កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង (វៀតណាម) និងនគរបាលខេត្តកំពត (ព្រះរាជា ណាចក្រកម្ពុជា) ទើបជួបជុំពិភាក្សាវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់តាមបន្ទាត់ព្រំដែន ដែនសមុទ្រឆ្នាំ២០១៧ និងពិភាក្សាទិសដៅភារកិច្ចឆ្នាំ២០១៨។
កងទ័ពការពារព្រំដែនកៀងយ៉ាងនិងនគរបាលខេត្តកំពតប្រគល់ឯកសារកំណត់
ហេតុសហប្រតិបត្តិការ ឆ្នាំ២០១៨ទៅវិញទៅមក។
អំពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងការពារព្រំដែន ក្នុងឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនៃភាគីទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការឃោសនា អប់រំ ប្រជាជនអនុវត្តនិងចូលរួមការពារបន្ទាត់ព្រំដែន បង្គោលព្រំដែន។ គោរពតាមអនុសញ្ញា សន្ធិសញ្ញាស្តីពីព្រំដែននិងឯកសារនៃកិច្ច ព្រមព្រៀងដែលបានចុះហត្ថលេខា។ បានរៀបចំការពារនាំផ្លូវកម្លាំងខណ្ឌសីមានិងបោះបង្គោលព្រំដែនអនុវត្តភារកិច្ច។ ក្នុងឆ្នាំ២០១៧ កំណត់បានទីតាំងនិងបោះបង្គោលបំពេញបន្ថែមបាន១៧ និងបង្គោលតម្រុយចំនួន៤។ គិតមកដល់ពេលនេះ កំណត់បានទីតាំងបោះបង្គោលព្រំដែនបំពេញបន្ថែមបាន៧៨/៧៨; កសាងបង្គោលព្រំដែនបំពេញបន្ថែមគត់ចំនួន២៣/៣៤ និងបង្គោលបំពេញបន្ថែមសេសសម្រេចបាន១៨/៤៤; ធ្វើការខណ្ឌសីមាព្រំដែនបាន៣២.១០០ម៉ែត្រ; កសាងសម្រេចបង្គោលព្រំដែនធំបាន២២/២៨។ ភាគីទាំងពីរបានធ្វើបែបបទ ឆ្លងដែនតាមផ្លូវគោកនិងកំពង់ផែសមុទ្រ ដល់មនុស្សនិងមធ្យោបាយរាប់ពាន់លើកនាក់។ ទប់ស្កាត់និងវិនិច្ឆ័យករណីបំពានលក្ខន្តិកៈព្រំដែនច្រកព្រំដែនតាមសេចក្តីកំណត់របស់ច្បាប់។ ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការវិនិច្ឆ័យករណីជាច្រើន ដែលឆ្លងដែនខុសច្បាប់បំពានដែនសមុទ្រ ធ្វើឲ្យខូចសន្ដិសុខសណ្តាប់ធ្នាប់ មិនអនុវត្តតាមសេចក្តីកំណត់ស្តីពីការឆ្លងដែន។
ក្រោយពីពិភាក្សាការងារ គណៈប្រតិភូទាំងពីរបានឯកភាពខ្ពស់នូវលក្ខឋាននៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ និងឯកភាពចុះហត្ថលេខលើឯកសារកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ។ ឆ្លងតាមរយៈនោះ ឆ្នាំ២០១៨ ភាគីទាំងពីរនឹងបន្តជំរុញយ៉ាងខ្លាំងក្លាការឃោសនា ចលនាប្រជាជន អ្នកដំណើរចេញចូលតាមច្រកព្រំដែន អនុវត្តឲ្យបានល្អនូវអនុសញ្ញា សន្ធិសញ្ញាស្តីពីលក្ខន្តិកៈព្រំដែន ច្រកព្រំដែន។ រួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាព ពិសេសគឺស្ថានការណ៍ ឧបាយកលធ្វើសកម្មភាពរបស់អានុភាពអមិត្ត។ ផ្ដល់លក្ខណៈងាយស្រួលជូនប្រជាជនឆ្លងដែនសួរសុខទុក្ខបងប្អូនញាតិសន្តានធ្វើការរកស៊ី កែលម្អជីវភាព បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រនៅតំបន់ព្រំដែន។ ពេលមានករណីបំពានលក្ខន្តិកៈព្រំដែនរបស់ពលរដ្ឋ ឬក៏ប្រទះឃើញនេសាទករបំពានដែនសមុទ្រប្រទេសទាំងពីរ គឺដំណើរការជូនដំណឹងដល់ប៉ុស្តិ៍ កងវរសេនាតូចកងអនុសេនាធំ ប៉ុស្ដិ៍ការពារព្រំដែនជិតបំផុត ដើម្បីរួមគ្នាឯកភាពវិធានការដោះស្រាយសមស្របជាមួយនឹងច្បាប់ទម្លាប់អន្តរជាតិ។ ឯកភាពប្រើវិធានការអប់រំ បញ្ចុះបញ្ចូលជាសំខាន់ ដាច់ខាតមិនប្រើសស្រ្តាវុធដើម្បីដោះស្រាយបញ្ហា។
ក្នុងអង្គសន្និបាតនេះ ផ្នែកខាងកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង បានជូនសម្ភារៈបរិក្ខារការិយាល័យមួយចំនួនដល់នគរបាល ខេត្តកំពត គិតជាទឹកប្រាក់ជាង១០០លាន ដុង៕
ឡេស៊ាង-វិមាន