្ច​កើន​ខ្ពស់​​អា​ស្រ័យ​បាន​បង្វែរ​មក​ដាំ​ដំ​ណាំ​ហូប​ផ្លែ ដំ​ណាំ​រួម​ផ្សំ​និង​ចិញ្ចឹម​សត្វ​”។ លោក​ហ្វិញ​ក្វាង​ហឿង នៅ​ភូមិ​ម្ដុំ​ត្បូង បាន​ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ ៤​ឆ្នាំ​មុន​នេះ ប្រ​ជា​ជន​ក្នុង​ភូមិ​នៅ​ជួប​លំ​បាក​ច្រើន ប៉ុន្តែ​ចាប់​ពី​ពេល​ប្រ​ជា​ជន​បាន​បង្វែរ​រចនា​សម័្ពន្ធ​ផ​លិត​កម្ម​ដូច​៖ ដាំ​ក្រូច​ពោធិ៍​សាត់​ ម្ទេស​ខ្មាំង​ និង​ដំ​ឡូង ត្រាវ​។ល។ ឃើញ​ថា​ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន​កើន​ឡើង​។ ដោយ​ឡែក​ប្រ​ជា​ជន​គ្មាន​ការ​ងារ​ធ្វើ​ក៏​បាន​ចូល​ធ្វើ​ការ​តាម​ក្រុម​ហ៊ុន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ម្ល៉ោះ​ហើយ​ក៏​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ គ្រួសា​រ​ខ្ញុំ​មាន​ដី​ស្រែ​១​ហិក​តា ឆ្នាំ​២០​១៦​ គ្រួ​សារ​បាន​បង្វែរ​ដី​ស្រែ​​០,៦ហិក​​​តា​មក​ដាំ​ក្រូច​ពោធិ៍​សាត់​វិញ​។ បច្ចុ​ប្បន្ន ក្រូច​ពោធិ៍​សាត់​បាន​ផ្តល់​ផ្លែរ​ដូវ​ដំ​បូង ខ្ញុំ​រំ​ពឹង​ថា​ប្រាក់​ចំ​ណូល​បាន​ប្រ​មាណ​២០​លាន​ដុង​/​កុង​​/ឆ្នាំ​។ ម៉្យាង​ទៀត​ឃើញ​ថា ក្រូច​ពោធិ៍​សាត់​មាន​​ភា​ព​សម​ស្រប​នឹង​ដី​នៅ​ទី​នេះ​”។

គ្រួ​សារ​លោក​សេី​ុង​ឌឹក គឺ​ជា​គ្រួ​សារ​មួយ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​របស់​ភូមិ​ក្នុង​ឆ្នាំ ២០​១៧​ គ្រួ​សារ​លោក​មាន​ដី​ស្រែ​៤​កុង ប៉ុន្តែ​អា​ស្រ័យ​លោក​បង្វែរ​ពី​ធ្វើ​ស្រែ​​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​២​កុង បាន​នាំ​មក​ប្រាក់​ចំ​ណូល​ជា​រៀង​រាល់ឆ្នាំ​ប្រ​មាណ​៣០​លាន​ដុង​។ លោក​សេីុងឌឹក បាន​ឲ្យ​ដឹ​ង​៖” ប្រ​សិន​បើ​យើង​ច្បាម​តែស្រូវ​​ក្នុង​​មួយ​​ឆ្នាំ​​ផលិត​​៣​​រដូវ ក្រោយ​​​ពី​​គិត​ប្រាក់​​​ចំ​ណាយ​រួច​ស្រេច នៅ​ចំ​ណេញ​បាន​ត្រឹម​តែ​១,៥​លាន​ដុង​/រដូវ​/កុង​។ អា​ស្រ័យហេតុ​នោះ ចាប់​ពី​ឆ្នាំ​២០១៥​មក​ដល់​សព្វ​ថ្ងៃ ខ្ញុំ​បាន​បង្វែរ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​២​កុង ផ្ទៃ​ដី​នៅ​​សល់​ប៉ុន្មាន​ធ្វើ​ស្រែ​គ្រាន់​ហូប​”។

តាម​ប្រ​សាសន៍​បង​ហ្វិញ​វាំុ​ង​ភឿង អ​នុប្រ​ធាន​គណៈកម្ម​ការ​ប្រ​ជា​ជន​ភូមិ​ម្ដុំ​ត្បូង​ ឲ្យ​ដឹង​៖​”​ ទូ​ទាំង​ភូមិ​មាន​ផ្ទៃ​ដី​ជិត​១៤​ហិក​តាបាន​ដាំ​​ក្រូច​​ពោ​ធិ៍​​សាត់ និង​មាន​ផ្ទៃ​ដី​១៥​ហិក​តា ជំ​នាញ​ដាំ​ដំ​ណាំ​រួម​ផ្សំ ប្រាក់​ចំ​ណូល​ពី​ការ​ដាំ​ក្រូច​បាន​ពី​៥០​ដល់​៦០​លាន​ដុង​/កុង​/ឆ្នាំ រី​ឯ​ប្រាក់​ចំ​ណូល​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​បាន​ពី​១៥​ដល់​២០​លាន​ដុង​/កុង​/ឆ្នាំ​។ អា​ស្រ័យ​លក្ខណៈ​ ទឹ​ក​សម្រាប់​ស្រោច​ស្រព​ក្នុង​ការ​ផលិត​ត្រូវ​បាន​ធា​នា​ហេតុ​នោះ​ទិន្ន​ផល​ស្រូវ​សម្រេច​មធ្យម​ភាគ​៧​តោន​/ហិក​តា (​ខ្ពស់​ជាង​កម្រិត​មធ្យម​ភាគ​រួម​របស់​ឃុំ​ប្រ​មាណ​ពី​០,៧​ដល់​0,៧​តោន​/ហិក​តា)​។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​ខ្មែរ​ក្នុង​ភូមិ​មាន​ការ​វិ​វឌ្ឍន៍ អត្រា​គ្រួសា​រ​ក្រី​ក្រ​របស់​ភូមិ​ថយ​ចុះ​នៅ​ក្រោម​៦​%។​ ឆ្នាំ​២០១៥ ភូមិ​ម្ដុំត្បូ​ង បាន​ចាក​ផុត​ពី​ភាព​ភូមិ​លំ​បាក​ពិ​សេស​”៕

                     ម៉ា​ល័យ​-សុ​ផន​

 

ចែករំលែកអត្ថបទ