ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/02/2018 - 20:05

កិច្ច​ចរ​ចាកំ​ពូល​រវាង​ក្រ​សួង​នគរ​បាល​វៀត​​ណាម​និង​ក្រ​សួង​ម​ហា​ផ្ទៃ​កម្ពុជា

​​ក្នុង​ឱ​កាស​បំ​ពេញ​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​កម្ពុជា កន្លង​ហើយ  នៅ​ទី​ស្នាក់​ការ​ក្រ​សួង​មហា​ផ្ទៃ​កម្ពុជា បាន​ប្រ​ព្រឹត្ត​ឡើង​កិច្ច​ចរ​ចារ​វាងគ​ណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​នៃ​ក្រ​សួង​នគរ​បាល​វៀត​ណាម និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​នៃ​ក្រ​សួង​ម​ហា​ផ្ទៃ​កម្ពុជា​។ ក្នុង​កិច្ច​ជំ​នួប​ចរ​ចា​ ភា​គី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ឆ្នាំ​២០១៧  ទន្ទឹម​នឹង​នោះ បាន​ឯក​ភាព​ចំ​ពោះ​ទិស​ដៅ​នៃ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ឆ្នាំ​២០១៨​។ ចូល​រួម​ក្នុង​ស​កម្ម​ភាព​របស់​គណៈ​ប្រតិ​ភូ មាន​ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សា​ធារ​ណរដ្ឋ​សង្គម​និ​យ​ម​វៀត​ណាម ប្រ​ចាំ​ការ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ វ៉ូ​ក្វាង​មិញ​។
 

លោក​រដ្ឋ​មន្រ្តី​តូ​ឡឹម​ និង​ឯក​ឧត្តម​ស​ខេង ឧប​នាយ​​ក​រដ្ឋ​មន្រ្តី​និង​ជា​រដ្ឋ​មន្រ្តី​ក្រ​សួង​ម​ហា​ផ្ទៃ បាន​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ការ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រ​សួង​នគរ​បាល​នៃ​សាធារ​ណ​រដ្ឋ​សង្គម​និយ​ម​​វៀ​ត​ណាម និង​ក្រ​សួង​ម​ហា​ផ្ទៃ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា ឆ្នាំ​២០១៨​។

ក្នុង​កិច្ច​ជំ​នួប​ចរ​ចា ភា​គី​ទាំង​ពីរ​បាន​ឯក​ភាព រយៈ​ពេល​កន្លង កម្លាំង​នគ​រ​បាល​វៀត​ណាម​ និង​កម្លាំង​សមត្ថ​កិច្ច​កម្ពុជា បាន​ធ្វើ​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ មាន​ប្រ​សិទ្ធ​ភាព ក្នុង​ការ​ធា​នា​សន្តិ​សុខ និង​រក្សា​សណ្ដាប់​ធ្នាប់សុ​វត្ថិ​ភាព​សង្គម​នៅ​ប្រ​ទេស​រៀង​ៗ​ខ្លួន;  កិច្ច​សហ​ការ​បណ្ដុះ​បណ្ដាល​ បំ​ប៉ន​កម្មា​ភិ​បាល មាន​ជំ​ហាន​វិ​វឌ្ឍន៍​ជា​វិជ្ជ​មាន​; ការ​ដោះ​ដូរ​រវាង​គណៈ​ប្រតិ​ភូ​គ្រប់​លំដា​ប់​ថ្នាក់​ត្រូវ​បាន​បន្ត​ការ​រក្សា;​ ខ្លឹម​សារ​គុណ​ភាព​នៃ​ការ​ដោះ​ដូរ​រវាង​គណៈ​ប្រតិ​ភូបា​ន​ប្រ​កិត​ជា​មួយ​នឹង​តម្រូវ​ការ​ជាក់​ស្ដែង​។ រាល់​ស​កម្ម​ភាព​គាំ​ទ្រ ឆ្នាំ​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា កម្ពុជា​-វៀត​ណាម ត្រូវ​បាន​ភាគី​ទាំ​ង​ពី​រ​ផ្សព្វ​ផ្សាយ​ដោយ​ទម្រង់​រូប​ភាព​ជា​ច្រើន ខ្លឹម​សារ​សម្បូរ​បែប ជាក់​ស្ដែង​រួម​ចំ​ណែក​ញុា​ំ​ង​ឲ្យ​ជ្រាល​ជ្រៅ​ថែម​ទៀត​នូវ​ចំ​ណង​មិត្ត​ភាព សាម​គ្គី​ភាព កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិ​ស័យ ពិ​សេស​គឺ​ការ​អប់​​រំ​យុវ​ជន​​​ជំ​នាន់​ក្រោយ​អំ​ពី​ប្រ​វេ​ណី​មិត្ត​ភាព​ល្អ​ប្រ​សើរ​នៃ​ប្រ​ទេស​ទាំង​ពី​​រ​។​

អំ​ពី​ទិស​ដៅ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ឆ្នាំ​២០១៨  ភា​គី​ទាំង​ពីរ​បាន​ឯក​ភាព​គ្រប់​កម្លាំង​សមត្ថ​កិច្ច​សហ​ការ​ជិត​ស្និទ្ធ ជួយ​គ្នា​ក្នុង​ការ​ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ប្រ​ទេស​រៀង​ៗ​ខ្លួន សហ​ការ​ធា​នា​សន្តិ​សុខ​សុ​វត្ថិ​ភាព​ក្នុងឆ្នាំ​កម្ពុជា បោះ​ឆ្នោត​ព្រឹទ្ធ​ស​ភា​និង​រដ្ឋ​សភា​។ ព្រម​ជា​មួយ​នោះ សហ​ការ​ធា​នា​សន្តិ​សុខ សុ​វត្ថិ​ភាព​រាល់​ការ​បំ​ពេញ​ទស្សន​កិច្ច និង​ធ្វើ​ការ​របស់​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ​។ ធា​នា​សុ​វត្ថិ​ភាព និង​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដល់​ពល​រដ្ឋ អា​ណិក​ជន ទី​ស្នាក់​ការ​ស្ថា​ប័ន​តំ​ណាង​ប្រ​ទេស​នេះ​រ​ស់​នៅ​ពល​កម្ម បំ​ពេញ​ការ​ងារនិង​សហ​ការ​នៅ​ប្រ​ទេស​នោះ​។

បញ្ចប់​កិច្ច​ចរ​ចា លោក​រដ្ឋ​មន្រ្តី​តូ​ឡឹម និង​ឯក​ឧត្តម​ស​ខេង ឧប​នា​យក​រដ្ឋ​មន្រ្តី​​និង​ជា​រដ្ឋ​មន្រ្តី​ក្រ​សួង​ម​ហា​ផ្ទៃ បាន​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ការ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រ​សួង នគ​រ​បាល​នៃ​សា​ធារ​ណរដ្ឋ​សង្គម​និ​យម​វៀត​ណាម និង​ក្រ​សួង​ម​ហា​ផ្ទៃ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ឆ្នាំ​២០១៨​៕

            យោង​តាម​ bocongan.gov.vn - ពេជ្រសឿន  

ចែករំលែកអត្ថបទ