30/01/2018 - 10:11

ភាពផ្លាស់​ថ្មី​នៅ​ថាម​ដូង

អា​ស្រ័យ​គោល​ន​យោ​បាយ​ឧបត្ថម្ភរបស់​រដ្ឋ ទើប​ជីវ​ភាពជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ថាម​ដូង ស្រុក​ម៉ីស្វៀ​ង ខេត្ត​សុក​ត្រាំង សន្សឹម​ៗត្រូវ​បាន​លើក​ស្ទួយ​មុខ​មាត់​ជន​បទ​មាន​ការ​ផ្លាស់​ថ្មី​ច្រើន​។
 

បង​ហ្វិញ​ថាញ់​ហុង នៅ​ភូមិ​អំ​ពូជ្រំ ឃុំ​ថាម​ដូង​ កំ​ពុង​ស្រោច​ទឹក​ដំ​ណាំ។​

អំ​ពូ​ជ្រំ ជា​ភូមិ​មាន​ជន​រួមជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ៩០​%។  ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​មាន​ការ​វិវ​ឌ្ឍ​យ៉ាង​ច្រើន​។ ហាក់​ដូច​ជា​គ្រួ​សារ​ណាក៏​​មាន​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​ទៅ​មក ស្ដាប់​មើល​ស្ទើរ​តែ​ទាំង​អស់​។ បង​យ័ញ​វាំុ​ង​ថាញ់ អនុ​ប្រ​ធាន​ភូមិ​អំ​ពូ​ជ្រំ ឲ្យ​ដឹង​៖ “ពី​មុន​ភូមិ​នេះ ក្រ​ណាស់​ផ្លូវ​ដី​បែក​ភក់​ជ្រាំ​ ផ្ទះ​ប្រក់​ស្លឹក​បណ្តោះ​អា​ស​ន្ន​។ល។​ តាំង​ពី​ភូមិ​ភាគ​អនុ​វត្ត​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដោយ​ឡែក​របស់​រដ្ឋ សម្រាប់​ជន​ជាតិ​ភាគ​តិច ដូច​ជា​៖ ក​សាង​ជន​បទ​ថ្មី ជំ​នួយ​សង់​ផ្ទះ ឧបត្ថម្ភ​ពូជ​ដំ​ណាំ​សត្វ​ចិញ្ចឹម និង​ឲ្យ​បុល​ទុន​ពង្រីក​ការ​ផលិត។ល។ ​ជា​ពិ​សេស​គឺ​គម្រោង​ចិញ្ចឹម​គោ​ទឹកដោះ​ ឃើញ​ថា​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​ស្ទួយ​។ ឆ្នាំ​២០១៦ ទូ​ទាំង​ភូមិ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៤៨ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ថយ​ចុះ​នៅ​តែ​៩​គ្រួ​សារ​ប៉ុណ្ណោះ”​។ បង​ហ្វិញ​ថាញ់​ហុង​ នៅ​ភូមិ​អំ​ពូ​ជ្រំ ឲ្យ​ដឹង​៖ “ពី​មុន​ប្តីប្រ​ពន្ធ​ខ្ញុំ​ដឹង​តែ​ពី​ដើរ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ចិញ្ចឹម​ជី​វិត​ប៉ុណ្ណោះ។ ប៉ុន្មាន​ឆ្នាំ​មក​នេះ អា​ស្រ័យ​បាន​រដ្ឋ​ឲ្យ​បុល​ទុន​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម ម្ល៉ោះ​ហើយ ខ្ញុំ​ជួល​ដី​ធ្វើ​ស្រែ​៥​កុង  និង​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​៣​កុង បូក​បន្ថែម​នឹង​ដីរបស់​គ្រួ​សារ​២​កុងទៀត ខ្ញុំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ខួប​ឆ្នាំ​។ ឥ​ឡូវ​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​ក៏​បាន​ធូរ​ធារ​ជាង​មុន​”។

ពេល​ឃុំ​ថាម​ដូង​អនុ​វត្ត​នូវកម្ម​វិ​ធី គម្រោង​របស់​រដ្ឋ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​​ភាព ឃើញ​ថា ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​មាន​ការ​វិវឌ្ឍ។ តាំង​ពី​មជ្ឈ​មណ្ឌល​ឃុំ​ចុះ​ទៅ​ដល់​ភូមិ​ទាំង​១៤ មាន​ផ្លូវ​បេ​តុង​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ អាច​ជិះ​កង់ម៉ូ​តូ  ទាំង​ប្រាំង​វស្សា។ ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ត្រូវ​បាន​វិ​និ​យោគ​ទុន​សព្វ​គ្រប់  ធា​នា​មាន​ទឹក​សាប​ខួប​ឆ្នាំ​បម្រើ​ការ​ផលិត ក​​សិ​ក​​ម្ម​របស់​ប្រ​ជាជ​ន​។ សា​លា​រៀន​ពី​កម្រិត​មតេ្តយ្យ​រហូត​ដល់​អនុ​វិ​ទ្យា​ល័យ​ ដំ​ណាក់​សុ​ខា​ភិ​បាល អគ្គិ​ស​នី និង​បណ្ដាញ​ផ្គត់​ផ្គង់​ទឹក​ស្អាត​។ល។ ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​សព្វ​គ្រប់ អត្រា​ប្រ​ជា​ជន​មា​ន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​លើ​ភូមិ​សាស្រ្ត​ឃុំ​ចំ​នួន​១៧.​៣៦០​/១៨.០៦៥​នាក់ ស្រូប​អត្រា​៩៦,១​%។

តាម​ប្រ​សាសន៍​លោក​ឡេ​មិញ​តាង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំថា​ម​ដូង​ អា​ស្រ័យ​​​រដ្ឋ​មាន​គោល​ន​យោ​បាយ​វិ​និ​យោគ​ទុន​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និង​អនុ​វត្ត​ផ្គួប​បញ្ចូល​នូវ​គម្រោង កម្ម​វិ​ធី​ផ្សេង​ៗទៀ​តទើប​ជីវ​ភាព​របស់​ប្រ​ជាជ​ន​បាន​កែ​លម្អ​ជាក់​ស្តែង ជន​បទ​ជាសន្សឹម​ៗ ត្រូវ​បាន​ផ្លាស់​ថ្មី​តាម​ទិស​ដៅ​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ បច្ចុ​ប្បន្ន ក្នុង​ឃុំ​មាន​ចំ​នួន​គោស​រុប​២.៤៧៧​ក្បាល សម្រេច​៨៤,​៨​% ក្នុង​នោះ គោ​ទឹក​ដោះ​ចំ​នួន​១.៣៥២​ក្បាល ស្រូប​អត្រា​៨៦,១​%។ ប្រ​សិទ្ធ​ភាព​ពី​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​ទឹក​ដោះ​បាន​ជួយ​ឲ្យ​ប្រ​ជា​ជន​២០០​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ កាត់​បន្ថយ​អត្រា​គ្រួសារ​ក្រី​ក្រ​ចុះ​នៅ​ត្រឹម​តែ​៤,៣៦​%​ប៉ុណ្ណោះ។​ ពេល​ខាង​មុខ ឃុំ​នឹង​ឧបត្ថម្ភ​ពង្រីក​ការ​ផលិត​ជូន​ប្រ​ជា​ជន​ជាប​ន្ត​សម្រេច រួច​រាល់​នូវ​ប្រ​ព័ន្ធ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ជន​បទ​និ​ង​ពិនិត្យ​ជ្រើស​ទុន​បុល​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រកៀក​ក្រ​។ ពិ​សេស​គឺ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ ដើម្បី​ចិញ្ចឹម​គោ​ ទឹ​ក​ដោះ ពង្រីក​ការ​ផលិត​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕               

                              ត្រឿង​ផល​-វិ​មាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​មិញ​តាង​