15/01/2018 - 16:30

និញ​ថើយ​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី

តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​វាំុ​ង​ដុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​និញ​ថើយ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ឃុំ​កំ​ពុង​ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី។ ឆ្នាំ​២០១៥ ឃុំ​និញ​ថើយ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​។ ថ្វី​បើ​ដូច្នោះ ក៏​ដោយ​តាម​សេចក្តី​សម្រេច​លេខ​៦៨៦/QĐ-UBND ចុះ​ថ្ងៃ​២៨ ខែ​មេ​សា ឆ្នាំ​២០១៧ របស់​គណៈ​កម្មា​ធិ​ការ​​ប្រ​ជា​ជន​ខេត្ត ស្តី​ពី​ការ​ប្រ​កាស​ឲ្យ​ប្រើ​ក្រមលក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី ដំ​ណាក់​កាល​២០១៦​-២០២០ និញ​ថើយ “ធ្លាក់”​៧​ខ្លឹម​សារ​។ លោក​ង្វៀន​វាំុ​ងដុង ឲ្យ​ដឹង​៖ “បច្ចុ​ប្បន្ន​ ឃុំ​កំ​ពុង​ផ្តុំ​កម្លាំង​ខិត​ខំ​បង្កើន​គុណ​ភាព​លក្ខ​ឋាន​កសាង​ឃុំ​វប្ប​ធម៌-ជន​បទ​ថ្មី​។ ដល់​ចុង​ឆ្នាំ​២០១៧ ឃុំ​អនុ​វត្ត​សម្រេច​១៥​/១៩​លក្ខ​ឋាន​​នៅ​៤​ខ្លឹម​សារ​អនុ​វត្ត​ពុំ​ទាន់​សម្រេច​នោះ​គឺ​ផ្លូវ​គមនា​គមន៍​មូល​ដ្ឋានសម្ភារៈ​​វប្ប​ធម៌ សុ​ខា​ភិ​បាល និង​វប្ប​ធម៌​ឃុំ​នឹង​បន្ត​ការ​ខិត​ខំ​អនុ​វត្ត​ឲ្យ​បាន​សម្រេច​នៅ​ឆ្នាំ​២០១៨​”។​ នៅ​ក្នុង​ដំ​ណាក់​ការ​អនុ​វត្ត​កសាង​ផ្ទះ​នៅ​តំ​បន់​តាំង​ទី​លំ​នៅ ទូ​ទាំង​ឃុំ​នៅ​​មាន​​ផ្ទះ​សសរ​ឈើ ដំ​បូល​ប្រក់​ស្លឹក​ចំ​នួន​១២១​ខ្នង​ គ្មាន​នៅ​ផ្ទះ​ទ្រុឌ​ទ្រោម​លិច​ទឹក​ភ្លៀង និង​នៅ​៧​គ្រួ​សារ​ពុំ​ទាន់​មាន​ដី​សង់​ផ្ទះ​។ ព្រោះ​ហេតុ​នោះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​រាយ​ការណ៍​ជូន​ថ្នាក់​លើ​ឧបត្ថម្ភ​ទិញ​ដី​សង់​ផ្ទះ ព្រម​ទាំង​ចលនា​សង្គ​មូប​នី​យ​កម្ម គួប​ផ្សំនឹ​ង​ការ​ឧបត្ថម្ភ​ពី​ប្រ​ភព​ទុន​នា​នា​សម្រាប់​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​១២៦​ខ្នង​។ បង្កើន​ចំ​នួន​ផ្ទះ​រឹង​មាំ​និង​ផ្ទះ​ពាក់​កណ្តាល​រឹង​មាំ​ក្នុង​ទូ​ទាំង​ឃុំ​២.១៦៧/២.២៨៨ខ្នង សម្រេច​៩៤,៧១​% តាម​បទ​ដ្ឋាន​របស់​ក្រ​សួង​សំ​ណង់​(ក្នុង​នោះ ផ្ទះ​រឹង​មាំ​មាន​១.៧២១/​២.២៨៨​ខ្នង សម្រេច​៧៦,២៧​% ផ្ទះ​ពាក់​កណ្តាល​រឹង​មាំ​៣៩៨​ខ្នង ស្រូប​អត្រា​១៧,៤០​%)​។
 

រូប​៖កៀរ​គរ​សង្គ​មូប​នីយ​កម្ម​រួម​ចំ​ណែក​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​នៅ​ឃុំ​និញ​ថើយ​។

ពិ​សេស​ក្នុង​ការ​អនុ​វត្ត​បង្កើន​ប្រាក់​ចំ​ណូល អា​ស្រ័យ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម ទម្រង់​រូប​ភាព​ផលិត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ត្រូវ​បាន​ពង្រីក​ទាន់​ពេល​គួប​ផ្សំ​នឹង​ការ​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​​ទេស​ក្នុង​ការ​ផលិត ចិញ្ចឹម​សត្វ​និង​អនុ​វត្ត​គម្រោង​រចនា​សម្ព័ន្ធ​ផ្នែក​កសិ​កម្ម​ឡើង​វិញ ទេី​ប​តម្លៃ​នៃ​ស​មា​មាត្រ​ផលិត​កម្ម​បាន​កែ​លម្អ​បង្គួរ​។ បច្ចុ​ប្បន្ន លើ​ភូមិ​សាស្រ្ត​ឃុំ​បង្វែរ​​​ផ្ទៃ​ដី​ផលិត​ស្រូវ​ទៅ​ដាំ​ក្រូច​ពោធិ៍​សាត់​ចំ​នួន​២៧​ហិក​តា បង្វែរ​ផ្ទៃ​ដី​ចម្ការ​ឈើ​ហូប​ផ្លែ​ពុំ​សូវ​បាន​ផល​ទៅ​ដាំ​ក្រូច​ថ្លុង ដូង​និង​ឈើ​ហូប​ផ្លែ​ផេ្សង​ៗ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ចំ​នួន​១២៨​ហិ​ក​តា​។ បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ចំ​នួន​៥៩៨​ អនុ​វត្ត​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​តាម​ទម្រង់​រូប​ភាព​ដូច​ពោល​ខាង​លើ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​៤២០​​លាន​ដុង​/ហិក​តា/​ឆ្នាំ កើន​៥​ដង ​បើ​ប្រៀប​នឹង​ផលិត​ស្រូវ​។ ម្យ៉ាង​វិញ​ទៀត ឃុំ​បាន​កសាង​និង​ពង្រឹង​ពង្រីក​ក្រុម​សហ​ការ​ផលិត​ចំនួន​២២​ក្រុម ក្នុង​នោះ​មាន​វិ​ស័យ (ផ្លែ​ឈើ​ចិញ្ចឹម​សត្វ​និង​សិប្ប​-ឧស្សា​ហ​កម្ម​តូច​) ដោយ​មាន​ស​មា​ជិក​ចូល​រួម​ចំនួ​ន​៣២៤​នាក់​។ ក្នុង​នោះ មាន​ស​មា​ជិក​កសិករ​ខ្មែរ​ជា​ច្រើន​រូប​បង្កើត​ក្រុម​ដាំ​ក្រូច​ថ្លុង​៧ក្រុម នៅ​៧​ភូមិ​។ល។ រួម​ចំ​ណែក​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ឆ្នាំ​២០១៧ លើ​មនុស្ស​ម្នាក់​ៗ​សម្រេច​​៣៧,៥៣​លាន​ដុង​/ឆ្នាំ​។ ផ្តើម​ពី​នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ឃុំ​ត្រូវ​បាន​កាត់​បន្ថយ​ចុះ​នៅ​២,០៨​% គ្រួ​សារ​ជិត​ក្រ​នៅ​៤,០៤​%៕​

                   សេីុង​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ