នៅក្រុងកឹងធើ បញ្ជាការដ្ឋានយោធភូមិភាគ៩វៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ចូលរួមពិធីនេះ ផ្នែកខាងបញ្ជាការដ្ឋានយោធភូមិភាគ៩ មានឧត្តមសេនីយ៍ទោ ង្វៀនហ្វាងធ្វី មេបញ្ជាការយោធភូមិភាគ៩ ជាអធិបតីភាព រីឯផ្នែកខាងបញ្ជាការដ្ឋានកងទ័ពជើងគោក មានឯកឧត្តម នាយឧត្តមសេនីយ៍ មាសសុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការកងទពជើងគោក ជាអធិបតីភាព។
ឧត្តមសេនីយ៍ទោ ង្វៀនហ្វាងធ្វី មេបញ្ជាការយោធភូមិភាគ៩វៀតណាម និងឯកឧត្តមនាយឧត្តមសេនីយ៍ មាសសុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការកងទ័ពជើងគោកចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨។
យោងតាមខ្លឹមសារកំណត់ហេតុដែលភាគីទាំងពីរបានចុះហត្ថលេខា បញ្ជាការដ្ឋានកងទ័ពជើងគោក រួមជាមួយនឹងបញ្ជាការដ្ឋានយោធភូមិភាគ៣ បញ្ជាការដ្ឋានយោធភូមិភាគ៥នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិនៃកងយោធពលខេមរភូមិន្ទ និង បញ្ជាការដ្ឋានយោធភូមិភាគ៩ នឹងអនុវត្តនូវភារកិច្ចមួយចំនួនដូច៖ បន្តការបញ្រ្ជាបផ្សព្វផ្សាយដល់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរយល់ច្បាស់នូវខ្លឹមសារនៃសេចក្តីប្រកាសរួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ( ដែលបានចុះហត្ថលេខាកាលពីថ្ងៃ២១ ខែ ធ្នូ ឆ្នាំ២០១៦) ខ្លឹមសារពិធីសារនៃការយោគយល់គ្នារវាងក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ដែលបានចុះហត្ថលេខាកាលពីថ្ងៃ១៦ ខែមករា ឆ្នាំ២០១៨) បង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងទាំងទ្វេភាគីក្នុងការក្តាប់ពត៌មាន ដោះដូរពត៌មាន វិនិច្ឆ័យពត៌មាន បន្តជម្រុញកិច្ចសហប្រតិបត្តិការស្វែងរកប្រមូល ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្មគ្រចិត្តវៀតណាម ដែលពលីជីវិតលើទឹកដីកម្ពុជា ជម្រុញខ្លាំងក្លានូវការងារផ្សព្វផ្សាយ អប់រំ ប្រវេណីចលនាប្រជាជនប្រទេសទាំងពីរអនុវត្តម៉ឺងម៉ាត់នូវសន្ធិសញ្ញាព្រំដែន ខ័ណ្ឌសីមា បោះបង្គោលព្រំដែននិងកសាងផ្លូវជូនប្រជាជនរស់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន។ល។
ក្រៅពីនោះ ខ្លឹមសារកំណត់ហេតុនេះ នៅទាំងចែងពីភារកិច្ចយ៉ាងច្បាស់លាស់នៃបញ្ជា ការដ្ឋានយោធភូមិភាគ៩ និងបញ្ជាការដ្ឋាន កងទ័ពជើងគោក រួមជាមួយនឹងបញ្ជាការដ្ឋានយោធភូមិភាគ៣ បញ្ជាការដ្ឋានយោធភូមិភាគ៥ នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការ ពារជាតិនៃកងយោធពលខេមរភូមិន្ទ សំដៅបង្កើននិងលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ៕
ហ៊ុងហីវ-សុផន