ចាប់ពីខែមីនា ឆ្នាំ២០១៨ មន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ចក្រុងកឹងធើ សហការជាមួយគណៈជនជាតិក្រុង ផ្សព្វផ្សាយគម្រោង ”បង្រៀនវិជ្ជាជីវៈនិងអក្សរខ្មែរជូនជនរួមជាតិខ្មែរ”។ គម្រោងត្រូវបានអនុវត្តនៅខ័ណ្ឌអូរម៉ូង ស្រុកកើ-ដនិងថើយឡាយ តំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។ ចំនួនទឹកប្រាក់សម្រាប់គម្រោងគឺជាង២០០ពាន់លានដុង ក្នុងនោះ ថវិកាភូមិភាគជិត១០០ពាន់លានដុង ក្រៅពីនោះ កៀរគរពីប្រភពផ្សេងៗ ។
មូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទាំងឡាយ បានឆ្លើយតបតម្រូវការវិជ្ជាជីវៈជូនពលករជនបទ។
លោកចូវហោងថាយ អនុប្រធានមន្ទីរការងារ- យុទ្ធជនពិការនិងសង្គមកិច្ចក្រុងកឹងធើ ឲ្យដឹង៖ ទិសដៅរបស់គម្រោងក្នុងឆ្នាំ២០១៨ ក្រុងនឹងបើកវគ្គបង្រៀនវិជ្ជាជីវៈកម្រិតបឋមចំនួន៦០ថ្នាក់ ដោយមានមុខរបរចំនួន៥០ប្រភេទ សម្រាប់បណ្តុះបណ្តាលជូនពលករខ្មែរក្នុងអាយុពលកម្មដែលមិនទាន់ឆ្លងកាត់ការបណ្តុះបណ្តាល និងមានតម្រូវការរៀនវិជ្ជាជីវៈប្រហែល៧០០នាក់; ព្រមជាមួយនោះពិគ្រោះយោបល់ ឧទ្ទេសនាមការងារធ្វើជូនសិក្ខាកាម ក្រោយពីបណ្តុះបណ្តាលរួច។ សិក្ខាកាមត្រូវបានរៀនប្រមូល ផ្ដុំនៅអនុមហាវិទ្យាល័យវិជ្ជាជីវៈនិងមូលដ្ឋានបង្រៀនវិជ្ជាជីវៈនានា ជាមួយនឹងកម្រិតឧបត្ថម្ភ៣លានដុង/នាក់/វគ្គសិក្សាសិក្ខាកាមម្នាក់ៗ បានឧបត្ថម្ភកម្រៃសិក្សាត្រឹមម្តងប៉ុណ្ណោះ។ ចំពោះករណីសិក្ខាកាមធ្លាប់បានឧបត្ថម្ភកម្រៃសិក្សាម្តងរួចហើយ តែដោយសារបាត់បង់ការងារធ្វើ ភូមិភាគអាចពិនិត្យរួចបន្តការឧបត្ថម្ភដើម្បីផ្លាស់ប្តូរការងារ ប៉ុន្តែច្រើនបំផុតមិនលើសពី២ដង។
ទន្ទឹមនឹងនោះ មន្ទីរការងារ-យុទ្ធជនពិការ និងសង្គមកិច្ច សហការជាមួយនឹងខ័ណ្ឌស្រុកនានា បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈតាមតម្រូវការពលកម្មរបស់អាជីវកម្មនិង វិនិយោគិននានាក្នុងភូមិភាគ។ អាជីវកម្មចូល រួមបណ្តុះបណ្តាលមុខរបរប្រកបដោយការស្ម័គ្រចិត្ត និងចុះកិច្ចសន្យាទទួលយកសិក្ខាកាមជនជាតិខ្មែរចូលធ្វើការក្រោយពីបញ្ចប់វគ្គ ក្នុងរយៈពេលមិនហួសពី១ឆ្នាំ។ គិតមកទល់ខែកុម្ភៈ ឆ្នាំ២០១៨ មន្ទីរការងារចលនា បានអាជីវកម្មធំមួយចំនួន មានដូច៖ ក្រុមហ៊ុនស្បែកជើងTaekwang រោងចក្រVinatex កឹងធើ។ល។ ចូលរួមចងសម្ព័ន្ធបណ្តុះបណ្តាលនិងទទួលយកពលករខ្មែរចូលធ្វើការ។
មន្ទីរការងារ - យុទ្ធជនពិការនិងសង្គមកិច្ចក្រុងកឹងធើ ក៏បានសហការជាមួយនឹងសមា គមសហព័ន្ធនារីក្រុងនិងអង្គភាពគ្រប់គ្រងនានា ដំណើរការបើកទូលាយ ពង្រីកនូវទម្រង់រូបភាពដែលដំណើរការប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំកន្លង មានដូចទម្រង់រូប ភាព”ក្រុមនារីជនជាតិត្បាញកំប្លោក” សហករណ៍សិប្បៈកែច្នៃគីមហឹង នៅស្រុកកើ-ដ ទម្រង់រូបភាព “ក្រុមនារីជនជាតិត្បាញកន្ទេល” នៅស្រុកថើយឡាយ ទម្រង់រូបភាព”ក្រុមនារីជនជាតិត្បាញ់សំណាញនេសាទត្រី” នៅខ័ណ្ឌអូរម៉ូង ។ល។ មនី្ទរការងារក៏បង្កលក្ខណៈសម្រាប់ទម្រង់រូបភាពទាំងនេះមានការចងសម្ព័ន្ធជាមួយនឹងមូលដ្ឋានអាជីវកម្មនានា ចុះកិច្ចសន្យាព្រមព្រៀងដាក់ពាក្យទិញទំនិញក្នុងរយៈពេល យូរនិងឧបត្ថម្ភវត្ថុធាតុដើមដើម្បីធានា ”ច្រកនាំចេញ” របស់ផលិតផល។
ប្រសិនបើពលករជនជាតិខ្មែរមានបំណងបង្កើតអាជីពក្នុងវិស័យកសិកម្ម ត្រូវបានក្រុង ឧបត្ថម្ភបុលទុន និងផ្គត់ផ្គង់ពូជដំណាំ សត្វចិញ្ចឹមដែលមានគុណភាពខ្ពស់; ព្រមជាមួយនោះ ណែនាំពីបច្ចេកទេសចិញ្ចឹមសត្វ ដាំដុះជឿនលឿន អនុវត្តទម្រង់រូបភាពផលិតប្រកបដោយវិទ្យាសាស្រ្ត សំដៅកាត់បន្ថយហានិភ័យនិងចំណាយក្នុងផលិតកម្ម លើកកម្ពស់ប្រសិទ្ធភាពបង្កបង្កើនផល។
ស្ដីពីការបង្ហាត់បង្រៀននិងរៀនអក្សរខ្មែរជូនជនរួមជាតិខ្មែរ លោកលឿងវុាំងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឲ្យដឹង៖ អក្សរសាស្រ្តប្រៀបបានដួងព្រលឹងវប្បធម៌របស់ជនរួមជាតិខ្មែរ។ ថ្វីបើដូច្នោះក្តី ប៉ុន្តែសព្វថ្ងៃការបង្រៀននិងរៀនអក្សរខ្មែរនៅសាលាចំណេះទូទៅមួយចំនួននៅមានកម្រិត អាស្រ័យតិចមានសាលាបើកបង្រៀនឧភយភាសា; ម៉ោងរៀនអក្សរខ្មែរនៅថ្នាក់ឧភយភាសាមិនសូវបានច្រើន សមត្ថភាពគ្រូបង្រៀនមិនស្មើគ្នា។ល។
ក្រុមទម្រង់រូបភាពដោះស្រាយការងារធ្វើនៅនឹងភូមិភាគបាននាំមកប្រសិទ្ធភាពជាក់ស្តែង។ប្រភព៖ Baodansinh.vn
អាស្រ័យហេតុនោះ គោលការណ៍របស់ក្រុងកឹងធើ ក្នុងរយៈពេលខាងមុខ គឺអភិវឌ្ឍនិងពង្រីកទូលាយការបង្រៀន និងរៀនអក្សរខ្មែរក្នុងសហគមន៍ដោយមានលក្ខណៈសង្គ មូបនីយកម្ម ទន្ទឹមនឹងការបង្រៀននិងរៀន អក្សរខ្មែរនៅតាមសាលាចំណេះទូទៅ។ ការបង្រៀនអក្សរខ្មែរក្នុងសហគមន៍ ក៏មានការចូលរួមអំពីសំណាក់ព្រះសង្ឃ អាចារ្យ គណៈកម្មការរបស់វត្តខ្មែរនានា។ ទន្ទឹមនឹងនោះ គណៈជនជាតិក្រុងកឹងធើនឹងសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលក្រុង ចលនាការឧបត្ថម្ភអំពីសំណាក់អង្គការទម្រង់រូបភាពសង្គមូបនីយកម្មទាំងក្នុង និងក្រៅប្រទេស សំដៅរក្សានិងពង្រីកទូលាយមូលដ្ឋាន បង្រៀនអក្សរខ្មែរក្នុងសហគមន៍។ តាមការគ្រោងទុកការបង្រៀនអក្សរខ្មែរសំខាន់នៅវត្តខ្មែរឬនៅផ្ទះប្រជាជន ថវិកាសម្រាប់សកម្មភាពនេះ អាស្រ័យសមាគមជំរុញ ការសិក្សាក្រុងផ្គត់ផ្គង់រួមជាមួយនឹងការរួមវិភាគទានរបស់សប្បុរសជននានា។ ក្រៅ ពីនោះ គណៈជនជាតិរួមជាមួយនឹងសមាគមជំរុញការសិក្សាក្រុង បានអំពាវនាវ ឧបត្ថម្ភនៅមូលដ្ឋានសម្ភារៈ សិក្ខូបករណ៍និងអាហារូបករណ៍។ល។ អំពីសហគមន៍ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការបង្រៀនអក្សរខ្មែរដល់ជនរួមជាតិខ្មែរ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ - ថាច់សេរី